ស្នាមស្នេហ៍អតីតជាតិ : ភាគទី ០៥

158 23 1
                                    

ភាគទី ០៥...
[ -ស្នាមថើប  ]

« យប់ណាស់ហើយ តោះចូលទៅខាងក្នុងវិញល្អជាង នៅក្រៅត្រជាក់ណាស់ ត្រូវសំណើមបងខ្លាចអូនផ្ដាសសាយ »
លើកដៃមើលនាឡិកាគឺម៉ោង 8 កន្លះយប់ទៅហើយ Taehyung ក៏ងាកទៅប្រាប់រាងតូចដែលកំពុងតែគេងដាក់ក្បាលកើយនឹងស្មារបស់គេសម្លឹងមើលព្រះច័ន្ទ ។

« អូនក៏មានអារម្មណ៍ថាងងុយគេងដូចគ្នា!! » Jungkook

« ពាក់អាវក្រៅមួយជាន់ទៀត... »
មុននឹងនាំគ្នាចុះទៅខាងក្រោមវិញ Taehyung ក៏ស្រវាទាញអាវក្រៅមកដណ្ដប់ពីលើរាងតូចមួយជាន់ទៀត ព្រោះគេដឹងថា Jungkook ជាមនុស្សដែលឆាប់ចាប់ត្រជាក់ ងាយនឹងឈឺខ្លាំងណាស់ ។
ហើយគេក៏មើលថែរាងតូចយ៉ាងយកចិត្តទុកដាក់បែបនេះមកតាំងតែពីដំបូងហើយ មិនដែករំលងឬអោយភ្លាត់ស្នៀតសូម្បីត្រឹមតែចំណុចតូខតាចមួយ ។

« Tae~~ អូនមិនទាន់ចង់ចូលគេងភ្លាមទេ » Jungkook

« ហ្អឹម?? ចង់និយាយគ្នាលេងបន្តទៀតឬ? » Taehyung

« អូនចង់ញ៉ាំទឹកដោះគោក្ដៅមុនចូលគេង »
នៅសុខៗចង់ញ៉ាំក៏ញ៉ាំ មិនចង់ញ៉ាំក៏ចូលគេងដូចធម្មតាជីវិតរបស់ Jungkook នេះគិតយូរៗទៅស្រួលមួយបែបដែរ...ចង់បានអ្វីក៏មានអ្នកទៅរកមកអោយ តែកុំគិតថាអង្គុយតែមួយកន្លែងមិនធ្វើអ្វីសោះគេសប្បាយចិត្តអោយសោះ ។
បើអាច ក៏ចង់ពឹងពាក់លើខ្លួនឯងខ្លះ មិនចាំបាច់ទាល់តែត្រូវប្រាប់អ្នកដទៃអោយធ្វើនេះ ធ្វើនោះអោយនោះទេ...!!

« ហិហិ...ញញឹមចឹងហើយកាន់តែដូចទន្សាយ »
Taehyung ច្បិចថ្ពាល់ប៉ោងៗពណ៌ក្រហមដោយភាពខ្នាស់បន្តិចមុននឹងដឹកដៃសង្សារសំណព្វចិត្តដើរទៅផ្ទះបាយ ដើម្បីធ្វើទឹកដោះគោក្ដៅញ៉ាំមុនពេលចូលគេង ។

« ហេតុអីក៏បងសង្ហារយ៉ាងនេះ?? »
នៅជាមួយគ្នាជាងបីខែហើយ Jungkook ទើបតែចាប់អារម្មណ៍ដឹងថារាងក្រាស់សង្ហារខ្លាំងបំផុតនៅថ្ងៃនេះហើយ តាមពិតមិនមែនបានន័យថាពីមុនមើលមិនឃើញទេ ។
ដឹងថាសង្ហារ តែមិនស្មានថាអាចនឹងសង្ហារដល់កម្រិតនេះឡើយ...សង្ស័យថាពេលនៅសាលាមានអ្នកតាមស្រឡាញ់ច្រើនហើយ ។

« សួរបែបនេះបានដែរឬ? បើមិនសង្ហារខ្លាំងយ៉ាងនេះ មិចនឹងហៅថា Kim Taehyung នោះ? »
មែនហើយ បើមិនសង្ហារបំផុតមិនមែនជា Taehyung ឡើយ!! អ្នកណាៗក៏ទទួលស្គាល់ដែរ ថាសម្រស់ខាបស្នេហ៍មនុស្សគ្រប់ភេទអស់កន្លះផែនដីហើយ ។

ព្រេងនិទានស្នេហ៍ទេពបិសាច ( Taekook ver. )Where stories live. Discover now