ភាគទី ០៥
« ហេតុអីឯងស្លាប់? » ថេហ្យុង
« ព្រោះខ្ញុំដាច់ខ្យល់!! »
និយាយត្រូវហើយ ជុងហ្គុក មានបាននិយាយខុសឯណា បើស្លាប់ក៏ដាច់ខ្យល់នឹងហើយ អ្នកណាៗក៏ចឹងដែរ តែរាងក្រាស់តែជាលេបទឹកមាត់ដូចជាតឹងទ្រូងហើយសម្លក់ដូចជាចង់ហែកស៊ីសាច់ទាំងរស់ ។« ខ្ញុំសួរពិតមែន!! » ថេហ្យុង
« គឺ...កាលនោះខ្ញុំចេញពីរៀនពេលយប់ ហើយក៏មានអ្នកស្ទាក់ចាំនៅតាមផ្លូវ! ពួកគេ...សម្លាប់ខ្ញុំដោយយកកាំបិតចាក់ចំទ្រូងខាងឆ្វេងរបស់ខ្ញុំ »
ទិដ្ឋភាពពេលនោះគឺ ជុងហ្គុក មិនដែលភ្លេចនោះទេ វាជាការចងចាំជាសុបិន្តដ៏អាក្រក់មួយ សម្រែកនៃការស្រែកសូមជំនួសពីអ្នកដទៃ សម្លេងស្រែកខ្លាំងៗទាំងទឹកភ្នែកអង្វរឃាតករអស់នោះអោយដោះលែង.. ភាពឈឺចាប់ពេលដែលកាំបិតមុតស្រួចហោះបុកទម្លុះចូលទ្រូងខាងឆ្វេង ។
វាធ្វើអោយគេនឹកឃើញដល់ពីអតីតជាតិ កំឡុងពេលដែលគេត្រូវប្រហារជីវិតដោយចាក់ទម្លុះទ្រូងខាងឆ្វេង នៅក្នុងផ្ទះគ្រួសារ Cheng ។« តើឯងស្គាល់ពួកវាទេ? » ថេហ្យុង
« អត់ទេ ខ្ញុំមិនស្គាល់ពួកវាទេ...ប៉ុន្តែមុននឹងស្លាប់ ខ្ញុំលឺពួកវានិយាយទូរស័ព្ទជាមួយនឹងម៉ាក់ធម៌របស់ខ្ញុំ »
តាមពិតពេលនោះបើ ជុងហ្គុក ចង់រត់គេច្បាស់ជារួចខ្លួនគ្រាន់តែព្យាយាមបន្តិច ស៊ូទ្រាំបន្តិចប៉ុណ្ណោះ ប៉ុន្តែគេនឹកដល់ប្អូនប្រុសដែលត្រូវម្ដាយវ៉ៃធ្វើបាបនិងស្ដីបន្ទោសជារៀងរាល់ថ្ងៃព្រោះតែគេ។
គេគិតថា បើសិនជាគេស្លាប់បាត់ ប្អូនក៏មិនចាំបាច់ត្រូវរងសម្ពាធពីម្ដាយ មិនចាំបាច់ត្រូវបានវ៉ៃធ្វើបានឬស្ដីបន្ទោសនោះទេ...ប្អូនប្រាកដជាបានធូរស្រាល មិនត្រូវរងសម្ពាធ មិនត្រូវមានអារម្មណ៍ថាត្រូវអ្នកផ្សេងមកដណ្ដើមក្ដីស្រឡាញ់ពីឪពុក មិនបាច់ត្រូវភ័យខ្លាចថាគេដណ្ដើមទ្រព្យសម្បត្តិ ។« នេះពិតមែនឬ? » ថេហ្យុង
« រាងកាយរបស់ខ្ញុំត្រូវយកទៅបោះចោលកន្លែងណាក៏មិនដឹង បុណ្យសពក៏ធ្វើទៅទាំងមិនដឹងថាសាកសព្វនៅទីណា គ្មានការស៊ើបសង្កេតពីឃាតកម្មមួយនេះឡើយ ព្រោះតែពួកគេខ្លាចអំណាចរបស់ម៉ាក់ធម៌ខ្ញុំ...!! » ជុងហ្គុក
YOU ARE READING
ព្រេងនិទានស្នេហ៍ទេពបិសាច ( Taekook ver. )
Short StorySeries BL novel Taekook Verson -------------- តើអ្នកណាជឿលើស្នេហ៍ពិត ស្នេហាជានិរន្តិ៍ទេ?? សម័យនេះហើយវាមានដែរឬ?? ថាមិនត្រូវនោះទេ ព្រោះមានតួអង្គ Tae & Kook ជាគំរូ---វាមិនមែនជាអភិនីហាទេឬ ដែលព្រហ្មលិខិតតែងតែបង្កើតជំនួបរវាងពួកគេជាថ្មីម្ដងទៀត ដោយគ្មានថ...