ភាគទី ០៨...
ជួបរឿងមិនល្អច្រើនហើយមួយរយៈនេះ ម្នាក់ៗគឺឈឺក្បាលវិលមុខសម្បើមណាស់ទោះមិននិយាយចេញមក មើលតាមតែទឹកមុខក៏ដឹងពេកទៅហើយ ។
ដូច្នេះ ថេហ្យុង សម្រេចចិត្តយកពេលសម្រាក នាំប្អូនៗនិងសង្សារសំណព្វចិត្តទៅដើរលេងនៅសមុទ្រដើម្បីបំបាត់ភាពស្មុកស្មាញ ទុក្ខសោកនិងការតប់ប្រមល់...អាកាសធាតុល្អៗ ទឹកសមុទ្រស្រស់ស្អាត អ្វីជុំវិញខ្លួនគឺពោរពេញដោយភាព
រ៉ូមែនទិច សាកសមនឹងដំណើរកម្សាន្តខ្នាតតូចមួយនេះណាស់។« ស្រស់ស្អាត...ខ្ញុំចូលចិត្តអាកាសធាតុបែបនេះដល់ហើយ »
ជែមីន គេងនៅលើឆ្នេរខ្សាច់សម្លឹងមើលទៅកាន់ផ្ទៃមេឃនាពេលរាត្រីដែលមានពន្លឺយ៉ាងស្រស់ស្អាតដូចជាក្នុងសកល Galaxy បូករួមនឹងសម្លេងទឹករលកបក់ទៅមក បង្កើតជាសោភ័ណភាពដ៏ល្អយ៉ាងឥតខ្ចោះ ។
តើពួកយើងអាចមានពេលវេលាបែបនេះ ជាមួយនឹងមនុស្សដែលខ្លួនស្រឡាញ់បានប៉ុន្មានដងនៅក្នុងជីវិត??
ដឹងតែថាអារម្មណ៍បែបនេះវា មានក្ដីសុខខ្លាំងណាស់!!« បើមានឱកាស...បងនឹងនាំឯងមកលេងទីនេះអោយបានញឹកញាប់ហើយនឹងនាំឯងទៅគ្រប់ទីកន្លែងដែលមានទេសភាពស្រស់ស្អាត »
ជាគម្រោងដែល ជុងហ្គុក តែងតែចង់ធ្វើប៉ុន្តែកាលនៅមានឱកាសក៏ប្អូនមិននិយាយរកឡើយ ដល់ពេលគ្មានឱកាសទើបបានត្រូវគ្នាវិញ ។
ហិហិ...ដឹងទេ? ពេលខ្លះសូម្បីតែព្រហ្មលិខិតរបស់ខ្លួនឯង ក៏វាចេះលេងសើចបង្វិលក្បាលយើងដូចជាហ្គេមដែរ !!« ទុកអោយខ្ញុំជាអ្នកនាំឯងមកក៏បានដែរ »
កាលពីមុនមិនដែលចេះយកចិត្តទុកដាក់ដល់ថ្នាក់នេះឡើយ ប៉ុន្តែដោយសារពេលវេលាផ្កាស់ប្ដូរ ថេហ្យុង ក៏ផ្លាស់ប្ដូរដែរ គេខ្វល់ខ្វាយពី ជែមីន ណាស់ដោយសារតែ ជាប្អូនប្រុសរបស់សង្សាររបស់ខ្លួនទៅហើយ ។« ចុះខ្ញុំ?? » ជុងហ្គុក
« ឯងឬ?? ខ្ញុំនៅទីណាឯងនៅទីនោះ »
និយាយតែម្ដងទៅថា ថេហ្យុង ប្រហែលជារស់នៅដោយខ្វះរាងតូចមិនបានឡើយ កើតមកជាគូនឹងគ្នា ម្នាក់នៅទីណាម្នាក់ទៀតក៏ត្រូវតែនៅទីនោះដើម្បីបំពេញចន្លោះខ្វះខាតអោយគ្នាទៅវិញទៅម្ដង ។
បើបាត់ម្នាក់ ក្ដីសុខក៏មិនពេញលេញ...!!

YOU ARE READING
ព្រេងនិទានស្នេហ៍ទេពបិសាច ( Taekook ver. )
Short StorySeries BL novel Taekook Verson -------------- តើអ្នកណាជឿលើស្នេហ៍ពិត ស្នេហាជានិរន្តិ៍ទេ?? សម័យនេះហើយវាមានដែរឬ?? ថាមិនត្រូវនោះទេ ព្រោះមានតួអង្គ Tae & Kook ជាគំរូ---វាមិនមែនជាអភិនីហាទេឬ ដែលព្រហ្មលិខិតតែងតែបង្កើតជំនួបរវាងពួកគេជាថ្មីម្ដងទៀត ដោយគ្មានថ...