ក្រោយបែកផ្លូវគ្នាជាមួយបងប្រុសហើយរាងតូចក៏មិននិយាយអីក្រៅពីសម្លឹងមើលទៅខាងក្រៅកញ្ចក់ឡានដែលបង្ហាញឲឃើញនូវទេសភាពតាមដងផ្លូវទាំងអារម្មណ៍មិននៅក្នុងខ្លួនព្រោះគេកំពុងគិតទៅដល់មនុស្សម្នាក់ដែលបែកគ្នាជាង5ឆ្នាំទាំងមិនដឹងថាគេនៅចងចាំខ្លួនដូចរាងតូចនៅចងចាំគេវិញនោះទេ។
~កាលពី5ឆ្នាំមុន
ខ្យល់បក់ល្វើយៗផាយផាត់សក់ខ្លីទន់រលោងរបស់ក្មេងប្រុសតូចស្តើងម្នាក់ដែលគេគឺជាជីមីននេះឯងដែលរាងតូចកំពុងតែឈរនៅមុខរបងភូមិគ្រឹះរបស់អ្នកណាម្នាក់ទាំងអារម្មណ៍តក់ក្រហល់មួយសន្ទុះក៏ឃើញបុរសម្នាក់មានមាឌធំជាងខ្លួនពីរដងទៅទៀតគេដើរចេញពីរបងផ្ទះមកទើបជីមីនរហ័សរត់សំដៅទៅសួរយ៉ាងលឿន
«យ៉ាងមិចហើយបង?គាត់ឲខ្ញុំជួបដែលទេ?»បុរសម្នាក់នោះក្រវីក្បាលមានន័យថាមនុស្សដែលរាងតូចចង់ជួបគេមិនចង់ជួបខ្លួនវីញទេធ្វើឲទឹកមុខញញឹមពព្រាយត្រូវធ្លាក់ចុះវិញយ៉ាងស័្វយប្រវត្តិធ្វើឲអ្នកម្ខាងទៀតអត់អាណិតមិនបានតែគេមិនអាចជួយអ្វីបានច្រើននោះទេព្រោះចៅហ្វាយចិត្តរឹងរបស់នាយបញ្ជាបែបនេះទៅហើយ
«ចៅហ្វាយបានផ្តាំថា..ឲឯងទៅវីញទៅទោះជាឯងប្រឹងព្យាយាមយ៉ាងក៏គាត់មិនអាចស្រឡាញ់ឯងបានដែរ..កាត់ចិត្តទៅបងដាស់តឿនឯងបានតែបុ៉ណ្ណឹង»ពេលនាយចេញទៅផុតទឹកភ្នែកទាំងបុ៉ន្មានក៏ស្រក់ចុះមកដោយទប់មិនបានគេនៅតែប្រកាន់ជំហររបស់គេដដែលតែធ្វើមិចបើបេះដូងតូចមួយដែលស្ថិតនៅទ្រូងខាងឆ្វេងមួយនេះមិនអាចបញ្ឈប់ក្តីស្រឡាញ់បានទៅហើយ
«ហឹក..ហឹកៗហុឺ..លោកចិត្តដាច់ណាស់សូម្បីខ្ញុំចង់មកលាជាលើកចុងក្រោយមុននឹងទៅក៏លោកមិនផ្តល់ឱកាសដែល..ហឹក..ខ្ញុំនឹងចាំមើលថាលោកនឹងចិត្តរឹងបែបនេះដល់ពេលណា!!ចាំខ្ញុំមកវីញតែ5ឆ្នាំបុ៉ណ្ណោះខ្ញុំនឹងមកធ្វើជាឈ្លើងតោងតៀមលោករហូតដល់លោកដាក់ចិត្តស្រឡាញ់ខ្ញុំវីញ!!..មីន យ៉ុនហ្គី!!»និយាយហើយរាងតូចក៏ដើរត្រឡប់ទៅវីញទាំងទឹកភ្នែក។ងឺត..!!!
ក្រឹប...
«អ្នកប្រុសតូច?អ្នកប្រុសតូចបាទ..!!»ជេនជាមនុស្សជំនិតរបស់លោកផាកដែលត្រូវជាអ្នកទៅទទួលរាងតូចក៏រហ័សមកបើកទ្វារឡានជូនម្ចាស់តែក៏ឃើញជីមីនដូចភ្លឹកៗទើបសម្រេចចិត្តស្រែកហៅធ្វើឲរាងតូចភ្ញាក់ពីការគិតវិញបើកភ្នែកម៉ក់ៗសម្លឹងមើលនាយជំនិតវិញទាំងមិនយល់ទើបនាយរហ័សបកស្រាយប្រាប់តាមដំណើរ
«មកដល់ហើយបាទ..!!»
«ហ្អាស!!យើងមកផ្ទះហើយមែនទេ?ហ្អើយចេះភ្លេចផ្ទះខ្លួនឯងទៅកើតចំមែនតែ!!..ហ្អេសផ្ទះនេះមើលទៅមិនផ្លាស់ប្តូរសោះនៅតែដូចដើម»ជីមីនដើរចេញពីក្នុងឡានសម្លឹងមើលជុំវិញភូមិគ្រឹះទាំងមូលទាំងស្នាមញញឹមព្រោះគ្រប់យ៉ាងមើលទៅគឺរៀបចំដើម្បីគេច្បាស់ណាស់
«បាទ..គឺលោកម្ចាស់មិនដែរឲអ្នកណាមកតុបតែងថ្មីឡើយសូម្បីអ្នកប្រុសយ៉ុន!!»ជេន
«អ្នកប្រុសយ៉ុន?យ៉ុនហ្គីមែនទេ?»រាងតូចស្រាប់តែប្រតិកម្មនិងអ្នកមានឈ្មោះថាយ៉ុនទើបរហ័សសួរក្រែងល៎ជាមនុស្សដែលខ្លួនស្គាល់តែមិនទាន់បានចម្លើយច្បាស់ផងសំឡេងមួយកាត់មុនទៅហើយ
«កូនមីន!!នេះជាកូនមីនរបស់ម៉ាក់មែនទេ?»អ្នកស្រីគូយ៉ុនដែលត្រូវជាម្តាយរាងតូចក៏រហ័សអោបកូនប្រុសពៅទាំងអារម្មណ៍រំភើបព្រោះខានឃើញកូនប្រុសជាង5ឆ្នាំទៅហើយ
«បាទ!!នេះគឺជាកូនមុខពិតសំឡេងពិតណាបាទ!!..»ជីមីនអោបតបម្តាយវិញរួមទាំងនិយាយសំឡេងcutៗធ្វើឲអ្នកជាម្តាយសែនគ្រឺតខ្នាញ់និងកូនម្នាក់នេះបំផុតពិសេសខាងយកចិត្តនិងតែម្តង
«បានហើយ..កូនប្រហែលជាហត់ហើយទៅសម្រាកចុះម៉ាក់បានឲអ្នកបម្រើទៅរៀបចំបន្ទប់ឲកូនរួចហើយ..»
«បាទអ្នកម៉ាក់..ចុះលោកប៉ានោះគាត់ទៅណាហើយមិចមិនឃើញមកទទួលកូនចឹង?»ជីមីនដឹកដៃអ្នកស្រីចូលក្នុងផ្ទះទាំងសួររកលោកផាកដែលមិនឃើញគាត់មកទទួលគេដូចម៉ាក់នោះទេទើបកើតក្តីអន់ចិត្តភ្លាមៗភ្លេចរាល់សំណួរដែរសួរទៅជេនមិននេះអស់មកចាប់អារម្មណ៍ជាមួយម្តាយវិញ
YOU ARE READING
ពិសស្នេហ៍ប្អូនថ្លៃ (yoonmin)
Açãoរឿងរ៉ាវជំពាក់ជំពាន់គ្នាជាច្រើនដោយមិនដឹងមូលហេតុធ្វើឲនាយត្រូវចូលខ្លួនមកក្នុងគ្រួសារត្រកូលparkដោយត្រូវរៀបការជាមួយមនុស្សប្រុសដូចគ្នាទោះបីនាយមិនមែនជាមនុស្សស្រឡាញ់ប្រុសដូចគ្នាក៏ដោយព្រោះតែហេតុចង់ដឹងរឿងអាថ៍កំបាំងមួយបុ៉ណ្ណោះតែនរណាទៅដឹងថានាយចូលមកក្នុងគ្រួសាររ...