ភាគទី ០៣
- អាខ្មោចជឿជាក់!!ពេលមកដល់សួនច្បារ ក៏ឃើញមានរម៉ក់លក់ការ៉េមឈប់ចតនៅក្បែរនេះសុទ្ធតែក្មេងៗទៅទិញរោមេជិតអោយដូចស្រមោចចឹង...ធ្លាប់លឺប្អូននិយាយប្រាប់ថា ពេលញ៉ាំការរ៉េមទៅវាឆ្ងាញ់ហើយធ្វើអោយមានអារម្មណ៍ល្អស្រស់ស្រាយណាស់ ។
នឹកឃើញចឹង ថេហ្យុង ក៏ដើរទៅទិញបានការ៉េមមួយកូនកែវតូចអង្គុយញ៉ាំមើលផ្កា មើលមេអំបៅនិងក្មេងៗរត់លេងប្រឡែងគ្នានៅទីនេះ ។« តាមពិតទៅ...ញ៉ាំការ៉េមហើយវាក៏មានអារម្មណ៍ល្អបែបនេះសោះ ទើបក្មេងៗចូលចិត្តខ្លាំងណាស់ »
ធម្មតា ថេហ្យុង មិនចូលចិត្តពពួកចំណីផ្អែមៗអស់នេះ មួយឆ្នាំមិនធ្លាប់បានញ៉ាំម្ដងផងក៏មាន តែក៏ខានញ៉ាំវាមកយូរហើយ សាកភ្លក្សម្ដង ក៏ឆ្ងាញ់ណាស់ មានអារម្មណ៍ល្អធ្វើអោយនឹកឃើញដល់ពេលកុមារភាព ។« កាលពីនៅរស់ ខ្ញុំក៏ចូលចិត្តញ៉ាំការ៉េមដែរ បើអាចញ៉ាំវាជំនួសអាហារទាំងបីពេលបាន ប្រហែលជាធ្វើបាត់ហើយ! នឹកឃើញដល់ពេលមួយដែលខ្ញុំមិនសប្បាយចិត្ត ក៏កាន់ការ៉េមមួយដើមរត់ទៅសម្ងំញ៉ាំតែម្នាក់ឯងក្នុងបន្ទប់ងងឹតស្លុប »
ជុងហ្គុក ក៏មិនមែនជាមនុស្សដែលចូលចិត្តញ៉ាំរបស់ផ្អែមឡើយ ប៉ុន្តែចម្លែកទេដែលគេនិយាយថាចូលចិត្តញ៉ាំការ៉េមណាស់?
ព្រោះវាឆ្ងាញ់ ផ្អែមល្ហែមដូចជាចិត្តរបស់អ្នកញ៉ាំ វាមានភាពទន់ល្មើយ វាដូចជាថ្នាំដែលអាចបន្សាបទុក្ខសោក និងធ្វើអោយសប្បាយចិត្តបាន ដោយគ្រាន់តែដាក់វាចូលទៅក្នុងមាត់ហើយក្រេបរសជាតិដ៏ឆ្ងាញ់រួច អារម្មណ៍ល្អៗកីមកដោយឯកឯង ។« តាមពិតពេលនៅរស់ឯងចូលចិត្តធ្វើអីប្លែកៗចឹងសោះ បានជាពេលងាប់ទៅចរិកក៏ឡប់ៗមិនសូវគ្រប់!! » ថេហ្យុង
« និយាយអោយស្មោះត្រង់ទៅ! ឯងមាត់ឆ្កែណាស់ » ជុងហ្គុក
« អឺ...ខ្ញុំមិនចូលចិត្តនិយាយផ្អែមៗស្រាប់ហើយ មាត់ឆ្កែបែបនេះវាជាមន្តស្នេហ៍របស់ខ្ញុំ »
សំខាន់វាជាចរិកពិត អត់បានក្លែងបន្លំជាពិសេសជាមួយខ្មោចកូរបែបនេះមិនបាច់ត្រូវផ្អែមល្ហែមដាក់ទេ ថេហ្យុង ញញឹមស្ញេញ ញាក់ចិញ្ចើមឌឺរាងតូចមួយអោយត្រជាក់ចិត្ត ។
YOU ARE READING
ព្រេងនិទានស្នេហ៍ទេពបិសាច ( Taekook ver. )
Short StorySeries BL novel Taekook Verson -------------- តើអ្នកណាជឿលើស្នេហ៍ពិត ស្នេហាជានិរន្តិ៍ទេ?? សម័យនេះហើយវាមានដែរឬ?? ថាមិនត្រូវនោះទេ ព្រោះមានតួអង្គ Tae & Kook ជាគំរូ---វាមិនមែនជាអភិនីហាទេឬ ដែលព្រហ្មលិខិតតែងតែបង្កើតជំនួបរវាងពួកគេជាថ្មីម្ដងទៀត ដោយគ្មានថ...