ភាគទី12
មេឃកាន់តែយប់ខ្យល់បក់រវិចៗគួរឲ្យខ្លាចទើបជាហេតុធ្វើឲ្យអ្នកនៅឯផ្ទះមានការព្រួយបារម្ភជាខ្លាំងព្រោះនៅមិនទាន់ឃើញជីមីនត្រឡប់មកផ្ទះទៀត
ជីអ៊ុនដើរចុះដើរឡើងពេញផ្ទះព្រោះបារម្ភពីប្អូនចង់ទៅរកដែរតែគ្មានឡានជិះចង់ពឹងពាក់យុ៉នហ្គីតែនាយធ្វើប្រងើយអង្គុយលើសាឡុងចុចទូរស័ព្ទធ្វើមិនដឹងទើបមិនចង់រំខានគេច្រើនមានតែរង់ចាំក្រែងល៎ជីមីនជិះជាមួយអ្នកណាតែមិនទាន់មកដល់ក៏ថាបាន“អ្នកប្រុសជីកុំបារម្ភអី..អ្នកប្រុសតូចអាចថាមិនទាន់មកដល់ក៏ថាបានណា អង្គុយចុះសិនមក"ម៉ែដោះនិយាយលួងលោមកុំឲ្យគេបារម្ភពេក
“ខ្ញុំមិនបារម្ភមិនបានទេម៉ែដោះ..យប់បែបនេះមិនសូវមានតាក់សុីឆ្លងកាត់ទេហើយមីនគេខ្លាចងងឹតទៀតជាពិសេសឆាប់ភ័យខ្លាចនឹងអ្វីៗទាំងអស់ឲ្យតែងងឹត..ទើបខ្ញុំបារម្ភពីគេនោះអី"រាងតូចជីអ៊ុននិយាយទាំងងាកមើលអ្នកជាស្វាមីដែលចិត្តដាច់បំផុតធ្វើការជាមួយគ្នាហើយមិនមានចិត្តជួយគ្នាសោះ
ងឺត!!
“សំឡេងឡាន!!ប្រហែលមីនមកវីញហើយម៉ែដោះ.."ជីអ៊ុននិយាយទាំងញញឹមរួមទាំងម៉ែដោះដែរទឹកមុខម្នាក់ៗញញឹមពព្រាយព្រោះគិតថាជីមីនប្រហែលមកវីញហើយទើបដឹកដៃគាត់ដើរចេញទៅក្រៅបាត់បន្សល់នូវអ្នកខ្លះដែលកំពុងអង្គុយអន្ទាក់អន្ទែងមកជាយូរអ្នកណាថាគេមិនបារម្ភនាយក៏បារម្ភពីរាងតូចដូចគ្នាតែធ្វើនេះគ្រាន់ចង់ផ្តល់មេរៀនឲ្យក្មេងក្បាលខូចខ្លះតែបុ៉ណ្ណោះក្រោយពួកគេដើរចេញទៅអស់ទើបយុ៉នហ្គីរហ័សទៅតាមចង់មើលថាជីមីនមានកើតអីឬអត់?
“ហឹក..ហឹក..ខ្ញុំឃើញមែនណាបងជេនខ្ញុំឃើញវាចង់ដើរមកច្របាច់កខ្ញុំទៀតផង ហឹក ..ហុឺ.. ខ្ញុំខ្លាចណាស់"ជីមីននិយាយទាំងទឹកភ្នែកជោគថ្ពាល់ដល់ថ្នាក់ហ៊ឺតហ៊តមិនឈប់គេព្យាយាមរៀបរាប់រឿងដែរកើតឡើងនៅឯក្រុមហ៊ុនទាំងអស់ឲ្យជេនស្តាប់តាំងពីនៅតាមផ្លូវរហូតមកដល់ផ្ទះឥឡូវនៅមិនទាន់អស់ទៀតទើបនាយជំនិតអត់នឹងល្វីងមុខមិនបាន
“ពុទ្ធោអ្នកប្រុសតូច..!អ្នកប្រុសអាចស្រវាំងភ្នែកក៏ថាបាន នៅលើលោកនេះគ្មានទេខ្មោចនោះ.."ជេននិយាយទាំងអស់សំណើចតិចៗពេលឃើញរាងតូចយំដូចកូនក្មេងព្រោះមូលហេតុគឺរឿងខ្មោចនឹងហើយដល់ពេលគេមិនជឿអាងស្រែកសម្លុតទើបអត់ល្វីងមុខមិនបាន
YOU ARE READING
ពិសស្នេហ៍ប្អូនថ្លៃ (yoonmin)
Actionរឿងរ៉ាវជំពាក់ជំពាន់គ្នាជាច្រើនដោយមិនដឹងមូលហេតុធ្វើឲនាយត្រូវចូលខ្លួនមកក្នុងគ្រួសារត្រកូលparkដោយត្រូវរៀបការជាមួយមនុស្សប្រុសដូចគ្នាទោះបីនាយមិនមែនជាមនុស្សស្រឡាញ់ប្រុសដូចគ្នាក៏ដោយព្រោះតែហេតុចង់ដឹងរឿងអាថ៍កំបាំងមួយបុ៉ណ្ណោះតែនរណាទៅដឹងថានាយចូលមកក្នុងគ្រួសាររ...