ភាគទី22

455 45 1
                                    

ពិសស្នេហ៍ប្អូនថ្លៃ♥️

“ប-បងជី!!"ជីមីនបើកភ្នែកធំៗសម្លឹងមើលទៅអ្នកទើបមកដល់រួចរហ័សច្រានមាឌមាំទៅម្ខាងរៀបរឹកសឹងមិនទាន់មិនដឹងត្រូវបកស្រាយបែបណាសោះខុសពីរាងក្រាស់មិនខ្វល់ដើរទៅយកអាវមកស្លៀកធ្វើមិនដឹង

“មីន..មិចមកនៅទីនេះចឹង..!!"ជីអ៊ុនមិនចាប់អារម្មណ៍នឹងទឹកមុខភ័យៗរបស់រាងតូចគេដើរទៅយកសោរឡានធ្វើដូចមិញនេះមិនបានឃើញរឿងអ្វីសោះធ្វើឲ្យមីនទាយអារម្មណ៍បងប្រុសមិនទាន់ថាខឹងឬក៏អត់មិញនេះគេគ្មានចេតនាឲ្យរឿងកើតឡើងឡើយកំហុសទាំងបុ៉ន្មានមកពីប្រុសចង្រៃម្នាក់នោះទាំងអស់បើបងប្រុសគេយល់ច្រឡំហើយខឹងខ្លួនដាច់ក្បាលដាច់កន្ទុយនោះគេនឹងចាត់ការនាយចោលតែម្តង

“គឺ. គឺខ្ញុំយកឯកសារមកឲ្យបងថ្លៃនឹងណា..តែរឿងមិញនេះបងកុំអាលយល់ច្រឡំឲ្យសោះពួកយើងគ្រាន់-.."រាងតូចស្តើងប្រឹងនិយាយបរិយាយទាំងអាការះញ័រៗព្រោះមានអារម្មណ៍ថាខ្លួនបានធ្វើខុសអ្វីមួយតែនិយាយមិនទាន់អស់ផងក៏កាត់ដោយសម្តីអ្នកជាបង

“មិនបាច់និយាយទេ..បងមិនទាន់ថាអីឯងឯណា?ចាំបាច់ភ័យធ្វើអី..ហ៊ឹស..ហ៊ឹស.."រាងតូចជីអ៊ុននិយាយទាំងញញឹមដូចមិនបានប្រកាន់នឹងប្អូនប្រុសដែលមិញនេះខ្លួនបានឃើញពួកគេពពាក់ពពូនគ្នាច្បាស់ណាស់តែជ្រើសធ្វើមិនឃើញ

“បានហើយបងត្រូវទៅទទួលម៉ាក់ផង..ឯងនៅទីនេះចាំធ្វើម្ហូបទុកទទួលគាត់ផង..បងទៅហើយ..!!"ជីអ៊ុននិយាយហើយទើបឆ្លៀតញាក់ចិញ្ចើមបន្តិចដាក់រាងក្រាស់ដែលនៅខាងក្រោយខ្នងរបស់ជីមីនរួចក៏រហ័សដើរសំដៅទៅឡានបើកទៅប្រលានយន្តហោះតែម្តង។

“ហ៊ូស...!!ភ័យចង់ងាប់..ហ៊ើយមើលទៅគាត់ដូចជាមិនចាប់អារម្មណ៍នឹងរឿងមិញនេះសោះឬក៏វាជាប់ទាក់ទងនឹងការនិយាយប្លែកៗរបស់នាយម្នាក់នោះទេដឹង..?"

“ឯងចង់សំដៅទៅលើអ្នកណា..យើងហ្អេស.."

“អាយ៎..ខ្មោចលង..!!"មីនភ្ញាក់ក្រញាងស្ទើរលួសព្រលឹងទៅហើយពេលនិយាយដើមនាយសុខៗគេស្រាប់តែមកនៅពីក្រោយខ្នងបែបនេះអ្នកណាមិនភ្ញាក់នោះ។

“មុខយើងសង្ហាចង់ងាប់..មើលមិចឃើញខ្មោចនោះ..ហ៊ឹស!!"យុ៉នហ្គីស្រាប់តែឆេះដុំពេលត្រូវរាងតូចមកនិយាយចំៗបែបនេះ

ពិសស្នេហ៍ប្អូនថ្លៃ (yoonmin)Where stories live. Discover now