ស្នាមស្នេហ៍អតីតជាតិ : ភាគទី ០២

194 29 3
                                    

ភាគទី ០២...
[ -អារម្មណ៍ពិសេសរវាងយើង  ]

    បើនិយាយពីជំងឺរបស់ Jungkook វិញ គឺពិតជាពិបាកនឹងរៀបរាប់ណាស់!!
បេះដូងខ្សោយ ពេលខ្លះក៏ឈឺខ្ទោកៗដល់ថ្នាក់សន្លប់ត្រូវបញ្ជូនចូលមន្ទីរពេទ្យភ្លាមៗ  ឆាប់អស់កម្លាំង  ឆាប់រងភាពឈឺចាប់  ប៉ុនកតែជំងឺមួយនេះគ្រូពេទ្យរកវិធីព្យាបាលមិនឃើញ ។
ហើយបើបន្តតែបែបនេះទៀត ជីវិតក៏ផុយស្រួយ ស្លាប់ពេលណាក៏មិនដឹង...រស់នៅរង់ចាំតែថ្ងៃអស់ដង្ហើមទាំងគ្មានសង្ឃឹម ប៉ុន្តែក្មេងប្រុសម្នាក់នេះរឹងមាំល្អណាស់ តែងតែញញឹម ផ្ដល់សេចក្ដីដល់មនុស្សជុំវិញខ្លួនជានិច្ច!!

មានតែ Taehyung ប៉ុណ្ណោះដែលអាចព្យាបាល Jungkook បាន...ដោយស្នេហាបរិសុទ្ធ ត្រូវធ្វើអោយស្នេហាដ៏អស្ចារ្យរវាងពួកគេដុះពន្លកមកម្ដងទៀត ។
ត្រូវធ្វើអោយ Jungkook ចងចាំរឿងអតីតកាលមកវិញអោយអស់ ចងចាំពីសេចក្ដីសុខ ភាពឈឺចាប់ ការព្រាត់ប្រាស់ ការជួប អ្វីៗគ្រប់យ៉ាងពីមុន...បន្ទាប់មកសាងស្នេហ៍ជាមួយគ្នានៅកន្លែងចាស់ដែលជាកម្មសិទ្ធរបស់ពួកគេ ។
បើធ្វើបាន មិនចាំបាច់ឡើងយន្តហោះរត់ទៅទទួលការព្យាបាលពីគ្រូពេទ្យល្បីៗ អស់លុយរាប់លានដុល្លារនោះទេ សម្រេចថាវាជាសះស្បើយដោយឯកឯងតែម្ដង!!

   <  មួយខែក្រោយមក  >

  អាចនិយាយបានថាពួកគេស្និទ្ធស្នាលនឹងគ្នាជាងមុន ពេលនេះជាមិត្តសម្លាញ់ ព្រោះទៅណាជាមួយគ្នា ខ្លួនស្អិតជាប់ 24/7 ទៅហើយ...។
Jimin & Jennie ក៏សប្បាយចិត្តពេលឃើញសុខភាពរបស់ប្អូនមានអាការៈល្អ ធូរស្បើយជាងមុន  ចំណែក Mr/Mrs Park ក៏មិនសូវជាបារម្ភខ្លាំងដែរ ដោយសារតែ Taehyung មើលថែកូនរបសលពួកគាត់បានយ៉ាងល្អ ។

« Taehyungie~~តើពេលណាទើបខ្ញុំអាចចេញទៅដើរលេងនៅសួនបាន? »
ឃើញថាសុខភាពរបស់ខ្លួនក៏ប្រសើរឡើងច្រើនខ្លាំងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែ Jungkook នៅតែត្រូវបានហាមឃាត់មិនទាន់អោយចេញទៅខាងក្រៅផ្ទះដដែល ។
គេក៏ចេះតែទន្ទេញសួរប៉ាម៉ាកឬបងៗរហូត ហើយចម្លើយគឺ អត់ ដូចដើម...ប្រាប់តាមត្រង់!! តាំងពីតូចមកដល់ធំ គេអាចចេញក្រៅផ្ទះបានតែពេលត្រូវទៅមន្ទីរពេទ្យឬមានដំណើរកម្សាន្តជាមួយនឹងគ្រួសារជាលក្ខណៈទ្រង់ទ្រាយធំប៉ុណ្ណោះ ។
And guees waht!! បានដើរលេងហើយក៏មិនសុខដែរ ត្រូវមានឡានពេទ្យនិងមានគិលានុបដ្ឋាធិការ តាមទៅមើលថែដល់សមុទ្រនឹងឯង ហើយគេក៏មិនអាចចូលលេងទឹកបានទៀត ត្រឹមតែអង្គុយស្ងៀមៗមួយកន្លែង...!! This life is suck!!

ព្រេងនិទានស្នេហ៍ទេពបិសាច ( Taekook ver. )Donde viven las historias. Descúbrelo ahora