ភាគទី ០៤...
[ -តើវាអាចជាលឿនពេកទេ? បើប្រាប់ថាស្រឡាញ់ ]យប់នេះព្រះច័ន្ទមិនទាន់ពេញវង់ស្អាតនោះទេ ប៉ុន្តែពន្លឺនៃផ្កាយរាប់រយដួងវានៅតែអាចបំពេញបាននូវចន្លោះខ្វះខាតអោយមើលមើលឃើញថាល្អអស្ចារ្យដូចដើម ។
មនុស្សពីរនាក់កំពុងតែអង្គុយសម្លឹងមើលផ្ទៃមេឃនាពេលរាត្រីដោយដួងចិត្តស្រាលដូចជាសំឡី គ្មានទុកសោក គ្មានភាពឈឺចាប់...ប្រៀបដូចជាក្រដាស ស សន្លឹកថ្មី !!« ហេតុអីក៏ខ្ញុំមិនដែលចាប់អារម្មណ៍ថា សម្រស់របស់ព្រះច័ន្ទវាមានឥទ្ធិពលមកលើអារម្មណ៍ផ្លូវចិត្តរបស់យើងដល់ថ្នាក់នេះ? »
មិនដឹង ក៏មិនអាចបន្ទោសព្រោះ Jungkook មិនដែលធ្លាប់បានឡើងមកមើលព្រះច័ន្ទបែបនេះពីមុនឡើយ គឺមិនធ្លាប់សូម្បីតែម្ដងក្នុងជីវិត ។
នេះជាលើកដំបូង មកមើលភាពស្រស់ស្អាតដ៏អស្ចារ្យរួមជាមួយនឹងមនុស្សពិសេស...ប្រាប់ហើយថា រ៉ូមែនទិច!!« ហើយពេលនេះឯងមានអារម្មណ៍បែបមិច? »
Taehyung ដឹងថាទោះបីរាងតូចមិនដែលបានចេញមកមើលព្រះច័ន្ទដូចជាពេលនេះ ប៉ុន្តែច្បាស់ជាចូលចិត្តហើយក៏មានក្ដីសុខខ្លាំងមិនខានឡើយ ។
ដោយសារតែពីមុន WenZu ចូលចិត្តព្រះច័ន្ទខ្លាំងណាស់ ពួកគេតែងតែចេញមកមើលជាមួយគ្នាជារៀងរាល់យប់ ហើយអារម្មណ៍ដែលមានក៏មិនផ្លាស់ប្ដូរ...អារម្មណ៍មួយដែលអត្ថន័យបង្កប់ជ្រៅក្នុងជម្រៅបេះដូងដ៏ច្រើនសន្ធឹកសន្ធាប់ វាស់ស្ទង់មិនបាន ក៏មិនអាចគណនាដូចគ្នា ។« គឺធូរស្រាលចិត្ត ស្រស់ស្រាយ មិនតឹងណែន មិនស្មុកស្មាញ ស្រឡះខ្លួនល្អ...និងអារម្មណ៍ផ្សេងៗទៀតដែលជ្រួលច្របល់ចូលគ្នា ខ្ញុំមិនដឹងថាត្រូបកស្រាយបែបមិចអោយយល់ឡើយ!! ដឹងត្រឹមតែថាវា អស្ចារ្យ »
ដូចដែល Jungkook និយាយចឹងថា អារម្មណ៍ជាច្រើនវាលាយឡំចូលគ្នា ដែលពិបាកនឹងបកស្រាយប្រាប់អោយយល់ ព្រោះវាមានក្ដីសុខខ្លាំងរហូតមិនអាចគណនាបាន...បើកភ្នែកសម្លឹងមើលចូលកាន់តែជ្រៅ បេះដូងក៏រំជើបរំជួលឈឺឡើងខ្ទោក!!« ម្យ៉ាងទៀត~~ស្រស់ស្អាតណាស់ »
គិតថា Taehyung សរសើរតែព្រះច័ន្ទនិងផ្កាយដែលនៅលើផ្ទៃមេឃតែមួយមុខឬ? ខុសហើយ!! ទទួលស្គាល់ថាអ្វីដែលបានឃើញនៅលើផ្ទៃមេឃវាស្រស់ស្អាតខ្លាំងណាស់ ប៉ុន្តែចង់ប្រាប់ថា សម្រស់របស់មនុស្សដែលអង្គុយកុបែរខ្លួននេះគឺ ស្រស់ស្អាតជាង គឺស្អាតបំផុត ។
ហេតុអ្វីមនុស្សម្នាក់នេះឥតខ្ចោះម្ល៉េះ?? បបូរមាត់ពណ៌ស៊ីជម្ពូរទន់ល្មើយ ថ្ពាល់សរលោង កែវភ្នែកធំៗដ៏គួរអោយស្រឡាញ់ ច្រមុះតូចខ្ទង់ខ្ពស់ស៊ីនឹងស្តង់ដារ រកកន្លែងទាស់មិនឃើញ មើលពីជ្រុងណាក៏ស្រស់ស្អាត...ជាពិសេស ពេលដែលនៅកន្លែងងងឹតដែលមានភ្លើងចាំងតិចៗ រួមជាមួយនឹងខ្យល់ត្រជាក់បក់មកតិចៗទៀត Jungkook ប្រៀបដូចជា Angel ។
( Lssi : បើខ្ញុំបានឃើញវិញ មិនដឹងជាត្រូវស្រក់ទឹកភ្នែកយំប៉ុន្មានថ្ងៃនោះទេ...😤💕 )

YOU ARE READING
ព្រេងនិទានស្នេហ៍ទេពបិសាច ( Taekook ver. )
Short StorySeries BL novel Taekook Verson -------------- តើអ្នកណាជឿលើស្នេហ៍ពិត ស្នេហាជានិរន្តិ៍ទេ?? សម័យនេះហើយវាមានដែរឬ?? ថាមិនត្រូវនោះទេ ព្រោះមានតួអង្គ Tae & Kook ជាគំរូ---វាមិនមែនជាអភិនីហាទេឬ ដែលព្រហ្មលិខិតតែងតែបង្កើតជំនួបរវាងពួកគេជាថ្មីម្ដងទៀត ដោយគ្មានថ...