ភាគទី ០៦
« ជេណូ...!! ឯណា ជែមីន?? »
ពេលមកដល់ផ្ទះវិញក៏រាងយប់បន្តិចដែរដោយសារតែ ថេហ្យុង ឆ្លៀតនៅញ៉ាំអាហារខាងក្រៅហើយក៏មើលកុនតិចតួច តែពេលនេះឃើញតែប្អូនប្រុសអង្គុយមើលទូរទស្សន៍តែម្នាក់ឯង មិនឃើញ ជែមីន ឬសូម្បីតែ ជុងហ្គុក ក៏បាត់ដែរ ។« គេសម្រាកក្នុងបន្ទប់ហើយ » ជេណូ
« ហេតុអីឯងមកអង្គុយតែម្នាក់ឯង? មិនទៅមើលថែគេទេឬ? ក្រែងល៎ គេមិនស្រួលខ្លួនអីទៅ » ថេហ្យុង
« គេប្រាប់ថាចង់សម្រាកដោយស្ងៀមស្ងាត់ ទើបខ្ញុំទុកអោយគេនៅម្នាក់ឯងខ្លះ » ជេណូ
« ចុះឯងញ៉ាំអីហើយឬនៅ? » ថេហ្យុង
« រួចយូរហើយ » ជេណូ
« អឺ..ចឹងបងទៅលើហើយ ឯងកុំនៅយូរពេក »
ដែលគេចខ្លួនឡើងទៅបន្ទប់ខាងលើនេះមិនមែនត្រឹមតែចង់សម្រាកនោះទេតែ ថេហ្យុង ក៏ចង់ទៅរកអាខ្មោចក្បាលខូចពូកែងក់ងរដែរ ព្រោះនៅខាងក្រោមមិញនេះ ខំបន្លំនិយាយលេងជាមួយប្អូនដើម្បីអើតរកមើលរាងតូច តែក៏មិនឃើញ ។រាល់លើកដែលឈ្លោះគ្នា ជុងហ្គុក មិនដែលបាត់ទៅណាបែបនេះឡើយ តែពេលនេះបែរជាទៅណាមិនដឹង ស្រែកហៅក៏មិនមក ដើររកក៏មិនឃើញ ។
ដោយគិតថាប្រហែលជា ជុងហ្គុក នៅខឹងមិនទាន់បាត់ទេដឹង...ថេហ្យុង ក៏លែងខ្វល់ខ្វាយច្រើន យ៉ាងច្រើនឈប់ខឹងក៏វិលត្រឡប់មកវិញហើយ ថាមិនត្រូវព្រឹកស្អែកភ្ញាក់ឡើងក៏ខើញធ្មេញទន្សាយមកញញឹមស្ញេញដាក់តែម្ដង ។< Skip >
« ឯងកុំនៅលេងសើចបានទេ? វាកន្លងផុតទៅអស់ ៣៨២ ម៉ោងហើយ ពេលវេលាសល់មិនច្រើនទៀតទេ » ជីន
« ហ៊ើយ...តែបន្តិចសោះខ្ញុំចាយពេលអស់ដល់ទៅ ៣៨២ ម៉ោង? »
ជុងហ្គុក មិននឹកស្មានទេ ក្ដីរំពឹងធ្វើមិនបានដល់ពាក់កណ្ដាលភាគរយផង បែរជាចាយពេលអស់ច្រើនយ៉ាងនេះទៅហើយ ។« ចុះ ថេហ្យុង គេមានបានសារភាពថាស្រឡាញ់ឯងហើយឬនៅ? » ជីន
« នៅទេ!! » ជុងហ្គុក
« ចឹងឯងរកឃើញរាងកាយរបស់ខ្លួនឯងហើយឬនៅ? »
មើលតាមតែទឹកមុខក៏ ជីន អាចទាយដឹងថាចម្លើយដែលនឹងទទួលបានច្បាស់ជាគ្មានបានការប្រាកដណាស់ ។
YOU ARE READING
ព្រេងនិទានស្នេហ៍ទេពបិសាច ( Taekook ver. )
Short StorySeries BL novel Taekook Verson -------------- តើអ្នកណាជឿលើស្នេហ៍ពិត ស្នេហាជានិរន្តិ៍ទេ?? សម័យនេះហើយវាមានដែរឬ?? ថាមិនត្រូវនោះទេ ព្រោះមានតួអង្គ Tae & Kook ជាគំរូ---វាមិនមែនជាអភិនីហាទេឬ ដែលព្រហ្មលិខិតតែងតែបង្កើតជំនួបរវាងពួកគេជាថ្មីម្ដងទៀត ដោយគ្មានថ...