ចាំស្នេហ៍ទេពបិសាច : The End ( 2|2 )

331 35 21
                                    

ភាគទី ០៧
( 2|2 )
- ចាំស្នេហ៍ទេពបិសាច របស់អូន

ពេលព្រឹក....
Jungkook និង LanShu ជួយគ្នាលើកសាកសពរបស់ Taehyung ទៅកប់នៅក្បែរទឹកជ្រោះ ព្រោះទីនេះវាជាកន្លែងដែលរាងក្រាស់ចូលចិត្តមកលេងញឹកញាប់ខ្លាំងណាស់ ជាពិសេសទីនេះមានអាកាសធាត់ត្រជាក់ល្អ ទេសភាពក៏ស្រស់ស្អាតមានដើមឈើនិងផ្កាដុះជុំវិញ ។

« អូនដាក់ស្លាបឈ្មោះនៅមុខផ្នូរអោយបងរួចហើយ...អូនថែមទាំងបានរៀបចំដាំផ្កាបន្ថែមអោយបងទៀតផង ឃើញទេស្រស់ស្អាតខ្លាំងណាស់... » Jungkook

   សត្វដែល Taehyung បានចិញ្ចឹមរយះពេលរាប់ពាន់ឆ្នាំមកនេះវាក៏មកជួយ ពាំដើមផ្កាមកអោយ Jungkook ដាំដែរ ពួកវាឆ្លាតៗខ្លាំងណាស់ចេះជួយសម្រាលការងារអោយម្ចាស់តូចបានយ៉ាងច្រើន...បានតែបែបនេះ ម្ចាស់ធំក៏ទៅបានស្ងប់សុខលែងមានអ្វីគួរអោយបារម្ភទៀតហើយ ។

« អូននឹងបន្តរស់នៅលើភ្នំមួយនេះរហូតទៅ សល់ពេលជាង ១០០០ ឆ្នាំទៀតនៃអាយុរបស់អូន!! អូនសង្ឃឹមថាថ្ងៃណាមួយបងនឹងត្រឡប់មកវិញ មករកអូន មករកកន្លែងចាស់របស់ពួកយើង ព្រោះអូននឹងរង់ចាំបងនៅទីនេះ អូននឹងមិនទៅណាទាំងអស់រហូតដល់ថ្ងៃអូនត្រូវស្លាប់!! »
Jungkook និយាយទៅកាន់ប្ដីជាទីស្រឡាញ់ទាំងស្នាមញញឹម ទោះបីគេឈឺចាប់ ទោះបីទឹកភ្នែកបន្តស្រក់មកប្រដេញគ្នាទាំងមិនដឹងខ្លួនក៏ដោយ ។
ភាពឈឺចាប់ទាំងអស់នេះវាមិនអាចគណនាបានទេ ចាប់ពីថ្ងៃនេះតទៅ ក្នុងជីវិតរបស់ Jungkook គឺរស់នៅដើម្បីរង់ចាំថ្ងៃដែលប្ដីជាទីស្រឡាញ់ត្រឡប់មកវិញ ។

    លើភ្នំនេះទោះបីជាមិនខ្ពស់ខ្លាំង មិនអាចអោយប៉ះពពកបាន តែនៅទីនេះពិតជាស្រស់ស្អាតដូចជាឋានសួគ៌ដែលអាចឃើញផ្ទាល់ភ្នែក...ហើយ Jungkook ក៏បន្តជីវិតរស់នៅជាមួយនឹងសត្វចិញ្ចឹមក្នុងខ្ទមស្នេហាមួយនេះជារៀងរហូត ។
ហើយក៏គ្មានថ្ងៃណាដែលគេនិងភ្លេច Fengyi កាន់តែគ្មានថ្ងៃដែលគេនឹងមិនរង់ចាំរាងក្រាស់ដូចគ្នា !!

<  Skip  >

រយៈពេលជាង ៥០០ ឆ្នាំនៃការរស់នៅដោយគ្មាន Taehyung កន្លងមកនេះ Jungkook ក៏បានបង្កើតនូវអ្វីដែលថ្មីៗ ដូចជាការសង់ផ្ទះថ្មីដែលធំនិងស្អាតជាងមុនដោយប្រើកម្លាំងពិសេសដែលគេមាន...សង់ប្រាសាទហើយនិងអ្វីផ្សេងៗទៀតដើម្បីបន្សល់ទុកជាអនុស្សាវរីយ៍ និងអត្ថន័យដែលពាក់ព័ន្ធនឹងទេពបិសាច ឬ Fengyi នេះឯង ។
សូម្បីតែកំណត់ត្រាមុនពេលស្លាប់និងក្រោយពេលស្លាប់របស់ Taehyung ក៏ត្រូវបាន Jungkook កត់ត្រារក្សាទុកបានយ៉ាងល្អដែរ ។
( A|N : Jungkook មានកម្លាំងពិសេស ព្រោះតែបានរួមមេត្រីជាមួយនឹង Taehyung ហើយម្យ៉ាងទៀតគេក៏អាចរស់នៅបានដល់រាប់ពាន់ឆ្នាំបន្តទៀតផង )

ព្រេងនិទានស្នេហ៍ទេពបិសាច ( Taekook ver. )Where stories live. Discover now