ភាគទី26

423 41 1
                                    


~ព្រឹកថ្ងៃថ្មី~
នៅប្រលានយន្តហោះពួកអ្នកដំណើរនាំគ្នាសម្លឹងមើលទៅមនុស្សមួយក្រុមដែលទំនរជាអ្នកមានអំណាចខ្លាំងទើបមានអង្គរក្សដើរតាមការពារច្រើនបែបនេះ នាយសង្ហាដើរទម្រង់ទៅយន្តហោះផ្ទាល់ខ្លួនដែលនាយបានទិញផ្តាច់សម្រាប់ធ្វើដំណើរទៅកាន់ប្រទេសបារាំងព្រោះនាយមិនសូវចូលចិត្តមនុស្សច្រើនហើយក៏ខ្លាចពួកសត្រូវវាយឆ្ងក់ដូចគ្នាព្រោះមានមនុស្សច្រើនយើងមិនប្រាកដថាអ្នកណាមានគំនិតអាក្រក់អ្វីដែលទើបសម្រេចទិញយន្តហោះផ្តាច់មុខតែម្តងសុវត្ថិភាពជាង។

“ចៅហ្វាយប្រាកដហើយថាមិនឲ្យខ្ញុំទៅតាម..?"ពេលមកដល់ចំណតដែលត្រូវធ្វើដំណើរហើយដូជីនរហ័សសួរបញ្ជាក់ព្រោះនាយមិនទុកចិត្តខ្លាចពួកអង្គរក្សទាំងនោះតាមការពារចៅហ្វាយមិនបានល្អដូចគេហើយម្យ៉ាងទៀតឮថាអ្នកមានអំណាចនៅទីនោះជាមនុស្សកាចសាហាវណាស់ទើបចិត្តចេះតែបារម្ភក្នុងនាមជាកូនចៅស្មោះត្រង់ម្នាក់

“យើងអាចការពារខ្លួនបាន..ឯងមិនចាំបាច់បារម្ភទេគិតតែពីមើលការខុសត្រូវនៅទីនេះឲ្យបានល្អទៅ..!!"

“បាទទាន..!!"នាយឱនក្បាលបន្តិចរង់ចាំមើលចៅហ្វាយដើរចូលទៅក្នុងយានហើយងើបមកវីញតែក៏មិនទាន់ទៅណាឆ្ងាយឡើយព្រោះនៅរង់ចាំមនុស្សម្នាក់ទៀតដែរស្មានេះហើយនៅមិនទាន់មកទៀតនេះមិនដឹងទេឬថាចៅហ្វាយមិនចូលចិត្តរង់ចាំអ្នកណាតែនៅតែមកខកទៀត

ងឺត~
សំឡេងឡានតាក់សុីមួយគ្រឿងបើកឈប់មួយទំហឹងលាន់ឮសំឡេងរំខានជាខ្លាំងធ្វើឲ្យពួកអ្នកដំណើរមើលមកគ្រប់គ្នា រាងតូចច្រឡឹងប្រញាប់ចេញពីក្នុងឡានឈ្មួលយ៉ាងលឿនរួចរហ័សឲ្យលុយតាកុងឡានហើយអូសវ៉ាលីខ្លួនចេញទៅរកកន្លែងប្រលានគ្មានពេលមកចាប់អារម្មណ៍នឹងអ្នកណានោះទេចង់គេនិយាយអីក៏មិនខ្វល់ដែលអ្វីដែលត្រូវខ្វល់នោះគឺខ្លួនមកខកជើងហោះហើរទៅហើយមិនដឹងថាអ្នកដែលរង់ចាំក្តៅគូទប៉ុណ្ណាទេ

“ហួសម៉ោងទៅហើយនៅមិនទាន់ឃើញអើតក្បាលមកទៀត.."ងាកមកមើលនាយកម្លោះចាស់នែកវីញពេលនេះកំពុងផ្ទៀងម៉ោងដែលទៅចេញដំណើរតែនៅមិនទាន់ឃើញលេខាកំពូលសម្តីមកទៀតនេះគេងយកស្លាប់យករស់មែនទេពេលព្រលឹមទៅដាស់តែរអ៊ូថាងងុយចង់គេងបន្តិចទៀតនាយក៏យល់ព្រមហើយមកមុនសិនតែការរង់ចាំដូចអត់ន័យព្រោះមិនសូម្បីឃើញស្រមោលជីមីនបន្តិចសោះទឹកមុខក្រហមងាំងឡើងចេញសរសៃរកែវភ្នែកបញ្ជាក់ពីការខឹងសម្បើរនេះជីមីនគិតថានាយជាមនុស្សចិត្តទូលាយរហូតឬការងារនាយមានច្រើនត្រូវធ្វើមិនមែនមកអង្គុយចាំមនុស្សម្នាក់ឡើងរាប់មោ៉ងបែបនេះទេវាមិនមែនជាចរឹកនាយឡើយ។

ពិសស្នេហ៍ប្អូនថ្លៃ (yoonmin)Where stories live. Discover now