ភាគទី ០៤...
ខ្ញុំមិនខ្លាចបងទេ ខ្ញុំគ្រាន់តែស្រឡាញ់បងប៉ុណ្ណោះ« ចុះឯងវិញ មិនខ្លាចទេឬ? » Taehyung
« ខ្ញុំ?? នៅជាមួយសិស្សច្បងហើយ រឿងអ្វីត្រូវខ្លាច បើទោះជួប ទេពបិសាច ក៏បងអាចការពារខ្ញុំបានមិនខាន »
Jungkook ឆ្លើយរួចក៏បែរមុខចេញមិនហ៊ានប្រឈមឡើយ និយាយកុហកទៅហើយរឿងអីត្រូវនៅសម្លឹងមុខចំនឹងរាងក្រាស់បានទៀត?« មិនបាច់ធ្វើពុតជាមិនដឹងទៀតទេ... »
Taehyung ដឹងថារាងតូចកុហក ហើយគេក៏បានដឹងដូចគ្នាថារាងតូចដឹងថាគេជាអ្នកណារួចទៅហើយ ។« សិស្សច្បង...!! មិចក៏បងដឹង? » Jungkook
« ផ្កា 210 ស្រទាប់វាជាកម្មសិទ្ធិរបស់ខ្ញុំ ដូចជាចងភ្ជាប់វិញ្ញាណជាមួយគ្នាចឹង អ្នកណាក៏ដោយដែលមកឈរក្បែរ មិនថាគេគិតអ្វី និយាយអ្វី ខ្ញុំក៏អាចដឹងបាន » Taehyung
« ខ្ញុំ...សូមទោស... »
Jungkook អោនមុខចុះ ទាំងញ័រខ្លួនអស់ !!
គេពិតជាបានទៅលួចមើលពេលដែលរាងក្រាស់ភ្លេចខ្លួនមែនពិត តែមិនបានប៉ះពាល់រញ៉េរញ៉ៃនោះទេ គ្រាន់តែចង់ដឹងចង់លឺព្រោះតែងតែលឺអ្នកភូមិនិយាយតៗគ្នា ថែមទាំងមានរូបអោយមើលទៀត ។« បើខ្លាច...ឯងទៅចុះ!! ខ្ញុំអនុញ្ញាតអោយឯងរត់ចេញ »
Taehyung និយាយទាំងមុខស្ងួត គេដឹងច្បាស់ថាអ្នកណាៗក៏ស្អប់ខ្ពើមទេពបិសាចដែរ ហើយ Jungkook ក៏ប្រហែលជាមិនខុសពីអ្នកដទៃឡើយ ។« ខ្ញុំមិនបានខ្លាចបងទេ...បើសិនជាខ្ញុំចង់រត់ ខ្ញុំរត់ទៅយូរហើយមិនមែនមកបន្តជាមួយបងនោះទេ »
Jungkook ក្រោកមកឈរចំពោះមុខរាងក្រាស់ដោយភាពក្លាហាន ហើយដែលញ័រមុននេះព្រោះខ្លាចសិស្សច្បងខឹងដែលគេបានលួចមើលផ្កាទាំងគ្មានការអនុញ្ញាត មិនមែនខ្លាចទេពបិសាចអីនោះទេ ។« អ្នកផ្សេងគេស្អប់និងខ្លាចខ្ញុំគ្រប់គ្នា ហេតុអីក៏ឯងមិនខ្លាចខ្ញុំដូចជាពួកគេ? មិនខ្លាចថាខ្ញុំនឹងសម្លាប់ឯងនៅថ្ងៃណាមួយទេឬ មិនខ្លាចបិសាចក្នុងខ្លួនរបស់ខ្ញុំទេឬ? » Taehyung
« ត្រូវហើយ...បងជាទេពបិសាចដែលមនុស្សគ្រប់គ្នាខ្លាចរអានិងស្អប់ខ្ពើម តែសម្រាប់ខ្ញុំ បងជាទេវបុត្រដែលរស់នៅក្នុងនាមជា ទេពបិសាច »
Jungkook លើកដៃទាំងគូរទៅអង្អែលលើផែនថ្ពាល់រលោងៗ របស់ទេពបិសាច ថ្នមៗ...គ្រាន់តែប្រាប់ថា បើខ្លាចដល់ថ្នាក់នោះ គេប្រហែលជារត់ទៅយូរហើយ តែគេមិនព្រមចាកចេញ ព្រោះហេតុផលតែម្យ៉ាង វាគឺ ស្នេហា ។
ឃើញភ្លាមស្រឡាញ់ភ្លាម វាដូចជាមានអារម្មណ៍អ្វីម្យ៉ាងដែលប្រាប់មកថា ប្រុសម្នាក់នេះហើយដែលយើងរង់ចាំ យើងធ្លាប់ស្រឡាញ់គ្នាអស់ពីចិត្ត...!!
YOU ARE READING
ព្រេងនិទានស្នេហ៍ទេពបិសាច ( Taekook ver. )
Short StorySeries BL novel Taekook Verson -------------- តើអ្នកណាជឿលើស្នេហ៍ពិត ស្នេហាជានិរន្តិ៍ទេ?? សម័យនេះហើយវាមានដែរឬ?? ថាមិនត្រូវនោះទេ ព្រោះមានតួអង្គ Tae & Kook ជាគំរូ---វាមិនមែនជាអភិនីហាទេឬ ដែលព្រហ្មលិខិតតែងតែបង្កើតជំនួបរវាងពួកគេជាថ្មីម្ដងទៀត ដោយគ្មានថ...