ពិសស្នេហ៍ប្អូនថ្លៃ♥️
ពេលល្ងាចឈានមកជាពេលដែលមនុស្សគ្រប់គ្នាឈប់ធ្វើការហើយត្រឡប់មកផ្ទះរៀងៗខ្លួនផងដែរដែលក្នុងនោះមានទាំងជីមីនដែលកំពុងដើរចូលផ្ទះទាំងរាងកាយទ្រុឌទ្រោមមិនស្ទើរព្រោះត្រូវរ៉ាប់រងការងារតែម្នាក់ពេញមួយថ្ងៃទៅហើយងាកឆ្លៀតរត់ទៅយកឯកសារងាកមកអង្គុយពិនិត្យផងធ្វើទៅវីញទៅមកស្ទើរអស់កម្លាំងពីខ្លួនទៅហើយទើបអត់ខឹងនឹងនាយក្រាស់មិនបាន។
ក្រាក..!!
“នេះលោកចង់ធ្វើបាបខ្ញុំមែនបានជាឲ្យខ្ញុំធ្វើការតែម្នាក់ឯងហត់ចង់ងាប់ទៅហើយ..!!"ជីមីនបើកទ្វារចូលបន្ទប់គេដោយគ្មានការអនុញ្ញាតហើយនូវស្រែកជំទាលលឺៗទៀតព្រោះនៅពេលនេះកំពុងខឹងខ្លាំងណាស់ស្ទើរដុតផ្ទះទាំងមូលបានទៅហើយ
“..."ស្ងាត់គ្មានការឆ្លើយតបព្រោះម្ចាស់បន្ទប់មិនដឹងបាត់ខ្លួនទៅផងទើបរាងតូចស្រងាកចិត្តមិននេះមានបំណងមកស្តីបន្ទោសនាយទៅហើយបែជាមិនឃើញមនុស្សទៅវីញចឹងមិញនេះគេស្រែកអត់ប្រយោជន៍ទៅហើយ..
“ពុទ្ធោអើយ..នាយមិននៅផងមិននេះប្រឹងស្រែកស្ទើរបើកកំឡើតទៅហើយ..ចំមែន!!"មីនយកដៃវាយក្បាលតិចៗដែលខ្លួនមិនមើលជាមុននឹងស្រែកលែតៗម្នាក់ឯងដូចឆ្កួតទើបនាំខ្លួនចង់ចេញទៅវីញតែក៏ឈប់ងក់ពេលឮសំឡេងបើកទឹកទើបដឹងថានាយក្រាស់ប្រាកដជាកំពុងងូតទឹកមិនខានទើបគំនិតមួយលោតចូលក្នុងប្រព័ន្ធប្រសាទដ៏ឆ្លាតវ័យរបស់រាងតូច
“អ្នកណានៅខាងក្រៅនឹង?ជាជីអ៊ុនមែនទេ?..បើជីមែនជួយយកកន្សែងឲ្យពូបន្តិចផងព្រោះពូភ្លេចយកមក.."យុ៉នហ្គីនិយាយពីក្នុងបន្ទប់ទឹកមកឲ្យអ្នកនៅខាងក្រៅយកកន្សែងឲ្យនាយបន្តិចព្រោះមិញនេះភ្លេចយកមកទៅហើយៗក៏គិតស្មានថាជាជីអ៊ុនទើបនាយប្តូរជានិយាយបែបធម្មតាពេលនៅតែពីរនាក់ជាហេតុធ្វើរាងតូចត្រូវគាំងស្តុបព្រោះពាក្យសម្តីដែលនាយនិយាយមក..ពូ?មិចក៏នាយហៅថាខ្លួនឯងជាពូទៅវីញ?ក្រែងពួកគេចុះអេតាសុីវិលក្លាយជាប្តីប្រពន្ធហើយតើ?មិចក៏បែបនេះគេមិនយល់សោះតែម្តង។
“ជី..!!យកឲ្យពូបន្តិចមក..ពូប្រញាប់ទៅមើលឯកសារបន្តទៀតណា.."ដោយឃើញគ្មានការឆ្លើយតបទើបអ្នកខាងក្នុងចាប់ផ្តើមអត់ការអត់ធ្មត់ព្រោះនាយជាមនុស្សមិនចូលចិត្តក្នុងការរង់ចាំឡើយ
YOU ARE READING
ពិសស្នេហ៍ប្អូនថ្លៃ (yoonmin)
Actionរឿងរ៉ាវជំពាក់ជំពាន់គ្នាជាច្រើនដោយមិនដឹងមូលហេតុធ្វើឲនាយត្រូវចូលខ្លួនមកក្នុងគ្រួសារត្រកូលparkដោយត្រូវរៀបការជាមួយមនុស្សប្រុសដូចគ្នាទោះបីនាយមិនមែនជាមនុស្សស្រឡាញ់ប្រុសដូចគ្នាក៏ដោយព្រោះតែហេតុចង់ដឹងរឿងអាថ៍កំបាំងមួយបុ៉ណ្ណោះតែនរណាទៅដឹងថានាយចូលមកក្នុងគ្រួសាររ...