ចាំស្នេហ៍ទេពបិសាច : ភាគទី ០៦

239 34 2
                                    


ភាគទី ០៦...
- យកឈ្នះគេអោយបាន អូនជឿជាក់លើបង

   ថ្ងៃទី ១៥ កើត ព្រះច័ន្ទពេញបរមី
ព្រះអាទិត្យកំពុងតែលិចបន្តើរៗទៅហើយ មេឃក៏ចាប់ផ្ដើមងងឹតបន្តិចម្ដងអាកាសធាតុចុះត្រជាក់ដូចជាធម្មតា ចំណែកឯ Jungkook និង Taehyung នាំគ្នាមកអង្គុយលេងនៅខាងមុខខ្ទមចាស់ទ្រុឌទ្រោមដូចសព្វដង ។

« ខ្ញុំចង់ផឹកទឹក ទៅយកអោយបន្តិចមក » Taehyung

« អឹម...ចាំខ្ញុំទៅយកមកអោយ »
Jungkook ឆ្លើយតបដោយសម្ដីផ្អែមនិងបាញ់ស្នាមញញឹមស្រស់ស្អាតដាក់រាងក្រាស់មុននឹងរត់ចូលទៅក្នុងផ្ទះដើម្បីយកទឹកនិងផ្លែឈើខ្លះៗមកអង្គុយញ៉ាំពីរនាក់ ។

« LanShu និង WeiHav មកជិតយើង!! »
Taehyung បក់ដៃហៅសត្វចិញ្ចឹមទាំងពីរដែលដេកនៅក្បែរកាំជន្ដើរ  ពួកវាយល់ន័យស្ដាប់ភាសាបានក៏ក្រោកដើរមកជិតម្ចាស់ធំតាមបញ្ជាភ្លាមៗ នាំគ្នាអង្គុយចុះយកចិត្តទុកដាក់ចាំស្ដាប់សម្ដី ។

« ពួកឯងឆ្លាតៗណាស់ ខ្ញុំចិញ្ចឹមពួកឯងទាំងពីរមកយូរជាងសត្វដទៃទៀត ហើយក៏តែងតែទុកពួកឯងដូចជាគ្រួសារ មានស៊ីអត់ស៊ីក៏មិនដែលភ្លេចគ្នា!! ដូច្នេះហើយបើសិនជាថ្ងៃនេះឬនៅថ្ងៃខាងមុខ ខ្ញុំត្រូវស្លាប់ដោយហេតុអ្វីមួយ ខ្ញុំចង់អោយពួកឯងមានជីវិតរស់នៅបន្តដើម្បីមើលថែម្ចាស់តូច ជំនួសខ្ញុំ »
Taehyung និយាយមួយប្រយោគពិតជារំជួលចិត្ត ទោះបីជាសត្វវាក៏ទប់អារម្មណ៍មិនបានដែរ ។

« ម៉េវ... »
WeiHav ក្រោកខ្លួនមកអង្គុយជិតម្ចាស់រួចក៏លើកដៃទៅអង្អែលជើងរបស់ម្ចាស់ថ្នមៗហាក់ជាការលួងលោម ឯភ្នែករបស់វាវិញមានទឹកដក់យ៉ាងច្រើនកំពុងតែហូរស្រក់បន្តើរៗហើយ ។

« កុំបាច់មកយំ សន្យានឹងខ្ញុំថាពួកឯងនឹងធ្វើតាមសម្ថីដែលខ្ញុំបានប្រាប់ដោយគ្មានការជំទាស់ ត្រូវមើលថែ ការពារ និងស្មោះស្ម័គ្រជាមួយម្ចាស់តូចរហូតដល់ថ្ងៃស្លាប់ »
Taehyung ដើរយឺតៗទៅអង្អែលក្បាលសត្វចិញ្ចឹមទាំងពីរដោយក្ដីស្រឡាញ់ ចំណែកពួកវាក៏អោនក្បាល់ចុះ ចាត់ទុកថាទទូលនូវពាក្យផ្ដែផ្ដាំ សន្យានឹងមើលថែ ការពារ ស្មោះស្ម័គ្រ ជាមួយម្ចាស់តូចរហូតដល់ដង្ហើមចុងក្រោយ ។

ព្រេងនិទានស្នេហ៍ទេពបិសាច ( Taekook ver. )Onde histórias criam vida. Descubra agora