765 hours : ភាគទី ០២

203 33 2
                                    

ភាគទី ០២
- ពេលវេលា

    ល្ងាចនេះ ថេហ្យុង មិនមានម៉ោងរៀននោះទេ ទើបសម្រេចចិត្តមកធ្វើ Assignment បញ្ចប់នៅហាងកាហ្វេតែម្ដងទៅ ហើយកុំសួរថាគ្មានមិត្តបបួលដើរលេងទេឬ? ចង់ប្រាប់ថាពីមុនក៏ពិតមែន អោយតែទំនេរដឹងតែនាំគ្នាទៅដើរលេងទាំងហ្វូងសុទ្ធតែប្រុសស្អាតៗ តែពេលនេះវិញពួកអស់នោះវាមានសង្សារអស់ទៅហើយ...ពេលទំនេរក៏ត្រូវប្រគល់អោយសង្សារ ។

« ហេតុអីថ្ងៃនេះឯងធ្វើខ្លួនស្ងាត់ស្ងៀមចម្លែកសម្បើមម្ល៉េះ? »
មកអង្គុយធ្វើការងារជិត ពីរម៉ោងទៅហើយតែថ្ងៃនេះ ថេហ្យុង ក៏ប្លែកក្នុងចិត្តដូចគ្នាថាហេតុអីមិនលឺសម្លេងនិយាយហូរហែវែងជាងទឹកទន្លេរបស់ ជុងហ្គុក ??

« ...... »
ជុងហ្គុក មិនឆ្លើយតបឡើយ តែក៏ងើយមើលមុខរាងក្រាស់យ៉ាងលឿនស្លេវ  ព្រមទាំងញញឹមបានចិត្តបានថ្លើមសម្បើមណាស់ព្រោះថាផែនការនៅស្ងាត់ស្ងៀមទទួលបានចំណាប់អារម្មណ៍ ។
រាល់ដងធ្លាប់តែនិយាយច្រើនពីនេះ ពីនោះឥតឈប់ ពូកែរញ៉េរញ៉ៃធ្វើអោយឈឺក្បាល តែថ្ងៃនេះ ជុងហ្គុក ក៏ផ្លាស់ប្ដូរស្ទាយញ៉ែដោយរើសការនៅស្ងាត់ស្ងៀម មិនរពឹស មិនរំខានដូចមុន ដើម្បីកុំអោយសាំពេក ម្យ៉ាងទទួលបានចំណាប់អារម្មណ៍ច្រើនជាងរាល់ដងផង ។

« ឯងរំខានខ្ញុំច្រើនពេកដល់ថ្នាក់ធុញខ្លួនឯងហើយ? »
ថេហ្យុង បញ្ចប់ការងាររួចបិទកុំព្យូទ័រ លើកកែវកាហ្វេមកផឹកមុននឹងងាកសម្លឹងមើលមុខប៉ោងៗគួរអោយស្រឡាញ់របស់វិញ្ញាណកំពូលរំខាន...!!
និយាយឌឺដងថ្នាក់នេះហើយនៅមិនប្រតិកម្មអ្វីតបមកវិញទៀតមែនទេ? ឬមួយក៏ខ្មោចចេះឈឺ មិនស្រួលខ្លួន?

« បងសម្លាញ់អផ្សុកមែនទេ? ទើបចង់អោយអូនរំខាន »
ជុងហ្គុក ផ្លាសើប្ដូរទឹកមុខពីសោកសៅមុននេះ មកជារីករាយសប្បាយចិត្តធំៗញញឹមឡើងចេញធ្មេញសស្គុះ ដើម្បីធ្វើអោយ ថេហ្យុង ញញឹមតាម...។

" នេះឯង!! Huh....ធ្វើខ្មោចដូចជាឯងក៏ស្រួលម្យ៉ាងណ៎ នៅសុខៗក៏ក្រៀមក្រំកើតទុក្ខ តែក៏ស្រាប់តែអាចលេងសើចវិញបាន?? "
ស្គាល់គ្នាមកច្រើនថ្ងៃដែលហើយ គ្មានថ្ងៃណាដែល
ថេហ្យុង មិនហួសចិត្តព្រោះតែ ជុងហ្គុក នោះទេ! គឺតែងតែធ្វើអោយឈឺក្បាល រញ៉េរញ៉ៃគ្រប់ពេលវេលា ដើរតាមគ្រប់កន្លែងដូចជាស្រមោលជាប់ខ្លួន រំខានសរសៃប្រាសាទមិនលួសមួយថ្ងៃ ។

ព្រេងនិទានស្នេហ៍ទេពបិសាច ( Taekook ver. )Tempat cerita menjadi hidup. Temukan sekarang