ភាគ13

595 63 0
                                    

ភាគទី13

“បើបងគ្មានការអីទៀតទេ..ចឹងខ្ញុំទៅសិនហើយណាប្រញាប់"រាងតូចនិយាយលានាយរួចក៏នាំខ្លួនឡើងឡានតាក់សុីជិះទៅផ្សារទំនើបបាត់

“ជីនតោះយើង..!!"ក្រោយជីមីនចេញទៅផុតតិចយុ៉នហ្គីក៏មកដល់ល្មមនាយពាក់អាវក្រហ្សេលពណ៍ប្រផេះលាយខ្មៅតិចទៅតាមការចូលចិត្តរបស់ខ្លួនព្រោះមិនចូលចិត្តឆើតឆាយខ្លាំង

“អ៎..បាទ!"នាយជំនិតឆ្លើយតបរួចរហ័សបើកទ្វារឲ្យចៅហ្វាយរួចទើបឡានបើកចេញទៅ។

“ចៅហ្វាយគិតចង់ទៅណាមុនសិនទេទាន?"ដោយឃើញរាងក្រាស់គិតតែពីឈ្ងោកមើលឯកសារដែលត្រូវចូលប្រជុំនៅពេលបន្តិចទៀតទើបគិតថាក្រែងល៎នាយចង់ទៅកន្លែងណាផ្សេងមុនព្រោះការប្រជុំនៅ2ម៉ោងទៀតន៎ទើបដល់

“ទៅហាងប្រចាំយើងទៅ..យើងចង់ទៅរើសខោអាវមួយឈុតសម្រាប់ពិធីយប់នេះ!!"យុ៉នហ្គីងាកមើលទៅដូជីនបន្តិចរួចនិយាយឡើងទាំងភ្នែកមិនដកពីឯកសារសោះ
ព្រោះនាយមិនចង់ឲ្យខាតពេលឥតប្រយោជន៍ ឡើយ

“បាទ..ទាន!!"ដោយឃើញចៅហ្វាយមិនមាត់អ្វីទៀតទើបអ្នកជាជំនិតស្ងាត់មាត់វីញព្រោះបើនិយាយច្រើនពេកគេអាចខ្ទាតពីក្នុងឡានចេញទៅក្រៅក៏ថាបានព្រោះចៅហ្វាយគេមិនមែនមនុស្សចិត្តត្រជាក់ណា ហើយមកពីគេធ្លាប់មានប្រវត្តិម្តងទើបមានបទពិសោធ។

+ផ្សារទំនើប
ងឺត..!!

“នែកពូលុយ..អរគុណច្រើន!!"មីនចេញពីក្នុងឡានរួចឲ្យលុយទៅពូអ្នកបើកតាក់សុីទើបរហ័សនាំខ្លួនដើរចូលក្នុងផ្សារទាំងអារម្មណ៍ស្រស់ស្រាយ ព្រោះចំណង់ចំណូលរបស់ខ្លួនគឺចូលចិត្តដើរផ្សារនឹងហើយ អ្នកចូលចិត្តទើបដឹង។

“គួរទិញអ្វីមុនទៅន៎..អុះ ហាងនោះដូចជាទើបនឹងបើកថ្មីសាកចូលទៅសិនក្រែងល៎មានខោអាវស្អាតៗ..!!"រាងតូចញញឹមពព្រាយរួចរហ័សនាំខ្លួនទៅយ៉ាងលឿន ព្រោះហាងបើកថ្មីបែបនេះប្រាកដជាមានខោអាវថ្មីៗស្អាតៗហើយកាន់តែពិសេសនោះគឺគេប្រាកដជាមានបញ្ជុះតម្លៃឲ្យជាមិនខាន

“ហើយធំណាស់..មើលចុះពិតជាមានខោអាវស្អាតៗមែន.."ជីមីន

“អ៎..លោកមានអ្វីឲ្យខ្ញុំបម្រើទេ..ចាស៎"បុគ្គលិក

ពិសស្នេហ៍ប្អូនថ្លៃ (yoonmin)Where stories live. Discover now