ស្នាមស្នេហ៍អតីតជាតិ : ភាគទី ០៣

180 25 0
                                    

ភាគទី ០៣...
[ -តម្រូវអោយរស់នៅជាមួយគ្នា  ]

  <  បីខែក្រោយមក  >

គ្រប់គ្នាទាំងផ្ទះចម្លែកចិត្ត...ពួកគេឆ្ងល់ថា តាំងតែពី Taehyung ចូលមក Jungkook ក៏ចាប់ផ្ដើមរឹងមាំទៅពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីជាជំងឺមិនបានជាសះស្បើយ តែក៏មិនឈឺទ្រូង មិនចាំបាច់ត្រូវរុញចូលបន្ទប់សង្រ្គោះបន្ទាន់ដូចមុន!!
ដឹងទេថា កាលពីពេលដែលមិនមទាន់មានវត្តមានរបស់ Taehyung នោះ មក្នុងរយៈពេលមួយខែយ៉ាងតិចក៏ Jungkook ត្រូវឈឺទ្រូងភ្លាមៗហើយក៏រុញចូលបន្ទប់សង្រ្គោះបន្ទាប់ម្ដងដែរ ។

វាក៏ជាអ្វីមួយដែរល្អមែនទេ??
តែគ្រប់គ្នាមិនគិតថាជាត្រឹមតែជារឿងចៃដន្យនោះទេ វាគឺដូចជារឿងអភិនីហា នៅពេលដែលមនុស្សពីរនាក់ដែលមានមុខមាត់ដូចនឹង Fengyi & WenZu បានមកជួបបែបនេះ ។

« ហូ...Rosies របស់ខ្ញុំកាន់តែធំធាត់ ហើយក៏ស្រស់ស្អាតជាងមុនឆ្ងាយណាស់!! »
Jungkook អង្គុយលើកៅអី ញញឹមពព្រាយសម្លឹងមើលទៅសួនផ្កាកុលាបពណ៌ក្រហមសំណព្វចិត្តទាំងកែវភ្នែកពោរពេញដោយពន្លឺភ្លឺចែងចាំងដូចគ្រាប់ពេជ្រដែលមានតម្លៃថ្លៃកប់ពពក!!
  ត្រូវអរគុណដល់ Taehyung ដែលបានមើលថែ និងដាំផ្កាបន្ថែមអោយបានច្រើនជាងមុន មើលទៅយ៉ាងស្រស់ស្អាតទាក់ភ្នែកល្អណាស់ ។

« មើលទៅដូចជាស្រឡាញ់កុលាបក្រហមដល់ហើយ? គិតចង់អោយខ្ញុំដាំផ្កាអ្វីផ្សេងអោយទេ? » Taehyung

« មិនអីទេ ខ្ញុំស្រឡាញ់កុលាបជាងផ្កាផ្សេង ណាមួយមិនចង់អោយឯងហត់ជាងនេះផង... »
Jungkook តបទៅវិញទាំងក្ដីបារម្ភ រាល់ថ្ងៃនេះគេដឹងថារាងក្រាស់នឿយហត់ព្រោះមានបន្ទុកច្រើន  ត្រូវរៀបចំអាហារទាំងបីពេលអោយគេញ៉ាំ ។ ចាំជួយគេដើរទៅនេះទៅនោះ  រៀបចំកន្លែងគេង  រៀបចំទឹកអោយងូត  រៀបចំសម្លៀកបំពាក់និងរបស់ប្រើប្រាស់ផ្សេងៗអោយមួយចប់ ។
ពេលខ្លះក៏ត្រូវមកអង្គុយនិយាយជជែកលេងកំដរ  ជួយធ្វើកិច្ចការសាលា  មកលួងលោមលើកទឹកចិត្ត  គ្រប់សព្វបែបយ៉ាងដែលទាក់ទងនឹងគេគឺ Taehyung ធ្វើទាំងអស់ អាចនិយាយបានថាគ្មានពេលវេលាអោយខ្លួនឯង ។

« ខ្ញុំធ្វើបានស្រាប់ទៅហើយ...ដើម្បីឯង »
ធ្វើប៉ុណ្ណឹងនៅតិចផង បើអោយ Taehyung រៀបរាប់នោះច្បាស់ជាមិនអស់ ព្រោះតួនាទីរបស់គេគឺមើលថែ ការពារ ស្រឡាញ់និងផ្ដល់ក្ដីសុខអោយរាងតូច ។
គេចង់ប៉ះប៉ូវសងភាពឈឺចាប់ទាំងប៉ុន្មាន គេចង់ផ្ដល់ជីវិតថ្មីដ៏ល្អមួយអោយទៅ Jungkook ហើយក៏ចង់សងនូវក្ដីស្រឡាញនិង ស្នេហាដែលធ្លាប់ជំពាក់គ្នាមកពីមុន ។

ព្រេងនិទានស្នេហ៍ទេពបិសាច ( Taekook ver. )Donde viven las historias. Descúbrelo ahora