765 hours : The End

249 31 8
                                    

ភាគទី ០៩...

  
   ព្រះអាទិត្យជិតលិចហើយ...រូបភាពបែបនេះស្អាតណាស់ អ្នកធ្លាប់បានឆ្លងកាត់ហើយឬនៅ?
មើលជាមួយអ្នកណា? មានអារម្មណ៍យ៉ាងមិចដែរ?
ត្រូវហើយ វាជាសេចក្ដីសុខ!!

« ថ្ងៃលិចស្អាតណាស់... » ថេហ្យុង
ទទួលស្គាល់ថាវាល្អណាស់ពេលបានមកមើលទិដ្ឋភាពបែបនេះជាមួយនឹងមនុស្សដែលយើងស្រឡាញ់ តែវាច្បាស់ជាមានក្ដីសុខជាងនេះបើសិនជាយើងអាចរស់នៅជាមួយគ្នាជារៀងរហូតដល់ចាស់សក់ស្កូវ ។
មានអារម្មណ៍កក់ក្តៅ ព្រោះពេលនេះ ជុងហ្គុក កំពុងតែអង្គុយផ្ដេកខ្លួនផ្នែកនឹង ថេហ្យុង ដែលកំពុងតែអោបគេពីក្រោយ !!
( A|N : Back hug...ខ្នងរបស់ JK ផ្អែកលើទ្រូងរបស់ TH ហើយពួកគេអង្គុយមើលថ្ងៃលិចជាមួយគ្នានៅឆ្នេរសមុទ្រ !!ស្រមៃចេញរូបភាពហើយណា?? )

« ឯងចាំបានទេ នៅថ្ងៃដែលយើងជួបគ្នាដំបូង? » ជុងហ្គុក

« Haha...ច្បាស់ជាចាំបានហើយ ខ្ញុំមិចនឹងអាចភ្លេចបាននោះ? ថ្ងៃនោះឯងពិតជាមេស៊យខ្លាំងណាស់ ជួបភ្លាមក៏ធ្វើអោយទូរស័ព្ទរបស់ខ្ញុំធ្លាក់បែក »
រំលឹកដល់រូបភាពទាំងនោះ ថេហ្យុង នៅហួសចិត្តមិនទាន់បាត់ទេតែក៏ប្រែជាសើចខ្លាំងៗរួមជាមួយនឹងរាងតូចទៅវិញ  ចាំបានអារម្មណ៍នៅកាលនោះថា ថេហ្យុង ខឹងនឹង ជុងហ្គុក ស្ទើរតែផ្ទុះសរសៃខួរក្បាលទៅហើយ ។
បើសិនមិនមែនជាវិញ្ញាណខ្មោចទេនោះ ច្បាស់ជាបានវ៉ៃអោយចូលពេទ្យមិនខាន !!

« ខ្ញុំគិតថាពួកយើងរួចគ្នាហើយ ព្រោះកាលនោះឯងស្ដីអោយខ្ញុំឡើងស្ពឹកមុខរើលែងរួច » ជុងហ្គុក

« អ្នកណាថារួចគ្នា? ឯងនេះជំពាក់ខ្ញុំច្រើនណាស់!! » ថេហ្យុង

« ជាតិក្រោយ ចាំខ្ញុំសង »
ជុងហ្គុក និយាយរួចក៏បែរទៅមើលប្រះអាទិត្យដែលកមពុងតែលិចផុតបានពាក់កណ្ដាល ស្ដាប់សម្ដីទៅ...កំប្លែង!

« សងអោយផងទៅចឹង ហើយជាតិក្រោយកុំភ្លេចថាឯងបានជំពាក់ខ្ញុំ » ថេហ្យុង

« ប្រាប់មកចឹង ខ្ញុំខ្លាចភ្លេច » ជុងហ្គុក

« ឯងជំពាក់ស្នេហារបស់ខ្ញុំ...ជំពាក់ពេលវេលាជាង 80 ឆ្នាំដើម្បីរស់នៅជាមួយខ្ញុំ!! មានច្រើនទៀត តែខ្ញុំនិយាយមិនចេញ »
ជំបាក់ច្រើនណាស់តែ ថេហ្យុង ដែលជាម្ចាស់បំណុលបែរជានិយាយមិនចេញដោយសារតែទឹកភ្នែកវាចេះតែច្រាលចេញមកមិនឈប់...ខ្មាស់គេណាស់ តែអោយធ្វើយ៉ាងមិចដើម្បីបញ្ឈប់បានបើវាស្រក់តក់ៗចុះមក ។

ព្រេងនិទានស្នេហ៍ទេពបិសាច ( Taekook ver. )Where stories live. Discover now