ចាំស្នេហ៍ទេពបិសាច : ភាគទី ០២ ( ២|២ )

318 42 1
                                    

ភាគទី ០២...
( ២|២ )
- សត្វចិញ្ចឹុំវាមិនខុសពីម្ចាស់

< ខ្ទមរបស់ Taehyung >

តាមពិតទៅគ្រាន់តែមកដល់ក៏ដឹងដែរថាផ្កាដែលបានឃើញតាមផ្លូវឡើងមកភ្នំនោះគឺជារបស់អ្នកណាដាំ!!
នៅលើភ្នំដាច់ស្រយាលសោះ តែបែរជាមានកន្លែងរស់នៅស្រស់ស្អាតទាក់ទាញភ្នែកបែបនេះ ដល់ចឹងទៅ Jungkook ក៏មានអារម្មណ៍ឆ្ងល់ដែរថាប្រុសសង្ហារដូចទេវបុត្រម្នាក់នេះ មានប្រពន្ធឬនៅ?

« ដើរមកតាមខ្ញុំធ្វើអី? »
Taehyung កំលោះមុខមាំឈរផ្អែកនឹងទ្វារខ្ទមនៅខាងលើសម្លឹងមើលមកកាន់កាយតូចដែលកំពុងតែពេបមាត់អោបដៃយ៉ាងកំសត់ ។
ចង់សួរថាតើអាចប្ដូរឈ្មោះពី ទេពបិសាចក្រហម មកជា ទេពបិសាចមុខងាប់ វិញបានឬអត់? អោយ 100 ពិន្ទុពេញ ។

« ខ្ញុំគ្មានកន្លែងត្រូវទៅនោះទេ តើអាចសូមរស់នៅទីនេះជាមួយនឹងលោកផងបានទេ? » Jungkook

« កុំហៅខ្ញុំបែបនឹង ដឹងទេថាអាយុរបស់ឯងបើប្រៀបធៀបនឹងខ្ញុំ វាឆ្ងាយពីគ្នាកម្រិតណា? » Taehyung

« ចឹងខ្ញុំហៅថា សិស្សច្បង ក៏បាន » Jungkook

« យ៉ាងណាក៏មិនអោយនៅដែរ » Taehyung

« សូមអង្វរ... »
Jungkook លុតជង្គង់សំពះដោយមាត់នៅពេបចង់យំដដែល គេដូចជាកូនក្មេងចឹង ប៉ុន្តែចរិកបែបនេះហើយមិនខុសពី Jangfei កាលពីនៅតូចឡើយ ។
ដូចគ្នាគ្មានប្រែរហូតដល់ Taehyung គិតថា វាពិតមែនហើយ ម្ចាស់ស្នេហ៍របស់គេត្រឡប់មកវិញហើយ គឺក្មេងប្រុសម្នាក់នេះហើយ!!

« ឯងបើកភ្នែកមើលសភាពខ្ទមរបស់ខ្ញុំទៅ ហើយគិតថានៅបានឬអត់? វាចង់បាក់រលំម្ដងៗទៅហើយ » Taehyung

« ទោះចាស់ទ្រុឌទ្រោម មិនមាំល្អ ខ្ញុំក៏អាចនៅបានដែរ...មនុស្សដូចខ្ញុំជាអ្នកក្រខ្សត់មិនមែនជាកូនមន្រ្តីអ្នកមានបុណ្យសក្តិធំទេ កន្លែងបែបនេះខ្ញុំនៅបាន » Jungkook

« មិនអោយនៅ ឆាប់ទៅវិញទៅ »
Taehyung បដិសេធរួចក៏ដើរចូលក្នុងផ្ទះរួចបិទទ្វារចំកណ្ដាលមុខតែម្ដង...តែចង់ប្រាប់ថាអាល្អិតម្នាក់នោះវាក៏លឿនរហ័សមិនធម្មតាដែរ ។

« សិស្សច្បង...កុំចិត្តអាក្រក់ដាក់ក្មេងដ៏គួរអោយស្រឡាញ់ដូចខ្ញុំបានទេ? »
កុំគិតថានឹងបិទទ្វារទាន់អោយសោះព្រោះ Jungkook ប្រឹងរត់យ៉ាងត្រដាប់ត្រដុប ស្ទើរតែរបូតខោអាវ ដើម្បីទៅបុកទ្វារចូលទៅក្នុងផ្ទះដែរ ។
តែជាធម្មតាការស្មាន វាមិនដូចជាការពិតឡើយ មិនមែនត្រឹមតែបានចូលក្នុងផ្ទះនោះទេ ថែមទាំងរុញបានដោយទាំងទ្វារផ្ទះធ្លាយចូលទៅខាងក្នុង ដួលរនៀលលើ Taehyung ពេញនឹងតែម្ដង ។

ព្រេងនិទានស្នេហ៍ទេពបិសាច ( Taekook ver. )Where stories live. Discover now