ចាំស្នេហ៍ទេពបិសាច : ភាគទី ០១ ( ១|២ )

926 52 1
                                    

ភាគទី ០១

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ភាគទី ០១...
( ១|២ )
- បងការពារអូនមិនបាន បងគ្មានបានការ

< ទីក្រុង ហ្វេងឈីង > ២០៩៩ ឆ្នាំមុន

នៅតំបន់ភូមិស្រុកនេះប្រជាជនម្នាក់ៗមានភាពពិសេសគឺអាចរស់នៅមានអាយុដល់ទៅរាប់រយឆ្នាំឬអាចឈានដល់ពាន់ឆ្នាំក៏ថាបានបើសិនជាមានជាប់សាច់ឈាមជាកូនចៅត្រកូល Cheng ។
អ្នកណាមិនស្គាល់គ្រួសារត្រកូល Cheng ទៅ បើកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីដូនតា មានទ្រព្យសម្បត្តិសន្ធឹកសន្ធាប់និងកិត្តិយសសុះសាយពេញនគរ ។
កូនស្រីជាអ្នកធ្វើម្ហូបអាហារ រៀបចំផ្ទះសម្បែង រៀនពីការងារស្រ្ដីដើម្បីបម្រើឪពុកម្ដាយនិងស្វាមីអោយបានសមសួន មានចរិយាមាយាទនិងអាកប្បកិរិយាល្អ ដែលកូនអ្នកភូមិតែងតែយកតម្រាប់តាម ចំណែកឯកូនប្រុសជាអ្នកហ្វឹកហ្វាត់រៀនពីអក្សរ ការតស៊ូនិងនយោបាយ ។

គ្រួសារនេះមានមុខមាត់ណាស់ អ្នកណាក៏គោរពស្រឡាញ់ដែរ ជាពិសេសកូនប្រុសពៅតែម្ដង សមត្ថភាពក៏មាន សម្រស់ក៏ស្រស់សង្ហារជាទីគាប់ចិត្តរបស់ក្រមុំៗក្នុងភូមិស្រុកបាក់ចិត្តស្រឡាញ់គ្រប់គ្នា...។

នេះជាពេលរាត្រីនាយប់ថ្ងៃព្រះច័ន្ទពេញបរមី....!!
ទិដ្ឋភាពក្នុងផ្ទះត្រកូល Cheng

មនុស្សក្នុងផ្ទះមិនថាជាបងប្អូនសាច់ញាតិ ឬមួយជាអ្នកបម្រើឡើយ គឺបាននាំគ្នាមកមើលការដាក់ទោសទៅលើគូស្នេហ៍របស់អ្នកប្រុសតូច Cheng ។
ខ្វាប់ៗៗ...ជាសម្លេងខ្សែរំពាត់វែងនិងធំដែលកំពុងតែវាយទៅលើខ្នងធំមាំរបស់ Taehyung ( Cheng Fengyi ) រហូតដល់ដាច់សាច់បែកជាឈាមហូរស្រក់ពេញដី ។

« វ៉ៃត្រឹម 100 រំពាត់ វាមិនទាន់សាកសមដែលឯងក្លាហាន ថ្លើមធំមិនខ្លាចរអា ហ៊ានល្មើសនឹងវិន័យរបស់គ្រួសារឡើយ »
Mr.Cheng ទម្លាក់រំពាត់ចុះទាំងដៃនៅញ័រ អារម្មណ៍ដែលខឹងក៏មិនទាន់រលាយបាត់នៅឡើយ វ៉ៃកូនប្រុសអស់ 100 រំពាត់វាក៏មិនអាចលុបលាងអ្វីបានដែរ ។
អ្នកជាឪពុក ឈរសម្លឹងមើលខ្នងរបស់កូនប្រុសដែលធ្លាប់តែគ្មានស្នាមអ្វីសោះ ពេលនេះពោរពេញទៅដោយស្នាមរំពាត់និងឈាមដែលបែកចេញមកពីការវាយយ៉ាងខ្លាំងមិញនេះ...បើប៉ះមនុស្សធម្មតាវិញ វ៉ៃត្រឹមតែ 10 រំពាត់ក៏សន្លប់ហើយដេកគ្រុនមិនតិចថ្ងៃដែរ ។

ព្រេងនិទានស្នេហ៍ទេពបិសាច ( Taekook ver. )Where stories live. Discover now