“ណ្ហើយ..បានរួចខ្លួនហើយ!!"ជីមីនលួចបើកភ្នែកព្រឹមៗមើលស្ថានភាពបន្ទាប់ពីប្រើល្បិចបោកនាយបានសម្រេច តែមិនដឹងថាអ្នកម្ខាងទៀតបារម្ភមែនទែន
ក្រោយដឹងថារួចខ្លួនហើយក៏សម្ងំធ្មិចភ្នែកបន្តទៀតធ្វើដូចខ្លួនឈឺមែនទែនងឺត~
សំឡេងជាន់ហ្វ្រាំឡានពីចម្ងាយបង្អូសឡើងលឺពេញមន្ទីរពេទ្យទាំងមូល កាយមាំរហ័សលើកខ្លួនប្រាណស្រាលដូចសំឡីរបស់ជីមីនសំដៅទៅរកពេទ្យមួយក្រុម
“ជួយ..ជួយគេផង!!"
“លោកមីន!!មានរឿងអីមែនទេ..?ចុះអ្នកនៅលើដៃលោកគេកើតអី..?"គ្រូពេទ្យម្នាក់ដែលមានវ័យស្របាលៗនាយរហ័សរត់មកសួរពេលឃើញទឹកមុខនាយដូចស្លន់ស្លោខ្លាំងពេក
“ជួយគេផង..សុខៗស្រាប់តែមានអារម្មណ៍ថប់ៗដង្ហើមរហូតដល់សន្លប់បែបនេះ.."ក្រោយពីស្តាប់ការបរិយាយរបស់នាយហើយគ្រូពេទ្យកម្លោះម្នាក់នោះក៏ឲ្យគ្រូពេទ្យដទៃទៀតយកគ្រែសង្រ្គោះបន្ទាន់មកហើយដាក់ជីមីនលើនោះនាំយកទៅបន្ទប់សង្គ្រោះជាបន្ទាន់ទាំងមិនមើលឲ្យច្បាស់ថាអ្នកគេឈឺលើគ្រែនោះឈឺពិតឬក៏បន្លំព្រោះមិនបានគិតឲ្យល្អិតល្អន់គ្រាន់តែឃើញទឹកមុខភ័យៗរបស់យុ៉នហ្គីទើបសន្និដ្ឋានយកតែម្តង
“មីន../កូនមីន..!!"សំឡេងឪពុកកូនពីនាក់ហៅឈ្មោះដំណាលគ្នាក្រោយទទួលដំណឹងថារាងតូចត្រូវចូលមន្ទីរពេទ្យទើបរហ័សមកទាំងមេឃនៅងងឹតនៅឡើយ
“យុ៉ន..!!មីនកើតអីមែនទេ?ទើបចូលពេទ្យបែបនេះ.."ជីអ៊ុននិយាយទាំងភ្នែកសម្លឹងមើលទៅបន្ទប់សង្រ្គោះបន្ទាន់ទាំងភ័យៗខ្លាចប្អូនមានរឿងអី ចំណែកលោកផាកមិននិយាយអីគ្រាន់តែសម្លឹងមើលទៅបន្ទប់នោះដូចគ្នាចំណែកអារម្មណ៍វីញបារម្ភពីកូនមិនឈប់
“អឺ..គឺ..!!ខ្ញុំក៏មិនដែរសុខៗជីមីនស្រាប់តែរើជំងឺចាស់ឡើងមកហើយក៏សន្លប់បែបនេះទៅ.."យុ៉នហ្គីនិយាយទាំងអារម្មណ៍ភ័យនៅឡើយខ្លាចឪពុកគេតាមទាន់ ម្យ៉ាងទៀតបើគេមិនប្រព្រឹត្តអំពើនោះជីមីនក៏មិនមកនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់នេះដែរទើបអត់នឹងបន្ទោសខ្លួនឯងមិនបាន
YOU ARE READING
ពិសស្នេហ៍ប្អូនថ្លៃ (yoonmin)
Actionរឿងរ៉ាវជំពាក់ជំពាន់គ្នាជាច្រើនដោយមិនដឹងមូលហេតុធ្វើឲនាយត្រូវចូលខ្លួនមកក្នុងគ្រួសារត្រកូលparkដោយត្រូវរៀបការជាមួយមនុស្សប្រុសដូចគ្នាទោះបីនាយមិនមែនជាមនុស្សស្រឡាញ់ប្រុសដូចគ្នាក៏ដោយព្រោះតែហេតុចង់ដឹងរឿងអាថ៍កំបាំងមួយបុ៉ណ្ណោះតែនរណាទៅដឹងថានាយចូលមកក្នុងគ្រួសាររ...