ភាគទី ០២...
( ១|២ )
- លោកជាអ្នកមានគុណរបស់ខ្ញុំហើយ
វិលមកមើលពីជីវិតរបស់ក្មេងប្រុសដែលមានអាយុត្រឹមតែ 900 ឆ្នាំ...ឈ្មោះថា Wenzu ( Jungkook ) ជាប្រភេទមនុស្សដែលស្រឡាញ់ភេទដូចគ្នា ។
ដោយសារតែកើតមកជាចំណូលចិត្តស្នេហាបែបនេះហើយ ទើបអ្នកផ្ទះមួយគ្រួសារមិនពេញចិត្តនិងរើសអើងហើយក៏បណ្ដេញគេចេញពីផ្ទះ ដោយមិនខ្វាយខ្វល់ថានឹងអាចរស់នៅបានយ៉ាងមិច មានកន្លែងឯណាជ្រក ហើយមានអ្វីញ៉ាំឬអត់? ដូចដឹង ថាពេលត្រូវដេញចេញពីផ្ទះ គេគ្មានកន្លែងរស់នៅទេ គ្មានអាហារហូចចុកគ្រប់គ្រាន់ ។ ថែមទាំងត្រូវអ្នកដទៃមើលងាយ គិតថាគេជាសត្វចម្លែកអនាថាមួយក្បាលចឹង...!!« លោកពូ...ខ្ញុំសូមសួរមួយ តើពូដឹងទេថាផ្លូវដែលអាចដើរឡើងទៅលើភ្នំកុលាប 210 ស្រទាប់នៅឯណា? »
Jungkook ចូលទៅសួរបុរសចំណាស់ម្នាក់ដែលជាអ្នកភូមិនៅទីក្រុង ហ្វេងឈីង នេះ មែនហើយគេមិនមែនជាអ្នកនៅតំបន់នេះឡើយ ប៉ុន្តែក៏ចេះតែដើររសាត់អណ្ដែតមក មានចំណាប់អារម្មណ៍ឡើងទៅលើភ្នំនោះ គ្រាន់តែមិនស្គាល់ផ្លូវច្បាស់ ។« ហើយអាល្អិតឯង ចង់ទៅទីនោះធ្វើអ្វី? មានដឹងឬអត់ថាភ្នំកុលាប 210 ស្រទាប់វាគ្រោះថ្នាក់យ៉ាងណា វាអាចធ្វើអោយឯងស្លាប់ក៏ថាបាន » Man
« ខ្ញុំក៏ចង់ដឹងដូចគ្នាដែរ ណាមួយស្លាប់ឬមិនស្លាប់គ្មានអ្នកណាគេមកខ្វល់ខ្វាយនោះទេ » Jungkook
« ឯងចាំឡើងទៅ នៅថ្ងៃពេញបរមីល្អជាង ព្រោះទេពបិសាចនឹងអន់ថយកម្លាំង » Man
« នៅសល់ច្រើនថ្ងៃទៀតណាស់ ខ្ញុំចង់ទៅពេលនេះតែម្ដងបានស្លាប់លឿនក៏ល្អ » Jungkook
« អឺ...អឺ...បើឃាត់មិនស្ដាប់ពូក៏មិនថាអីដែរគ្រាន់តែចង់អោយប្រយ័ត្នប្រយែងអោយមែនទែន!! នោះផ្លូវដែលមានស្មៅវែងៗដុះអមសងខាងនោះហើយ ដើរទៅត្រង់រហូតក៏មានផ្លូវមួយទៀងតសម្រាប់ឡើងលើភ្នំ ចុងក្រោយចង់ទៅណាបន្តក៏សម្រេចខ្លួនឯងចុះ សំណាងល្អណា អាល្អិត »
មើលទៅតាមដៃដែលគាត់ចង្អុលបង្ហាញ ក៏ឃើញមានផ្លូវតូចមួយក្បែរស្រះទឹក ហើយមានស្មៅវែងៗដុះអមសងខាង ទំនងដូចជាមើលទៅព្រឺរៗរោមដល់ហើយ មិនគួរអោយចង់ដើរទាល់តែសោះ...។
YOU ARE READING
ព្រេងនិទានស្នេហ៍ទេពបិសាច ( Taekook ver. )
Short StorySeries BL novel Taekook Verson -------------- តើអ្នកណាជឿលើស្នេហ៍ពិត ស្នេហាជានិរន្តិ៍ទេ?? សម័យនេះហើយវាមានដែរឬ?? ថាមិនត្រូវនោះទេ ព្រោះមានតួអង្គ Tae & Kook ជាគំរូ---វាមិនមែនជាអភិនីហាទេឬ ដែលព្រហ្មលិខិតតែងតែបង្កើតជំនួបរវាងពួកគេជាថ្មីម្ដងទៀត ដោយគ្មានថ...