ភាគទី ០៧...
« ជុងហ្គុក..ខ្ញុំសូមទោសឯង »
ឆ្លងផុតពីក្រខ្សែភ្នែករបស់ប្អូនៗភ្លាម ថេហ្យុង ក៏ឆ្លៀតឱកាសមកសម្របសម្រួលជាមួយនឹងរាងតូចវិញ ហាហា យូរៗដាច់ចិត្តលួងម្ដងទេចឹងហើយធ្វើអស់ពីសមត្ថភាពបើមិនល្អក៏មិនដឹងត្រូវធ្វើយ៉ាងមិចដែរ ។« ខ្ញុំមិនបានខឹងនឹងឯងទេ » ជុងហ្គុក
« ពិតជាមិនខឹងមែន? ចឹងកុំគេចពីខ្ញុំ បាត់ខ្លួនទៅណាមិនដឹងហៅក៏មិនលឺ អង្វរក៏មិនមក » ថេហ្យុង
« ខ្ញុំ...គ្រាន់តែទៅដើរលេងធម្មតាៗ មិនបានគិតចង់គេចមុខពីអ្នកណាទេ » ជុងហ្គុក
« តើឯងមិនមែនមានអ្វីដែលលាក់បាំងនៅក្រោយខ្នងខ្ញុំទេឬ? »
ថេហ្យុង មិនសូវជឿលើសម្ដីរបស់រាងតូចឡើយ ព្រោះបើមើលទៅតាមទឹកមុខហាក់ដូចជាមិនសមនឹងសម្ដីហីៗឡើយ អាចជាមានអ្វីលាក់តែមិនចង់ប្រាប់ ។« គឺគ្មានអ្វីទេ... » ជុងហ្គុក
« ចុះរឿងដែលឯងនិយាយប្រាប់ថាអាចមានឱកាសចូលក្នុងរាងកាយបានវិញនោះ ពិតឬអត់? » ថេហ្យុង
« វាជាការពិត លុះត្រាតែខ្ញុំអាចរករាងកាយរបស់ខ្លួនឯងឃើញសិនទើបអាចចូលបាន តែបើសិនជាអស់ពេលវេលាហើយរកមិនឃើញ ខ្ញុំក៏អស់ឱកាសដូចគ្នា » ជុងហ្គុក
« ចឹងឯងក៏ប្រញាប់ទៅរករាងកាយទៅ »
ថេហ្យុង ញញឹមសប្បាយចិត្តបន្តិចមុននឹងបង្ខំអោយរាងតូចចេញទៅរករាងកាយទាំងកណ្ដាលយប់តែក៏ត្រូវ ជុងហ្គុក បញ្ឈប់វិញ ។« វាមិនមែនជារឿងងាយស្រួលទេ កុំខាតពេលអី » ជុងហ្គុក
« ហ៊ើយ...ធ្វើការងារអ្វីដោយវាក៏មិនងាយស្រួលដូចតែគ្នា ប៉ុន្តែយើងត្រូវមានការស៊ូទ្រា ឬមួយក៏ឯងមិនចង់ចូលរាងកាយហើយរស់ឡើងវិញ? » ថេហ្យុង
« ខ្ញុំគ្មានឱកាសទៀតទេ គ្រប់យ៉ាងហួសពេលហើយ » ជុងហ្គុក
« ជុងហ្គុក...ខ្ញុំស្រឡាញ់ឯង!! » ថេហ្យុង
« ឯងកុំនិយាយអី បើសិនជាគ្រាន់តែចង់ធ្វើអោយខ្ញុំសប្បាយចិត្តមួយពេលៗនោះ » ជុងហ្គុក

YOU ARE READING
ព្រេងនិទានស្នេហ៍ទេពបិសាច ( Taekook ver. )
Short StorySeries BL novel Taekook Verson -------------- តើអ្នកណាជឿលើស្នេហ៍ពិត ស្នេហាជានិរន្តិ៍ទេ?? សម័យនេះហើយវាមានដែរឬ?? ថាមិនត្រូវនោះទេ ព្រោះមានតួអង្គ Tae & Kook ជាគំរូ---វាមិនមែនជាអភិនីហាទេឬ ដែលព្រហ្មលិខិតតែងតែបង្កើតជំនួបរវាងពួកគេជាថ្មីម្ដងទៀត ដោយគ្មានថ...