ភាគទី ០៦...
[ -នេះមែនទេ ដែលប៉ាម៉ាក់ហៅថា សេចក្ដីសុខ? ]ភាពផ្អែមល្ហែមនៃស្នាមថើបដ៏រ៉ូមែនទិច ទឹកភ្នែកស្រក់ព្រោះតែក្ដីឈឺចាប់ ខួរក្បាលជោរពេញដោយការចងចាំពីអតីតកាល អារម្មណ៍ដែល Jungkook ទទួលបាននៅពេលនេះ វាពិបាកនឹងទ្រាំខ្លាំងណាស់ ។
ហៅថាមានក្ដីសុខក៏បាន...ប៉ុន្តែតើពួកគេមានដឹងឬអត់ថា នៅពីក្រោយខ្នង មាន Mr/Mrs Park កំពុងតែឈរមើលសកម្មភាពគ្រប់យ៉ាងទាំងភ្ញាក់ផ្អើល ។« Tae~~អូន...អូនឃើញ...!! គ្រប់...គ្រប់យ៉ាងដែលបានកើតឡើង!! »
Jungkook និយាយទាំងញ័រមាត់តតាក់ ទឹកភ្នែកចេះតែហូរ ព្រោះថាទ្រូងវាបុកដោយភាពឈឺចាប់ រូបភាពដែលមិនស្រស់ស្អាតបង្ហាញឡើងជារឿយៗមិនអោយបាត់ ។« Koo--- » Taehyung
« Park Jungkook!! »
គ្រប់យ៉ាងកើតឡើងយ៉ាងលឿន...!!
ដឹងត្រឹមតែថា Jungkook ត្រូវប៉ាម៉ាក់អូសឡើងទៅខាងលើបន្ទប់បាត់ដោយមិនទាន់បាននិយាយអ្វីដោះស្រាយគ្នានៅឡើយ ចំណែកឯ Taehyung វិញក៏ត្រូវបានដេញអោយទៅបន្ទប់របស់ខ្លួនវិញដូចគ្នា ។
( Lssi : អរគុណខ្ញុំទៅដែលមិនអោយគេធ្វើអីខ្លាំងជាងនេះហ្អ៎ ចាត់ទុកថាចិត្តល្អហើយ😭✋ )< Skip >
Jungkook អង្គុយអោបដៃទាំងទឹកភ្នែក គេងើយសម្លឹងមើលមុខឪពុកម្ដាយដោយភាពអន់ចិត្ត...!!
« មានដឹងទេថាបានធ្វើអ្វីខ្លះ?? »
Mrs Park ខាំមាត់សួរកូនប្រុសពៅទាំងភាពខកចិត្តជាខ្លាំង គាត់ក្ដាប់ដៃជាប់ទប់កំហឹង មិនចង់ប្រើអំពើហិង្សាឬមួយក៏ធ្លោយមាត់និយាយពាក្យអាក្រក់ៗ ។« ខ្ញុំ...មិនបានធ្វើអ្វីខុសទេម៉ាក់ » Jungkook
« Jungkook?? នេះកូនមិនបានធ្វើអ្វីខុសឬ? កូនក៏ដឹងថាប៉ាម៉ាក់មិនចង់បានបែបនេះ... » Mrs Park
« បែបនេះគឺបែបណា?? បែបដែលកូនស្រលាញ់ Taehyung មែនទេ? »
ទឹកចិត្តរបស់ Jungkook ក៏កាន់តែអន់ថយចុះមួយកម្រិតទៀត គេបារម្ភថា តើប៉ាម៉ាក់មានអារម្មណ៍ស្អប់ខ្ពើមដាក់គេ ព្រោះតែគេស្រឡាញ់មនុស្សប្រុសដូចគ្នានឹងតើមែនទេ?« ហេតុអីក៏អាចនិយាយពាក្យថាស្រឡាញ់ដាក់មនុស្សប្រុសដូចគ្នាបាន? »
Mr Park សួរបកទាំងហួសចិត្ត គាត់សើចក្នុងបំបង់ក សម្លឹងមុខកូនប្រុសទាំងមិនចង់ជឿ...ក្មេងសម័យនេះគឺចឹងមែនទេ?
YOU ARE READING
ព្រេងនិទានស្នេហ៍ទេពបិសាច ( Taekook ver. )
Short StorySeries BL novel Taekook Verson -------------- តើអ្នកណាជឿលើស្នេហ៍ពិត ស្នេហាជានិរន្តិ៍ទេ?? សម័យនេះហើយវាមានដែរឬ?? ថាមិនត្រូវនោះទេ ព្រោះមានតួអង្គ Tae & Kook ជាគំរូ---វាមិនមែនជាអភិនីហាទេឬ ដែលព្រហ្មលិខិតតែងតែបង្កើតជំនួបរវាងពួកគេជាថ្មីម្ដងទៀត ដោយគ្មានថ...