ភាគទី ០៣...
( ១|២ )
- ខ្ញុំមិនត្រូវធាត់ជាមួយនឹងឆ្មាក្រោយពីនៅឈរមើលព្រះច័ន្ទតែម្នាក់ឯងយ៉ាងយូរគួរសមមក Jungkook ក៏ត្រឡប់ចូលទៅក្នុងផ្ទះវិញ នៅខាងក្រៅអាកាសធាតុវាក៏កាន់តែចុះត្រជាក់ទៅហើយ...ចំណែកឯ Taehyung ក៏មិនទាន់ចូលគេងនៅឡើយ ។
« ឆាប់មកញ៉ាំអាហារជាមួយគ្នាមក »
មូលហេតុដែលមិនទាន់គេងក៏ព្រោះតែ Taehyung នៅចាំញ៉ាំអាហារជាមួយនឹងរាងតូចនេះឯង ទោះបីត្រូវរង់ចាំយូរបន្តិចតែក៏មិនហ៊ានចេញទៅហៅ ខ្លាចថាធ្វើអោយខូចអារម្មណ៍របស់ Jungkook ដែលកំពុងមើលព្រះច័ន្ទ ។« សិស្សច្បង ចាំញ៉ាំអាហារជាមួយខ្ញុំ? »
Jungkook ប្រញាប់សួរទាំងរំភើបចិត្តជាខ្លាំង មិនស្មានទេថាមនុស្សមុខងាប់ម្នាក់នេះអាចមានទឹកចិត្តចេះចាំគេនៅញ៉ាំអាហារជាមួយគ្នា...វាគឺអស្ចារ្យ ។« ខ្ញុំគ្រាន់តែមិនចង់ខ្វះសុជីវធម៌ » Taehyung
« ក្រែងសិស្សច្បងជាម្ចាស់ផ្ទះមែនទេ អាហារទាំងអស់នេះក៏ជារបស់បងដែរ ហេតុអីត្រូវខ្លាចខ្វះសុជីវធម៌? »
សម្រាប់អ្នកធម្មតាអាចនឹងមានអារម្មណ៍បែបនឹងតែ Jungkook គិតថាមនុស្សដូចជាប្រុសមុខងាប់មិនទាន់ស្គាល់ឈ្មោះម្នាក់នេះវិញ មិនគួរចេះក្រែងចិត្តភ្ញៀវនោះទេ ។
ត្រឹមមុខមិនចង់ទាំងមើលផង !!« សម្រេចថាឯងញ៉ាំឬអត់? » Taehyung
« ខ្ញុំប្រាកដជាញ៉ាំហើយ ឃ្លានសឹងស្លាប់ »
Jungkook ដាក់ខ្លួនអង្គុយចុះភ្លាម រាងក្រាស់ក៏ហុចស៊ុបដែលមានផ្សិតមកអោយ រួមជាមួយផ្លែឈើនិងទឹកផងដែរ អាហារមានមិនច្រើនបរិបូរណ៌នោះទេ តែវាក៏គ្រប់គ្រាន់នៅពេលដែលបានអង្គុយញ៉ាំវាក្បែរមនុស្សម្នាក់ដែលអាចធ្វើអោយយើងមានអារម្មណ៍ថាកក់ក្ដៅនិងមានក្ដីសុខ ។« នៅជាមួយខ្ញុំ មិនមានបាយឬអាហារឆ្ងាញ់ៗអោយឯងញ៉ាំនោះទេ តែឯងប្រហែលជាអាចញ៉ាំផ្សិតឬផ្លែឈើជំនួសបានតើមែនទេ? » Taehyung
« បើវាមិនពុល ហើយសិស្សច្បងញ៉ាំបាន ខ្ញុំក៏អាចញ៉ាំបានដូចតែគ្នានឹង មនុស្សដូចខ្ញុំងាយៗទេ ស្រួលចិញ្ចឹមណាស់មិនចេះរើសរញ៉េរញ៉ៃឡើយ » Jungkook

YOU ARE READING
ព្រេងនិទានស្នេហ៍ទេពបិសាច ( Taekook ver. )
Short StorySeries BL novel Taekook Verson -------------- តើអ្នកណាជឿលើស្នេហ៍ពិត ស្នេហាជានិរន្តិ៍ទេ?? សម័យនេះហើយវាមានដែរឬ?? ថាមិនត្រូវនោះទេ ព្រោះមានតួអង្គ Tae & Kook ជាគំរូ---វាមិនមែនជាអភិនីហាទេឬ ដែលព្រហ្មលិខិតតែងតែបង្កើតជំនួបរវាងពួកគេជាថ្មីម្ដងទៀត ដោយគ្មានថ...