ភាគទី9
អាកាសធាតុពេលយប់វាប្រាកដជាចុះត្រជាក់ខ្លាំងហើយខុសពីពេលថ្ងៃដែលក្តៅខ្លាំងហើយរួមទាំងខ្យល់ធម្មជាតិបក់វិចៗទៀតធ្វើឲ្យបរិយាកាសទាំងមូលរឹតតែត្រជាក់ខ្លាំងថែមទៀត
តុកៗ..តុកៗ!!
ក្រាក!!
“មិចមិនចាក់សោក្នុង?"យុ៉នហ្គីពន្លឺសំឡេងក្រងួរៗបែបអ្នកស្រវឹងព្រោះពេលនៅកម្មវិធីផឹកច្រើនណាស់ដែរអកយកៗដូចអ្នកមានវិបត្តិស្នេហាទើបពេលនេះដើរមិនត្រង់ផ្លូវសោះហើយមិនបាច់ចាំឆ្ងល់ទេមិចប្រពន្ធមិនមកជាមួយដោយសារតែជីអ៊ុនត្រូវទៅដេកកំដរមិត្តមួយយប់ទើបមិនបានមកជាហេតុធ្វើឲ្យនាយមានឱកាសមករករាងតូចស្រួលយ៉ាងនេះ
“ហ្អឹម..មិចសាច់ឯងទន់យ៉ាងនឹង..ស្រួលអោបមែន!!"កាយមាំដើរត្រេតត្រត់បែបមនុស្សស្រវឹងអីនឹងរួចទម្លាក់ខ្លួនដេកក្បែររាងតូចហើយនៅឆ្លៀតទាញគេមកអោបទៀត នាយអោបជីមីនយ៉ាងណែនដូចខ្លាចគេរលាយបាត់ចឹងដល់ថ្នាក់រាងតូចបម្រាស់ខ្លួនតិចៗព្រោះរាងថប់ៗដង្ហើម
“ហ្អឹម..លោក!!"រាងរូចបើកភ្នែកព្រិចៗបែបនៅងងុយរួចយកដៃញីភ្នែកតិចៗធ្វើឲ្យរាងក្រាស់សែនក្រឹតជាងខ្លាំងព្រោះកាយវិការនេះវាគឺខ្ជូតខ្លាំងតែម្តងមនុស្សប្រុសអីគួរឲ្យស្រឡាញ់ខ្លាំងយ៉ាងនេះ
“ដេកទៅ!!យើងងងុយហើយ.."យុ៉នហ្គីមិនមាត់មានតែទាញជីមីនមកអោបជាប់ក្នុងដើមទ្រូងបន្ថែម ធ្វើឲ្យរាងតូចបានដឹងថានាយផឹកស្រាព្រោះគេធុំក្លិនឡើងហួងទើបប្រឹងគេចចេញពីការក្រសោបរបស់គេ
“នេះលោកផឹកស្រា..ហើយចុះមិចមកនៅក្នុងបន្ទប់ខ្ញុំបាន..ចុះបងជីគាត់ទៅណាមិនខ្លាចគាត់ឃើញទេហ្អេស?"រាងតូចងើបអង្គុយឆ្កក់សម្លឹងមើលមនុស្សប្រុសដែលកំពុងដេកធ្វើមិនដឹងមិនខ្វល់នឹងសំណួរដែលគេកំពុងសួរនាយសោះ
“នែលោក..ថ្លង់ឬខ្ញុំសួរមិចមិនឆ្លើយ.."ជីមីន
“...."យុ៉នហ្គីខ្ជិលតបមានតែប្រឹងបិទភ្នែកធ្វើមិនដឹងរួចទាញភួយជីមីនមកហិតខ្សឺតៗព្រោះក្រអូបជាប់ក្លិនរាងតូចនោះអី ហើយសកម្មភាពក៏ធ្វើឲ្យរាងតូចចាប់ផ្តើមឆួលនឹងនាយថែមទៀតទើបរហ័សចុះពីលើពូកចាប់ទាញជើងនាយទម្លាក់ចុះតែដោយសារកម្លាំងនៅខ្សោយពេកទើបធ្វើវាមិនបានសម្រេច
“មីន យ៉ុនហ្គី!!..លោកថ្លង់ឬប្រាប់ថាឲ្យចេញពីបន្ទប់ខ្ញុំឲ្យលឿន.."ជីមីនយកដៃច្រត់ចង្កេះស្រែកសម្លុតនាយតែម្តងពូកែខ្លាំងណាស់ហ្អេសអាខាងធ្វើចរឹកញាប់ៗបែបនេះ..ដោយឃើញនាយមិនប្រតិកម្មគិមតតែពីសំងំដេកធ្វើមិនដឹងទើបអត់ការអត់ធ្មត់ប្រុងស្ទុះទាញភួយចេញតែ..
YOU ARE READING
ពិសស្នេហ៍ប្អូនថ្លៃ (yoonmin)
Actionរឿងរ៉ាវជំពាក់ជំពាន់គ្នាជាច្រើនដោយមិនដឹងមូលហេតុធ្វើឲនាយត្រូវចូលខ្លួនមកក្នុងគ្រួសារត្រកូលparkដោយត្រូវរៀបការជាមួយមនុស្សប្រុសដូចគ្នាទោះបីនាយមិនមែនជាមនុស្សស្រឡាញ់ប្រុសដូចគ្នាក៏ដោយព្រោះតែហេតុចង់ដឹងរឿងអាថ៍កំបាំងមួយបុ៉ណ្ណោះតែនរណាទៅដឹងថានាយចូលមកក្នុងគ្រួសាររ...