ភាគទី ០៤
Valentine day...ជាថ្ងៃពិសេសសម្រាប់គ្រួសារ មិត្តភក្តិ គូស្នេហ៍ឬគូស្វាមីភរិយា សម្រាប់ចេញដើរលេងជាមួយគ្នាដូចជាទៅសមុទ្រ ទៅភ្នំឬសួនកម្សាន្ត ចំណែកនៅពេលយប់ច្បាស់ជាបានដើរកាន់ដៃគ្នាលេងនៅមាត់ទន្លេហើយអង្គុយមើលកាំជ្រួចជាមួយគ្នាហើយ ។
« Valentine day ឆ្នាំនេះអ៊ូរអរខ្លាំងណាស់!! »
មានមនុស្សដើរលេងច្រើនជាងឆ្នាំមុន ព្រោះតែចំនួនអ្នកមានគូកើនឡើងមែនទេ? ចំណែកឯ ថេហ្យុង វិញក៏នៅលីវដដែល អ្នកផ្សេងៗមានសង្សារបានដើរកាន់ដៃគ្នាលេងអស់ហើយ ។
តែលើកនេះហាក់ធ្ងន់ធ្ងរ ថេហ្យុង មកអង្គុយលើកៅអីមើលទឹកទន្លេរង់ចាំដល់ម៉ោងបាញ់កាំជ្រួចស្អាតៗជាមួយនឹង
ជុងហ្គុក...អង្គុយបញ្ចៀតហើយនៅឆ្លៀតសម្លឹងមើលមុខផង ញញឹមផង ដូចជាមិនគ្រប់ទឹក ។« ចុះពួកយើងដូចជាគូសង្សារដូចពួកគេទេ? » ជុងហ្គុក
« គ្មានដូចទេ...ឯងកុំមកបន្លំ » ថេហ្យុង
« និយាយផ្អែមល្ហែមជាមួយខ្ញុំតែមួយយប់ពេលមើលកាំជ្រួចក៏បានដែរ វាមិនកើតជំងឺទឹកនោមផ្អែមទេ » ជុងហ្គុក
« ហេតុអីខ្ញុំត្រូវធ្វើតាមឯងនិយាយ? »
ថេហ្យុង សើចតិចៗហួសចិត្តទៀតហើយ ឆ្ងល់ត្រង់ថាគេមិនធ្លាប់បានហាមាត់និយាយអង្វរអោយ ជុងហ្គុក មកតាមញ៉ែគេនោះទេ ចុះហេតុអីក៏មកធ្វើខ្លួនដូចជាជនរងគ្រោះចឹង?« នេះឯងមិនដឹងខ្លួនទេថាឯងមានកិត្តិយសយ៉ាងណានៅពេលដែលខ្លួនឯងជា Top សោះតែបែរជាមាន Bottom ស្អាតៗដូចជាខ្ញុំមកតាមញ៉ែ? »
វាមិនសមហេតុផល កម្រមានណាស់ដែល Btt តាមញ៉ែ Top បែបនេះ ប៉ុន្តែក៏មានខ្លះៗដែរ គិតថា Btt មិនចេះញ៉ែ Top មុនមែនទេ? មើលយក ជុងហ្គុក ធ្វើជាគំរូខ្លះទៅ បើគេគីឡូប្ដីមិនខ្ចីខ្វល់ពីយើង ចំណែកយើងរវល់តែខ្មាស់អៀនច្បាស់ជាអត់បានអ្វីទាំងអស់ហើយ ។« មិនបានទៅរំភើបជាមួយទេ ខ្ញុំធុញទៅវិញទេ » ថេហ្យុង
« ពេលនេះកំពុងតែមានអារម្មណ៍ល្អផង កុំមកធ្វើអោយបរិយាកាសរអាប់រអួលបានទេ? » ជុងហ្គុក

BINABASA MO ANG
ព្រេងនិទានស្នេហ៍ទេពបិសាច ( Taekook ver. )
Short StorySeries BL novel Taekook Verson -------------- តើអ្នកណាជឿលើស្នេហ៍ពិត ស្នេហាជានិរន្តិ៍ទេ?? សម័យនេះហើយវាមានដែរឬ?? ថាមិនត្រូវនោះទេ ព្រោះមានតួអង្គ Tae & Kook ជាគំរូ---វាមិនមែនជាអភិនីហាទេឬ ដែលព្រហ្មលិខិតតែងតែបង្កើតជំនួបរវាងពួកគេជាថ្មីម្ដងទៀត ដោយគ្មានថ...