ភាគទី ៧
- គ្មានគេទៀតទេទេពបិសាច ចាប់ផ្ដើមខ្សោយកម្លាំងក៏ក្រវែង Jungkook បោះទៅលើដីបុកនឹងដុំថ្មមួយទំហឹងដៃ...រាងកាយដែលកំពុងតែទន់ខ្សោយស្រាប់ផង បែរជាមកត្រូវប៉ះរបួសម្ដងទៀតក៏កាន់តែទ្រុឌទ្រោម ឈឺស្នាមរបួសចាស់ផង នៅមកបានរបួសថ្មីទៀត Jungkook ស្ទើរតែក្អួតឈាមមកទៅហើយ ។
ប៉ុន្តែថាមពលនៃស្នេហាដ៏បរិសុទ្ធរវាងអ្នកទាំងពីរ ជាកម្លាំងដែកបណ្ដាលអោយ Taehyung ព្យាយាមតស៊ូប្រឆាំងនឹងទេពបិសាចបាន !!« ឈឺណាស់... »
Jungkook ដួលត្រឡប់ពីរបីជុំ ហើយក៏ដេករមួលពេញដី ដកដង្ហើមញាប់ៗស្ទើរតែផុត ឈឺដៃមធ្យម ងំត្រង់បិះដាច់ខ្យល់ស្លាប់ទៅទៀត ណាមួយបារម្ភពីរាងក្រាស់ផង...។« អាបិសាចចង្រៃ...កុំគិតថាឯងវាអស្ចារ្យអាចគ្រប់គ្រងខ្ញុំអស់មួយជីវិត!! យ៉ាងណាទោះបីមុនថ្ងៃស្លាប់ ខ្ញុំក៏អាចងើបមកគ្រប់គ្រងឯងវិញដែរ »
នៅពេលដែលរាងកាយតែមួយ ប៉ុន្តែមានវិញ្ញាណពីរស្ថិតនៅហើយប្រយុទ្ធគ្នាបែបនេះ ធ្វើអោយបែងចែកមិនចេញថាជាអ្នកណា វាស្ទើរតែផ្ទុះរាងកាយជាបំណែកៗទៅហើយ ឈាមហូរក្អួតចេញពីមាត់ស្រក់ប្រឡាក់ដល់អាវ...តែបែរជាគ្មានភាពឈឺចាប់ទៅវិញ ។« Fengyi... »
Jungkook អាចនឹងសន្លប់ឆាប់ៗនេះ ក្នុងខ្លួនគ្មានកម្លាំងទាល់តែសោះ មុខរបួសក៏ឈឺ ទឹកភ្នែកអស់ខ្សោះពីខ្លួន ត្រឹមបើកភ្នែកសម្កឹងមើលទៅរាងក្រាស់ក៏គេគ្មានកម្លាំងផង ។« បើយើងស្លាប់ ឯងក៏ស្លាប់!! តែបើសិនជាឯងមិនសម្លាប់យើងនៅថ្ងៃនេះ ជីវិតរបស់ឯងក៏មានឱកាសបានរស់នៅច្រើនថ្ងៃទៀត »
ទេពបិសាច ដឹងច្បាស់ថាខ្លួនចាញ់តែក៏ព្យាយាមបញ្ចុះបញ្ចូលម្ចាស់រាងកាយមួយនេះ...។
បើថ្ងៃនេះអាចសម្លាប់ទេពបិសាចបាន វានឹងរលាយសាបសូន្យទៅជារៀងរហូតគ្មានថ្ងៃអាចមកវិញនោះទេ គ្រាន់តែថា Taehyung ក៏មិនអាចរស់ដូចគ្នា ។« ខ្ញុំនឹងសម្លាប់ឯងនៅថ្ងៃនេះ ទោះខ្ញុំត្រូវស្លាប់ទៅជាមួយវាក៏ប្រសើរជាងការអោយឯងរស់នៅហើយវិលបកមកធ្វើបាបមនុស្សដែលខ្ញុំស្រឡាញ់...ឯងស្លាប់ទៅ មិនថាជាតិណាឯងក៏មិនអាចត្រឡប់មកវិញដែរ ខ្ញុំពលីជីវិត!! » Taehyung

YOU ARE READING
ព្រេងនិទានស្នេហ៍ទេពបិសាច ( Taekook ver. )
Short StorySeries BL novel Taekook Verson -------------- តើអ្នកណាជឿលើស្នេហ៍ពិត ស្នេហាជានិរន្តិ៍ទេ?? សម័យនេះហើយវាមានដែរឬ?? ថាមិនត្រូវនោះទេ ព្រោះមានតួអង្គ Tae & Kook ជាគំរូ---វាមិនមែនជាអភិនីហាទេឬ ដែលព្រហ្មលិខិតតែងតែបង្កើតជំនួបរវាងពួកគេជាថ្មីម្ដងទៀត ដោយគ្មានថ...