ពិសស្នេហ៍ប្អូនថ្លៃ

724 59 0
                                    


Hi,
ភាគទី2

“ឈប់សិន!!..”មិនទាន់ដើរចេញផុតផងសំឡេងតូចឆ្មាក៏បន្លឺបញ្ឈប់ដំណើរនាយធ្វើឲគេជ្រួញចិញ្ចើមមិនយល់នាយគិតថារាងតូចនឹងឃើញពីភាពសិទ្នស្នាលរបស់គេនិងបងប្រុសសាច់ឈាមតែមួយហើយឈឺចាប់ដូចអ្វីដែលគេព្រៀងទុកតែអ្វីគ្រប់យ៉ាងរលាយដូចអំបិលជីមីនមិនត្រឹមតែមិនកើតទុក្ខទេបែជាឈរញញឹមយ៉ាងស្រស់ដូចគ្មានអ្វីកើតឡើង នេះគេមិនឈឺទេហ្អេស?
“មានរឿងអីមែនទេមីន?..បើមានចាំទៅនិយាយគ្នាខាងក្នុងទៅបងក៏មានរឿងចង់ប្រាប់ដែរឯង!!តោះចូលទៅក្នុងទៅ”ជីអ៊ុននិយាយហើយប្រលែងដៃរាងក្រាស់យុ៉នហ្គីរួចរហ័សដឹកដៃជីមីនសម្តៅចូលទៅក្នុងផ្ទះវីញ មុននឹងទៅរាងតូចក៏បញ្ចេញស្នាមញញឹមយ៉ាងស្រស់ដាក់យុ៉នហ្គីតែមិនមែនជាស្នាមញញឹមធម្មតាឡើយតែញញឹមចេញមកដើម្បីឲនាយដឹងថាគេអាចទទួលយករឿងគ្រប់យ៉ាងទាំងអស់នៅពេលបន្តិចទៀតនេះ។
“ហេតុអ្វីគេគ្មានប្រតិកម្មអ្វីសោះ?..ឬក៏ឯងកាត់ចិត្តពីយើងបានហើយ..ផាក ជីមីន!!”

+នៅតុអាហារ
ពេលវេលាដ៏កម្រដែលមានតែម្តងសម្រាប់គ្រួសារផាកដែលបានញុាំអាហារជុំគ្នាបែបនេះព្រោះតាំងពីកូនប្រុសពៅនៃគ្រួសារនេះទៅរៀនតនៅបារាំងមកគ្រប់គ្នារវល់ស្ទើររាល់ថ្ងៃគ្មានពេលជុំគ្នាម្តងឡើយជាពិសេសលោកផាកដែលគាត់មិនដែលចូលផ្ទះញឹកញាប់ឡើយព្រោះមិនចង់ជួបមុខប្រពន្ធខ្លួន គាត់នៅខឹងនឹងអ្នកស្រីគូមករហូតតាំងពីមានរឿងនៅថ្ងៃនោះមក?
“ហ្អែម..ហ្អែម..!!”ដោយឃើញគ្មាននរណានិយាយអីសោះទើបជីមីនក្រហឹមដើមកបន្តិចធ្វើដូចខះកធ្វើឲគ្រប់គ្នាមើលមកគេគ្រប់គ្នា
“អឺ..អឺ..គឺខ្ញុំឃើញស្ងាត់ពេក !!ហិហិ បានហើយលោកប៉ាមិនគិតញុាំអីទេហ្អេសមើលចុះម្ហូបត្រជាក់អស់ហើយ..ម៉ែដោះឆាប់ដួសបាយមក!!”គេធ្វើអីមិនសមសោះពេលឃើញគ្រប់គ្នាសម្លឹងមកបែបនេះទើបបង្វែងរឿងនិយាយយ៉ាងលឿនដើម្បីកែស្ថានភាព
“បានហើយឆាប់ញុាំទៅ!!"លោកផាកនិយាយតែពិននេះក៏ឱនមុខចុះញុាំបាយក្នុងចានរបស់គាត់ដោយមិនមើលមុខអ្នកស្រីគូបន្តិចធ្វើឲគាត់ក្តាប់ដៃទប់កំហឹងកុំឲបញ្ចេញមកធ្វើឲកូនៗឃើញនាំឲតែពួកគេមិនសប្បាយចិត្តដែលឪពុកម្តាយមិនស្រឡាញ់គ្នាតែបុ៉ណ្ណោះ។

ពិសស្នេហ៍ប្អូនថ្លៃ (yoonmin)Where stories live. Discover now