ចាំស្នេហ៍ទេពបិសាច : ភាគទី ០៥

280 39 5
                                    


ភាគទី ០៥...
- ត្រឹមរយៈពេលមួយថ្ងៃ វាក៏ជាពេលវេលា

ពេលព្រេកថ្ងៃទី ១៤ កើត
Jungkook អង្គុយសរសេរកំណត់ត្រាកត់ចូលក្នុងសៀវភៅ នៅខាងមុខខ្ទម ដោយមាន WeiHav និង LanShu នៅដេកយាមក្បែរ...។

« ឯងកំពុងធ្វើអី? »
Taehyung ដើរចេញពីខាងក្នុងមកប្រទះឃើញរាងតូចអង្គុយសរសេរអ្ចីម្យ៉ាងហាក់ដូចជាផ្ចិតផ្ចង់ យកចិត្តទុកដាក់ធ្វើខ្លាំងទើបគេចេះតែចង់ដឹងលឺពីអត្ថបទមួយនោះ ។

« ខ្ញុំធ្វើជាកំណត់ត្រារបស់ពួកយើង ដែលរៀបរាប់ពីខ្ទមនៅលើភ្នំនេះ បរិយាកាស ទេសភាពស្អាតៗ អនុស្សាវរីយ៍ សត្វចិញ្ចឹម សួនផ្កា និងការចងចាំទាំងឡាយ » Jungkook

« សរសេរតែប៉ុណ្ណឹង? » Taehyung

« តែប៉ុណ្ណឹងមែន តែខ្ញុំនឹងបន្តសរសេរវារហូតដល់ថ្ងៃស្លាប់ឯណោះ បែបនេះហើយនឹងបានចងក្រងគ្រប់រឿងរ៉ាវដែលបាបកើតឡើងអោយអ្នកជំនាន់ក្រោយដឹង » Jungkook

« ឧស្សាហ៍ដល់ហើយ តែបើនិយាយពីរឿងធ្វើម្ហូបអាហារវិញមិនដែលឃើញតាំងចិត្តចង់ធ្វើអោយខ្ញុំនោះទេ មកនៅជាមួយគ្នាជិត ៦ ថ្ងៃហើយណា... » Taehyung

« សូមទោសផង ជួនជាខ្ញុំមិនចេះធ្វើអាហារទេ ទោះបីជាខំប្រឹងតាំងចិត្តយ៉ាងណាក៏ដោយ »
ទៅនិយាយអ្វីជាមួយមនុស្សអត់ចេះធ្វើម្ហូបដូច Jungkook បើមិនចេះហើយទោះប្រឹងតាំងចិត្ត ព្យាយាមយ៉ាងណាក៏នៅតែធ្វើស៊ីមិនកើតដែរ ។

« ហើយចុះកំណត់ត្រានេះវាមានអ្វីពិសេសបានជាឯងហាក់តាំងចិត្តសរសេរម្ល៉េះ? » Taehyung

« សិស្សច្បងមើលទៅ...ខ្ញុំសរសេរបានច្រើនក្បាលដែរ មានសៀវភៅដែលនិយាយពីខ្សែជីវិតរបស់ពួកយើងទាំងពីរទៀតផង ខ្ញុំរៀបរៀងតាមដែលបងប្រាប់ »
Jungkook ហុចសៀវភៅពីរក្បាលទៅអោយរាងក្រាស់មើល ដោយមានមួយក្បាលចំណងជើង Cheng Fengyi និងមួយក្បាលទៀតដាក់ឈ្មោះថា Xiao WenZu វារៀបរាប់ពីដំណើរជីវិតតាំងតែពីជាតិមុនមកម៉្លេះ ។ ទៅថ្ងៃខាងមុខរឿងនេះអាចហៅថាជាប្រវត្តិសាស្រ្តឬក៏ជារឿងព្រេងនិទានក៏ថាបាន ប៉ុន្តែស្នាដៃតែងសរសេររបស់ Jungkook គែល្អខ្លាំងណាស់ បើបានអានហើយអាចគិតថាវាជារឿងប្រលោមលោកក៏មិនដឹង ។

ព្រេងនិទានស្នេហ៍ទេពបិសាច ( Taekook ver. )Nơi câu chuyện tồn tại. Hãy khám phá bây giờ