ភូមិគ្រឹះមានសភាពស្ងប់ស្ងាត់ទោះបីជាមានមនុស្សរស់នៅក៏ដោយតែបើម្ចាស់ផ្ទះមិនចូលចិត្តភាពអ៊ូអរនោះក៏អ្នកដែលរស់នៅក្រោមបង្គាប់ត្រូវតែរក្សាភាពស្ងប់ស្ងាត់ដែលមិនចឹងទេគឺមិនអាចរស់នៅក្រោមដំបូលផ្ទះតែមួយបានយូរដែលព្រោះម្ចាស់ភូមិគ្រឹះនេះជាមនុស្សឈាមត្រជាក់មិនធម្មតាដែលទើបគាត់អាចគ្រប់គ្រងមនុស្សជាច្រើនបានបែបនេះ។ ហើយអ្នកដែលជាម្ចាស់ភូមិគ្រឹះដ៏អាថ៍កំបាំងនេះគ្មានអ្នកណាក្រៅពីមនុស្សត្រកូលលីឡើយហើយត្រូវបានកាន់កាប់ដោយបុរសវ័យជ្រេម្នាក់ដែលគាត់ជាមនុស្សចូលចិត្តភាពស្ងប់ស្ងាត់តែឈាមត្រជាក់មិនធម្មតាគាត់ឈ្មោះថា លី កុងយូ ហើយគាត់មានប្អូនស្រីម្នាក់ដែលយើងបានដឹងតាំងពីដើមភាគនោះអីគឺ លី គូយ៉ុន ។(បង្ហាញឈ្មោះតួអាក្រក់ម៉ងទៅកុំឲ្យអ្នកអានវង្វេងច្រើនព្រោះគាត់ក៏នៅមិនបានយូរដែរ😌)នៅក្នុងបន្ទប់គ្មានពន្លឺមួយដែលបង្ហាញឲ្យឃើញរាងចំណាស់ដែលកំពុងអង្គុយលើរទេះរុញសម្លឹងមើលទៅកញ្ចក់ទូរទស្សន៍តែវាមិនមែនជាទូរទស្សន៍ទូទៅឡើយព្រោះវាអាចឲ្យយើងនិយាយនិងមើលមុខអ្នកដែលយើងបានតេទៅបាន ដូចជាពេលនេះជាដើមគាត់កំពុងតែនិយាយឆ្លើយឆ្លងគ្នាជាមួយអ្នកជាប្អូនស្រី។
"បងមិនប្រាកដទេថាអាចជួយពួកគេបាននោះ..!!ព្រោះពេលនេះបងក៏កំពុងតែធ្វើការងារធំដូចនេះបងមិនចង់ចំណាយពេលឥតប្រយោជន៍ទៅលើមនុស្សកំប៉ិកកំប៉ុកឡើយ..ឯងក៏ដឹងមិនចឹង?"លោកកុងយូនិយាយឡើងទាំងចរឹកហីៗព្រោះគាត់មិនចូលចិត្តរញ៉េរញ៉ៃច្រើនឡើយជាពិសេសឲ្យគាត់ជួយពួកមនុស្សទាំងនោះទៀតគាត់រឹតតែមិនចង់ធ្វើព្រោះពេលនេះគាត់ជួយខ្លួនមិនចង់រួចផងឲ្យទៅជួយគេទៀតវាមិនពិបាកហើយទេហេស៎..។
"ពុទ្ធោ..បងប្រុស!!នេះបងសាកគិតឲ្យជ្រៅតិចទៅមើល..ខ្ញុំខំជួយបងប៉ុន្នេះហើយណាបងសាកគិតទៅមើលថាបងពិការជើងបែបនេះហើយទុកការងារធំៗឲ្យពួកអង្គរក្សទាំងនោះធ្វើបងគិតថាការងារខ្លះពួកវាធ្វើបានល្អហេសពួកគេទាំងនោះមិនទាំងបានចូលរៀនជ្រៅជ្រះផងពួកវាចេះតែអាវ៉ៃតប់ធាក់ចំណែករឿងនៅក្រុមហ៊ុនគ្មានអ្នកណាចេះផងពឹងតែបង ចុះបើបងជួយគ្រួសារវ៉ាងហើយពឹងដៃពួកវាមកធ្វើការឲ្យយើងវិញវាមិនកាន់តែស្រួលហើយទេហេសបងគិតឲ្យច្បាស់ទៅមើល..!!"អ្នកស្រីគូដែលកំពុងនិយាយនៅខ្សែម្ខាងទៀតព្យាយាមបកស្រាយជាហូរហែដើម្បីឲ្យបងប្រុសគិតជាថ្មីព្រោះវាជាឱកាសមួយឲ្យពួកគេទាញយកផលប្រយោជន៍ពីគ្រួសារវ៉ាងបានដោយស្រួលៗមិនចឹងមិចក៏បងប្រុសគេមិនគិតឲ្យជ្រៅជាងនេះទៅ។
YOU ARE READING
ពិសស្នេហ៍ប្អូនថ្លៃ (yoonmin)
Hành độngរឿងរ៉ាវជំពាក់ជំពាន់គ្នាជាច្រើនដោយមិនដឹងមូលហេតុធ្វើឲនាយត្រូវចូលខ្លួនមកក្នុងគ្រួសារត្រកូលparkដោយត្រូវរៀបការជាមួយមនុស្សប្រុសដូចគ្នាទោះបីនាយមិនមែនជាមនុស្សស្រឡាញ់ប្រុសដូចគ្នាក៏ដោយព្រោះតែហេតុចង់ដឹងរឿងអាថ៍កំបាំងមួយបុ៉ណ្ណោះតែនរណាទៅដឹងថានាយចូលមកក្នុងគ្រួសាររ...