ភាគទី23

440 45 0
                                    

ពិសស្នេហ៍ប្អូនថ្លៃ♥️

~ព្រឹកថ្ងៃថ្មី~

ផូស~
សំឡេងបែកអ្វីម្យ៉ាងពន្លឺនៅឯផ្ទះបាយធ្វើឲ្យអ្នកស្រីគូយ៉ុនដែលកំពុងចុះកាំជណ្តើរមួយៗលើកចិញ្ចើមឆ្ងល់ទើបរហ័សតម្រង់ទៅកន្លែងដែលលាន់សំឡេងហើយពេលទៅដល់ក៏បានឃើញអ្នកដែលបង្កឲ្យឮសំឡេងលាន់ឮដល់គាត់ទើបធ្វើឲ្យមានអារម្មណ៍ធុញទ្រាន់ឡើងមកទាំងព្រឹកតែម្តង

“បើឯងមិនចេះធ្វើទេ..ទុកឲ្យអ្នកបម្រើគេធ្វើទៅឃើញទេបើកភ្នែកឡើងមកបែកចានមួយបាត់ទៅហើយ..ចង្រៃមែន..!!"

“ខ-ខ្ញុំសូមទោស..!!"ជីអ៊ុនរហ័សអោនមុខសុំទោសទាំងគ្មានកំហុសព្រោះមិញនេះគេមិនបានធ្វើឲ្យបែកចានឡើយតែក៏ព្រមទទួលព្រោះមិនចង់ឲ្យមានរឿងវែងឆ្ងាយព្រោះខ្លួនដឹងថាគាត់ចង់មករករឿងនាយច្បាស់ណាស់

“តែ..តែអ្នកប្រុសជី..!!អ្នកប្រុសមិនមែនអ្នកធ-..!!"

“កុំនិយាយអីម៉ែដោះ..!!ខ្ញុំជាអ្នកធ្វើខ្ញុំទទួលចុះកុំឲ្យមានរឿងវែងឆ្ងាយអី..!!"រាងចំណាស់រកបកស្រាយប្រាប់ការពិតតែក៏ត្រូវរាងតូចជីអ៊ុនស្រែកហាមជាមុនព្រោះមិនចង់ឲ្យមានរឿងតាំងព្រឹកឡើយទើបព្រមទទួលកំហុសឲ្យវាចប់តែម្តងសុខចិត្តឲ្យគាត់ស្តីឲ្យបន្តិចក៏មិនអីដែល

“បានហើយឯងគួរតែទៅរៀបចំទៅធ្វើការងារទៅរឿងផ្ទះបាយពួកអ្នកបម្រើវាចេះធ្វើហើយ..ខ្លួនជាប្រុសទេកុំចង់ចេះអី..ទៅៗ..!!"អ្នកស្រីនិយាយទាំងធុញទ្រាន់ពេលសម្លឹងមើលទឹកមុខស្មឿកៗរបស់ជីអ៊ុនព្រោះកាន់តែមើលវាកាន់តែដូចនឹងមនុស្សដែកគាត់ស្អប់ទើបរហ័សដេញនាយដូចឆ្កែឆ្មាមិនគិតដល់អារម្មណ៍ប្រុសមាឌតូចដែលកំពុងរកកលចង់យំឡើយគាត់ដឹងហើយថានាយជាមនុស្សទន់ខ្សោយឆាប់ភ័យខ្លាចនឹងអ្វីដែលសម្លុតទើបជ្រើសយកប្រើពាក្យសម្តីមើលងាយរាងតូចស្តើងបែបនេះ ចំណែកពួកអ្នកបម្រើដែលនៅទីនេះអត់នឹងអាណិតអ្នកប្រុសធំខ្លួនមិនបានតែមិនដឹងធ្វើយ៉ាងមិចមានតែឈរអាណិតតែបុ៉ណ្ណ៉ោះព្រោះអ្នកណាមិនដឹងឥទ្ធិពលរបស់អ្នកស្រីគូយុ៉ននៅក្នុងផ្ទះនេះឬបើហ៊ានក្អកតែបន្តិចលទ្ធផលគឺដេញចោលគ្មានស្រណោះឡើយ។

ពិសស្នេហ៍ប្អូនថ្លៃ (yoonmin)Where stories live. Discover now