ភាគទី ០៣...
( ២|២ )
- ខ្ញុំខ្លាចសម្លេងផ្គរ រន្ទះ« សិស្សច្បងដឹងទេថាមករកផ្លែឈើ ខ្ញុំហត់យ៉ាងណា? »
Jungkook បេះផ្លែឈើមកញ៉ាំបន្តើរ អង្គុយនិយាយបន្ដើរ« ហត់យ៉ាងមិច បើខ្ញុំជាអ្នករក ឯងអង្គុយចាំតែញ៉ាំស្រាប់ៗសោះ? » Taehyung
« ហត់នឹងចាំបងមកវិញនឹងហើយ » Jungkook
« ខ្ញុំឈប់អោយឯងញ៉ាំឥឡូវហើយ... »
Taehyung ក្នាញ់នឹងសម្ដីមាសសម្ដីប្រាក់ពេកក៏បម្រុងនឹងឆក់យកផ្លែឈើមកវិញ តែរាងតូចឃើញទាន់ក៏ស្ទុះហក់ចេញ រហ័សមិនចាញ់នាយនោះទេ ។« ចាប់មិនបាន...!! ទោះយ៉ាងណាក៏មិនអោយ »
Jungkook ញាក់ចិញ្ចើមម្ខាងនិងលៀនអណ្ដាតឌឺ មុននឹងអោបផ្លែឈើរត់ត្រុយតម្រង់ទៅផ្ទះខ្ទមវិញទាំងញញឹមបិទមាត់មិនចិត្ត មុខរីកដុចគ្រាប់ជី ។« ឯងមើលគេចុះ WeiHav !! ម្ចាស់តូចរបស់ឯងនេះ រពឹសបំផុតហើយ »
Taehyung លើកឆ្មាមកអោបជាប់នឹងដៃមុននឹងដើរទៅកាន់ទីជម្រករបស់ខ្លួនវិញ ដោយមានសត្វបក្សាបក្សីហោះតាមពីក្រោយ ។
ចាប់អារម្មណ៍ពីពាក្យ ម្ចាស់តូច វិញ អាចស្ដាប់ទៅធម្មតាសាមញ្ញមែនពិត តែអត្ថន័យនៅពីក្រោយវាគឺមានច្រើនណាស់ !!< ខ្ទម >
ចំណាយពេលយូរគ្រាន់បើទើបមកដល់ផ្ទះវិញ ជួនជាមេឃរលឹមទៀតវាក៏ពិបាកជាងធម្មតា ប៉ុន្តែយ៉ាងណាពួកគេក៏មកដល់ទាន់មេឃមិនទាន់ភ្លៀងដែរ ។
Taehyung យកសត្វចិញ្ចឹមសំណព្វចិត្តរបស់គេមកដាក់ក្នុងផ្ទះ ហេតុមិនចង់អោយវាទទឹកភ្លៀងឡើយ ហើយកុំមើលសភាពខ្ទមអី កំពុងតែទ្រុឌទ្រោមផង នេះបើមិនប្រញាប់ជួសជុលទេ ច្បាស់ជាបានដួលរលំខ្ទិចឆាប់ៗនេះមិនខាន ។« ឯងកើតអី? អង្កុយអោបដៃអោបជើង? » Taehyung
« មកពីខ្ញុំជាមនុស្សដែលខ្លាចសម្លេងផ្គរ រន្ទះ ណាមួយអាកាសធាតុវាក៏ត្រជាក់ទៀត » Jungkook
« ធំហើយចេះខ្លាចទៅកើតដែរ សម្លេងផ្គរ រន្ទះ វាក៏ជារឿងធម្មជាតិពេលមានភ្លៀងធ្លាក់បែបនេះហើយ » Taehyung
« ខ្ញុំដឹងហើយថាសិស្សច្បងជាមនុស្សខ្លាំងពូកែ អ្វីក៏បងមិនចេះខ្លាចដែរ » Jungkook
BẠN ĐANG ĐỌC
ព្រេងនិទានស្នេហ៍ទេពបិសាច ( Taekook ver. )
Truyện NgắnSeries BL novel Taekook Verson -------------- តើអ្នកណាជឿលើស្នេហ៍ពិត ស្នេហាជានិរន្តិ៍ទេ?? សម័យនេះហើយវាមានដែរឬ?? ថាមិនត្រូវនោះទេ ព្រោះមានតួអង្គ Tae & Kook ជាគំរូ---វាមិនមែនជាអភិនីហាទេឬ ដែលព្រហ្មលិខិតតែងតែបង្កើតជំនួបរវាងពួកគេជាថ្មីម្ដងទៀត ដោយគ្មានថ...