ភាគទី4

589 55 0
                                    

Hi,
#ពិសស្នេហ៍ប្អូនថ្លៃ

ភាគទី4
“តែខ្ញុំមិនចង់ធ្វើការជាមួយលោកយ៉ាងមិច!”ជីមីននិយាយក៏ងើបឈរយកអាវក្រៅរបស់មកសកពាក់ធ្វើមិនដឹងទើបអ្នកស្រីគូរហ័សសម្របសម្រួលវីញនេះទើបតែជួបគ្នាបានបុ៉ន្មានម៉ោងសោះឌឺដងគ្នាសម្បើមម្ល៉េះចុះទម្រាំនៅជាមួយគ្នាក្រោមដំបូងផ្ទះតែមួយទៀតមិនឈ្លោះគ្នាបែកផ្ទះហើយទេ
“បានហើយកូន!!កូនយុ៉ននិយាយត្រូវកូនគួរតែទៅធ្វើការជាមួយបងទៅដើម្បីយកបទពិសោធន៍សិនណា”
“ពិតហើយមីន..ទោះជាឯងទៅធ្វើការនៅក្រុមហ៊ុនប៉ាក៏គាត់មិនមានផ្នែកឲ្យឯងធ្វើដែរព្រោះបុគ្គលិកពេញអស់ហើយ"ជីអ៊ុនបន្ទរបន្ថែមធ្វើយុ៉នហ្គីញញឹមចុងមាត់បែបមានប្រៀបទាំងម៉ាក់ទាំងបងប្រុសជម្រុញបែបនេះប្រាកដណាស់ថារកលេសមកកុហកទៀតមិនបានឡើយគេប្រាកដជាឈ្នះ
“បើគ្មានក៏..ទៅរកកន្លែងផ្សេងទៅ..ការងារម៉ាគគោកនឹង"ជីមីន
“តែវាមិនដូចអ្នកស្គាល់គ្នាណាកូន..ធ្វើការជាមួយយុ៉នហ្គីអាចមានសុវត្តិភាពជាង..តែបើកូនមិនធ្វើនៅតែផ្ទះទៅម៉ាក់មិនអនុញ្ញាតឲ្យទៅធ្វើការកន្លែងផ្សេងឡើយវាមិនមានសុវត្ថិភាពព្រោះកូនជាមនុស្សប្រុសដែលមាន..!!ណ្ណើយ..គ្មានអីទេ..ចឹងម៉ាក់ទៅសិនប្រញាប់"អ្នកស្រីគូរហ័សបញ្ឈប់ការនិយាយព្រោះជ្រុសនិយាយពីសមាសភាពពិតរបស់កូនប្រុសទើបគាត់រហ័សដើរទៅយកកាបូបរួចឡើងឡានជិះទៅក្រៅបាត់រករាងតូចតវ៉ាមិនទាន់ឡើយជីមីនធ្វើមុខជូរបែមកសុំជំនួយពីអ្នកជាបងតែក៏ទទួលបានការបដិសេធភ្លាមៗតែម្តង
“មិនបាច់មកធ្វើមុខស្លូតៗដាក់បងទេ..យ៉ាងណារើសទៅរវាងធ្វើការជាយុ៉នតែបានស្គាល់សង្គមខាងក្រៅនិងបទពិសោធន៍ការងារទៀតហើយនិងមិនធ្វើការអីនៅតែផ្ទះអង្គុយហើយដេកនោះ..បងជួយឯងមិនបានទេសម្រេចចិត្តខ្លួនឯងចុះ!!បងទៅហើយ"ជីអ៊ុននិយាយហើយដើរមកទះស្មាប្អូនតិចៗទើបឆ្លៀតញញឹមដាក់យុ៉នហ្គីបន្តិចរួចរហ័សឡើងឡានបើកចេញទៅក្រុមហ៊ុនបាត់ទៅ ។មូលហេតុគេហើយនិងយុ៉នហ្គីមិនជិះឡានជាមួយគ្នាដោយសារផ្លូវទៅក្រុមហ៊ុនផាកនិងក្រុមហ៊ុនមីនខុសគ្នាទើបគេមិនចង់ឲ្យនាយមកលំបាកជូនទៅវីញទៅមកហើយពួកគេរៀបការជាមួយយគ្នាបាន2ឆ្នាំហើយតែជីអ៊ុនមិនដែលបានថើបឬប៉ះស្បែកមុខយុ៉នហ្គីបន្តិចឡើយមូលហេតុនាយមិនចូលចិត្ត។
“យ៉ាងមិចអស់លេសហើយហ្អេស?"រាងក្រាស់រហ័សផឹកទឹកបណ្ហើយទើបងើបមកនិយាយឌឺដងមករាងតូចបែបជាអ្នកឈ្នះគេចូលចិត្តឃើញទឹកមុខអ្នកដែលទាល់ច្រកដូចជីមីននេះណាស់វាគួរឲ្យសង្វេគចូលចិត្តណាស់ហ្អេសអាខាងផ្ចាញ់ផ្ចារគេនិងនោះ
“ឆើស..កុំមានអំណួតពេកនេះមកពីខ្ញុំគ្មានជម្រើសមិនចឹងមិនមកធ្វើការជាមួយមនុស្សសោះកក្រោះដូចលោកទេ!!ហ៊ុឹស.."ជីមីននិយាយហើយទើបដើរត្រុកៗទៅយកកាបូបស្ពាយរបស់ខ្លួនរួចដើរសម្តៅទៅឡានដែលមានជំនិតយុ៉នហ្គីចាំបើកទ្វារចាំជាស្រេចពួកគេទាំងពីរមិនភ្ញាក់ផ្អើលអីណាស់ណាទេព្រោះធ្លាប់ស្គាល់គ្នារួចមកហើយហើយនាយជំនិតក៏ស្គាល់ចរឹកជីមីនច្រើនណាស់ដែរ។
“ហ៊ឹស..ស្មានតែខ្លាំង!!"រាងក្រាស់ឈរញញឹមបន្តិចទើបដើរចូលអង្គុយផ្នែកម្ខាងឆ្ងាយពីរាងតូចបន្តិចព្រោះមើលទៅអ្នកខាងនោះដូចខ្ពើមរអើមគេខ្លាំងណាស់មើលទៅទើបប្រឹងអង្គុយពិតទ្វារឡានឡើងជាប់នាយមិននិយាយអីកុំឲ្យវែងឆ្ងាយទើបបញ្ជាបេនដែលជាជំនិតផ្ទាល់ខ្លួនបើកចេញទៅក្រុមហ៊ុនតែម្តង។

---
+ក្រុមហ៊ុនមីន
ឡានស៊េរីទំនើបចុងក្រោយបរមកឈប់នៅពីមុខក្រុមហ៊ុនខ្នាតយក្សមួយដែលជាកម្មសិទ្ធរបស់គ្រួសារមីនផ្ទាល់ហើយពេលនេះធ្លាក់ក្នុងការគ្រប់គ្រងរបស់កូនប្រុសពៅមុខមិនចេះរីកប្រចាំគ្រួសារមីន។
យុ៉នហ្គីបោះជំហានចេញពីឡានជះរាងសង្ហាខាបប្រលឹងធ្វើឲ្យស្រីដើរកាត់រំជួលចិត្តស្ទើរគ្រប់គ្នារាងក្រាស់មិនខ្វល់ទើបបោះជំហានដើរចូលក្រុមហ៊ុនយ៉ាងឡូយៗមែនទែនធ្វើឲ្យមានអ្នកខ្លះលួចជ្រិញពីក្រោយ
“ហ្អើយ..ពួកស្រីអស់នេះប្រហែលភ្នែកខ្វាក់អស់ហើយមើលទៅទើបមើលឃើញគេសង្ហា..ឆើស..មុខឡើងសស្លេកគ្មានជាតិជៅផង!!"ជីមីនចេញពីក្នុងឡានមើលដំណើររាងក្រាស់ដែលដើរទៅចោលគេមិននេះទាំងធ្វើកាយវិការចេះចុះហើយនូវថាគេមិនស្អាតមិនសង្ហាទើបបេននៅជិតនេះទ្រាំនិងសម្តីមិនពិតរបស់រាងតូចទើបនិយាយឡើងចង់ចំណុចតែម្តង
“ចឹងមានន័យថាពីមុនអ្នកប្រុសក៏ភ្នែកខ្វាក់ដែលហើយទើបតាមស្រឡាញ់អ្នកប្រុសរបស់ខ្ញុំឡើងស្អិតបែបនេះ?"ជីមីនស្រាប់តែគាំងនិងសម្តីបេននិយាយឡើងទើបរហ័សដើរគេចពីនាយចេញទៅតាមក្រោយយ៉ុនហ្គីបាត់ទៅតែបុ៉ណ្ណេះបាក់មុខហើយជីមីនអើយ!!
“មាត់ខុសពីចិត្ត..ហុឹក"បេននិយាយទាំងញញឹម បន្តិចទើបរហ័សយកឡានទៅទុកនៅចំណតវីញ។

ងាកមកក្នុងអូសហ្វីសរបស់រាងក្រាស់វីញយុ៉នហ្គីដើរចូលមករួចទើបដាក់ខ្លួនអង្គុយលើសាឡុងរង់ចាំអ្នកខ្លះដែលនៅមិនទាន់មកដល់ទៀត
ក្រាក!!
“ហ្អើយ..ហត់ណាស់..ហ្អឹម!!'រាងតូចបើកទ្វារចូលមកទាំងហត់ខ្លាំងៗព្រោះគេរត់មកនោះអីខ្លាចថាត្រូវមាត់របស់អ្នកខ្លះតែមានអីបែត្រូវគេប្រៀបប្រដៅខ្លួនថែមទៀតទៅវីញ
“មកយឺតមកនេះ..ទៅធ្វើការកន្លែងដទៃគេឲ្យធ្វើដែលហ្អេសស..ស្មឹកៗ"យុ៉នហ្គីនិយាយហើយទើបនាំខ្លួនទៅតុធ្វើការយកឯកសារមកពិនិត្យធ្វើមិនដឹងដូចទុករាងតូចជាខ្យល់ទៅហើយ
“ហ៊ឹស..អ្នកណាឲ្យលោកមកចោលខ្ញុំធ្វើអី?"រាងតូចនិយាយហើយទើបដើរទៅចាក់ទឹកមកផឹកដើម្បីបាត់ហត់ខ្លះរួចមកឈរជិតរាងក្រាស់ដើម្បីចង់ដឹងថាគេត្រូវធ្វើការផ្នែកអីតែអ្នកម្ខាងទៀតដូចទុកសម្តីគេជាខ្យល់ទើបអត់ខឹងមិនបាន
“នែ..លោកគរឬអី?..ខ្ញុំសួរថាតើខ្ញុំគួរធ្វើការផ្នែកអី!!"ជីមីនទ្រាំមិនបានទើបស្រែកខ្លាំងៗឡើងមកតែចម្លើយបានមកមិនសមាត្រនិងសំណួរគេទាល់តែសោះ
“លេខារបស់យើង!!"
“លេខាហ្អេស?ខ្ញុំមិនធ្វើទេសខ្ញុំចង់ធ្វើខាងផ្នែកឌីហ្សាញមិនមែនមកធ្វើអ្នកបម្រើលោកត្រូវដើរទៅវីញទៅមកឡើងវ៉ល់ទេ..ខ្ញុំមិនធ្វើ!!"រាងតូចនិយាយហើយដើរមកអង្គុយលើសាឡុងធ្វើមិនដឹងយ៉ាងណាគេមិនធ្វើវៃឲ្យស្លាប់ក៏មិនធ្វើចង់យ៉ាងមិចចឹង

______
សទោសផងណាដែលដាក់សាច់រឿងត្រឡប់ត្រឡិន🙏🙏

ពិសស្នេហ៍ប្អូនថ្លៃ (yoonmin)Where stories live. Discover now