765 hours : ភាគទី ០១

295 36 2
                                    

ភាគទី ០១
- ខ្ញុំមិនមែនជាទេពបិសាច

ភាគទី ០១- ខ្ញុំមិនមែនជាទេពបិសាច

Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.


    រាប់ពាន់ឆ្នាំក្រោយមក....
សង្គមសព្វថ្ងៃកាន់តែរីកចម្រើនជាលំដាប់ មានបច្ចេកវិទ្យាទំនើបដែលអាចជួយមនុស្សបានច្រើនជាងមុន តែប្រពៃណីទំនៀមទម្លាប់របស់អ្នកដែលរស់នៅក្នុងទីក្រុង ហ្វេងឈីងគែនៅដូចដើម ។
ធ្លាប់គោរពបុព្វបុរសយ៉ាងម៉េច ក៏នៅតែបន្តធ្វើមកដល់ពេលនេះ ហើយរឿងព្រេងនិទានរបស់ ទេពបិសាច ក៏កាន់តែល្បីសុះសាយពាសពេញប្រទេសរហូតដល់មានសៀវភៅជារឿងប្រលោមលោក ផ្សព្វផ្សាយទៀតផង ។

WenZu ឬ Jangfei បានស្លាប់យូរណាស់មកហើយ តែពេលនេះគេបានចាប់ជាតិជាមនុស្សធម្មតាម្នាក់ដែលមានឈ្មោះថា ជុងហ្គុក ភែអាណា តែគេមានសមត្ថភាពពិសេសអាចចាំរឿងរ៉ាវកាលពីអតីតជាតិបាន...!!

« ឈប់រត់តាមតោងទៀមខ្ញុំ ឈប់រំខានពេលវេលាផ្ទាល់ខ្លួនរបស់ខ្ញុំបានទេ? ប្រាប់ហើយប្រាប់ទៀតថាខ្ញុំមិនមែនជា Cheng Fengyi ឬទេពបិសាចស្អីនោះទេ...!! »
សម្ដីដែលពោរពេញទៅដោយភាពធុញទ្រាន់អស់ការអត់ធ្មត់របស់សិស្សប្រុសសង្ហារឆ្នាំទី ៤ និយាយទៅកាន់វិញ្ញាណខ្មោចអនាថាដែលបានដើរតាមខ្លួនអស់រយះពេលជាងមួយសប្តាហ៍ទៅហើយ ។

« ជាឯងនឹងហើយ...ថេហ្យុង ហ្វាគ្រីស្ដា »
ជុងហ្គុក តបទៅវិញទាំងធុញទ្រាន់ដូចគ្នា កុំគិតថាត្រូវរត់តាមទាំងថ្ងៃទាំងយប់បែបនេះគេមិនហត់អោយសោះ ទោះបីជាត្រូវដេញយ៉ាងណាក៏មិនទៅណាសុខចិត្តស៊ូទ្រាំ តាមមើលថែ នៅក្បែរការពារដល់ថ្នាក់នេះ ។

« ហ៊ើយ...អូយ៎ ខ្ញុំហត់ណាស់!! នេះកាលពីនៅរស់ ឯងអានរឿងប្រលោមលោក ចាំស្នេហ៍ទេពបិសាច ច្រើនពេករហូតដល់ថ្នាក់មកស្រមើស្រមៃថាខ្លួនឯងជាតួ WenZu ឬ Jangfei ឬយ៉ាងមិច? »
ថេហ្យុង លើកដៃទាំងសងខាងមកញីសក់ក្បាលរួចក៏លោតទន្រ្ទាំជើងនឹងឥដ្ឋ លក្ខណៈថាធុញទ្រាន់ពេញមួយទំហឹង ហត់ទាំងកាយនិងចិត្ត...! ហួសចិត្តដែលត្រូវវិញ្ញាណអនាថាមកតាម រំខានគ្រប់ពេលដោយលើកហេតុផលថា ជាតិមុនគេនេះជា Fengyi  ជាទេពបិសាច ជាម្ចាស់ស្នេហ៍របស់ខ្មោចនឹង ។

ព្រេងនិទានស្នេហ៍ទេពបិសាច ( Taekook ver. )Tempat cerita menjadi hidup. Temukan sekarang