![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. ភាគទី ០១....
( ២|២ )
- ព្រោះអូនស្រឡាញ់បង ទោះស្លាប់ក៏អូនមិនស្ដាយជីវិត« អូនដឹងថាបើអូនស្រឡាញ់គ្នានឹងបង អូននឹងស្លាប់.. » Jungkook ផ្អែកខ្នងនឹងជញ្ជាំងរង់ចាំការសម្លាប់ តែក៏ព្យាយាមបើកភ្នែកមើលទៅប្រុសសម្លាញ់ចិត្តទាំងដួងចិត្តខ្ទេចខ្ទាំង មិនអីទេគេសប្បាយចិត្ត ទោះបីជាត្រូវស្លាប់យ៉ាងណាក៏អាចបានឃើញមុខរបស់ Taehyung ជាលើកចុងក្រោយដែរ ។
តាមពិត ជីវិតរបស់គេក៏គ្មានអ្វីអស្ចារ្យដែរ កើតមកជាក្មេងកំព្រារធម្មតាម្នាក់មិនមានអាយុរាប់រយឆ្នាំដូចអ្នកនៅទីក្រុងនេះឡើយ គេគ្មានសាច់ញាតិ គ្មានមិត្តអ្វីឡើយ គេមានតែ Taehyung ប៉ុណ្ណោះដែលជាអ្នកមើលថែតាំងពីតូចៗមក ។« បើសិនជាអូនដឹងហើយ ហេតុអីអូននៅតែធ្វើបែបនេះ មិចមិនចាកចេញពីបង? » Taehyung
« ព្រោះអូនស្រឡាញ់បង...ទោះស្លាប់ក៏មិនស្ដាយជីវិតដែរអោយតែបាននៅកកបែរបង!! សូមអោយជាតិភពក្រោយពួកយើងអាចរស់នៅសមបំណងជាមួយគ្នារហូតដល់ចាស់ មិនបាច់មកអភ័ពដូចជាតិនេះ »
នេះជាសម្ដីចុងក្រោយដែរ Jungkook និយាយទៅកាន់មនុស្សដែលខ្លួនស្រឡាញ់ មុននឹងដាវដ៏មុនស្រួចបានរុញមកចាក់ទម្លុះទ្រុងខាងឆ្វេងដែលជាកន្លែងរបស់បេះដូង ។
ស្លាប់ទាំងមិនអស់អាល័យ ទាំងភាពឈឺចាប់មានជាប់ពេញទ្រូង ទោះត្រូវដាវទម្លុះបេះដូង វាក៏មិនឈឺស្មើរនឹងបាត់បង់ស្នេហាឃ្លាតចាកពីមនុស្សជាទីស្រឡាញ់តែម្នាក់ ។« Jangfei!!!! »
Taehyung ស្រែកដោយសម្លេងធំយា៉ងគួរអោយខ្លាច ចំហាយពណ៌ខ្មៅៗក៏បានសាយភាយចឹញពីខ្លួនរបស់គេម្ដងបន្តិចៗ ។« តើប្អូនកើតអ្វីនឹង លោកពុក? » អ្នកប្រុសទី 2
« វាគឺជាបណ្ដាសារបស់ដូនតាបុព្វបុរសនៃគ្រួសារ គេត្រូវក្លាយទៅជាបិសាច » Mr.Cheng

YOU ARE READING
ព្រេងនិទានស្នេហ៍ទេពបិសាច ( Taekook ver. )
Short StorySeries BL novel Taekook Verson -------------- តើអ្នកណាជឿលើស្នេហ៍ពិត ស្នេហាជានិរន្តិ៍ទេ?? សម័យនេះហើយវាមានដែរឬ?? ថាមិនត្រូវនោះទេ ព្រោះមានតួអង្គ Tae & Kook ជាគំរូ---វាមិនមែនជាអភិនីហាទេឬ ដែលព្រហ្មលិខិតតែងតែបង្កើតជំនួបរវាងពួកគេជាថ្មីម្ដងទៀត ដោយគ្មានថ...