“អាយយ៎...!!"មីនស្រែកភ្លាត់មាត់ពេលសុខៗក៏ត្រូវមនុស្សមាឌមាំទាញចង្កេះតូចឲ្យដួលលើពូករួចនាយក៏រហ័សឡើងទ្រោបពីលើខ្លួនគេមិនឲ្យងើបរួច
“នែ .. លោកចង់ធ្វើអី..មើស៎ក្រោកសិនទៅធ្ងន់ណាស់..!!"រាងតូចប្រឹងទប់ទ្រូងមាំសុទ្ធតែសាច់ដុំឲ្យក្រោកសិនព្រោះខ្លួនទប់ទល់កម្លាំងមិនជាប់ទេមើលចុះមាឌនាយឡើងពិនយក្សឯខ្លួនរាងឡើងតូចមួយហើយនៅប្រឹងទម្លាក់ខ្លួនសង្កត់ពីលើគេទៀតនេះចង់សង្កត់ឲ្យស្លាប់តែម្តងមែន។
“ឲ្យសមមុខចុះ..មកពីឯងចូលចិត្តផ្គើនយើងមុនធ្វើអី..!!"យ៉ុនហ្គីមិនព្រមក្រោកចេញមានតែខំប្រឹងយករាងកាយឲ្យមកពិតនឹងកាយតូចស្រឡូនដែលនៅពីក្រោមខ្លួនទាំងមានប្រៀបជាងចាំមើលអ្នកណាជាអ្នកឈ្នះទៅ។
“ខ្ញុំមិនបានផ្គើន..គ្រាន់តែមិនចង់ឈ្លោះតែបុ៉ណ្ណោះបើគិតថាលោកជាអ្នកត្រូវក៏យកទៅចុះខ្ញុំមិនចង់បានទេសុំត្រឹមក្រោកចេញសិនទៅខ្ញុំថប់ដង្ហើមណាស់..!!"រាងតូចនិយាយទាំងប្រឹងរក្សាគម្លាតពីនាយតែវាមិនបានផលព្រោះកម្លាំងខ្លួនតិចតែមួយមិនស្នើនឹងកម្លាំងនាយដប់ដងផងធ្វើមិចទើបអាចរើរួចនោះមិនតែបុ៉ណ្ណោះពេលរាងកាយពិតជាប់គ្នាបែបនេះទៀតធ្វើឲ្យរបស់មានជីវិតរបស់អ្នកខ្លះរឹងប៉ះនឹងត្រកៀកគេរហូតទើបអត់នឹងរអាលមិនបាន
“ចុះបើយើងមិនក្រោកឯងចង់ធ្វើអី..?"សំណួរសួរមកធ្វើឲ្យជីមីនសែនក្នាញ់នឹងនាយជាខ្លាំងបើកុំតែដៃរវល់តែទប់ទ្រូងនាយទេកុំអីបានស៊ីមួយដៃបាត់ទៅហើយចេះសួរអីតាណើបៗចឹង
“ស្ងាត់បែបនេះច្បាស់ណាស់ថាឯងមិនអាចធ្វើអីយើងបានទេ...ហ៊ឹស..បានហើយយើងមិនចង់ធ្វើបាបក្មេងទេ..ទុកថាឲ្យរួចខ្លួនសិនចុះ..!!"យ៉ុនហ្គីញញឹមខិលពេលធ្វើបាបឲ្យក្មេងងរងក់បានមើលចុះមុខឲ្យឡើងជូរហួយតែក៏គួរឲ្យស្រឡាញ់ដែល
“ហេតុអីមិនងើប..?"មីនសួរឡើងទាំងថ្ពាល់ចាប់ផ្តើមក្រហមឡើងមកពេលឃើញនាយមើលមកខ្លួនមិនឈប់នេះថាឲ្យរួចខ្លួនហើយតែមិនព្រមងើបចេញពីខ្លួនរបស់គេសោះគិតតែពីមើលមុខគេឡើងម្ចាស់ខ្លួនអៀនចង់ងាប់ទៅហើយមនុស្សស្អីនិយាយក្រឡេកក្រលត់ចឹង
YOU ARE READING
ពិសស្នេហ៍ប្អូនថ្លៃ (yoonmin)
Actionរឿងរ៉ាវជំពាក់ជំពាន់គ្នាជាច្រើនដោយមិនដឹងមូលហេតុធ្វើឲនាយត្រូវចូលខ្លួនមកក្នុងគ្រួសារត្រកូលparkដោយត្រូវរៀបការជាមួយមនុស្សប្រុសដូចគ្នាទោះបីនាយមិនមែនជាមនុស្សស្រឡាញ់ប្រុសដូចគ្នាក៏ដោយព្រោះតែហេតុចង់ដឹងរឿងអាថ៍កំបាំងមួយបុ៉ណ្ណោះតែនរណាទៅដឹងថានាយចូលមកក្នុងគ្រួសាររ...