ភាគទី7+8

570 51 0
                                    

ភាគទី7+8

"ថេយ៍..ប-បង."ជុងគុកអួលដើមកនិយាយមិនចង់ចេញហើយពេលឃើញទឹកមុខថេយ៉ុងដូចប្រាកដប្រជាទើបអត់នឹងស្រក់ទឹកភ្នែកមិនបាន គេជាកូនប្រុសដើមទ្រូងប្រាំហត្ថមិនដែរចេះយំឲ្យអ្នកណាបានឃើញតែបើម្នាក់នោះបានឃើញទឹកភ្នែករបស់នាយមានន័យថាគេឈឺចាប់ខ្លាំងណាស់ហើយម្នាក់នោះគឺជាថេយុ៉ងនេះហើយគេឈឺទ្រូងខាងឆ្វេងដូចមានកាំបិតរាប់លានចាក់ទម្លុះវាចឹងពេលឮពាក្យមួយឃ្លានេះ គេគ្រាន់តែហួងហែងមនុស្សដែលនាយស្រឡាញ់ខុសដែលឬ?ហេតុអ្វីសេ្នហាធ្វើឲ្យមនុស្សឈឺចាប់ខ្លាំងយ៉ាងនឹង?ហេតុអី?ស្នេហាលើកដំបូង

"ខ្ញុំនិយាយអ្វីដែលខ្ញុំចង់និយាយហើយ..បើលោកគ្មានអីទៀតទេ..នោះទ្វារអាចចេញទៅបាន!!"រាងតូចនិយាយរួចក៏ងាកទៅម្ខាងមិនចង់ឃើញទឹកភ្នែកនាយ ព្រោះគេក៏មានអារម្មណ៍មិនល្អដែលពេលឃើញជុងគុកយំបែបនេះ
ជុងគុកក្រវីលក្បាលតត្រាក់ទាំងទឹកភ្នែកចង់មានន័យថាគេមិនទៅណាទាំងអស់បើសិនរាងតូចមិនព្រមប្រាប់មូលហេតុនៃការផ្តាច់ពាក្យនេះ គេនឹងតវ៉ាបើសិនជាថេយ៍លើកយកហេតុផលមិនសមស្របទាំងនោះមកជាលេសគ្រាន់ចង់បែកពីគេនោះ

"នេះលោកចង់យ៉ាងមិចទៀត!!ចង់រករឿងខ្ញុំដល់ពេលណាទៅ?.."ថេយ៉ុង
"ហុឹក..បងនឹងឈប់មករំខានអូនទៀត..ប្រសិនបើអូនលើកយកហេតុផលសមស្របក្នុងការផ្តាច់ពាក្យនេះ..!"ជុងគុកជូតទឹកភ្នែកឲ្យស្អាតទើបញញឹមទាំងជូរចត់សម្លឹងមើលរង់ភ័ក្រ្តដ៏ស្រស់ស្អាតរបស់រាងតូចគេគិតច្បាស់ហើយទោះចម្លើយបែបណាក៏នាយព្រមទទួលយកទាំងអស់ឲ្យតែថេយ៍សប្បាយចិត្ត គេលែងដាក់សម្ពាធឲ្យរាងតូចទៀតហើយអាចថាពេលមុនគេធ្វើជ្រុលហួសក៏ថាបាន

"អ៎..លោកត្រូវការហេតុផលហ្អេស?បាន..ខ្ញុំប្រាប់ត្រង់ចុះតាំងពីដើមខ្ញុំមិនដែរស្រឡាញ់លោកសូម្បីតែបន្តិចគ្រប់យ៉ាងលោកជាអ្នកបង្ខំខ្ញុំទាំងអស់..ស្តាប់បានឬនៅ ចន ជុងគុក!!ខ្ញុំមិនដែរស្រឡាញ់លោកនោះទេ!!"ថេយុ៉ងនិយាយទាំងកំហកកែវភ្នែកដែលស្រទន់ក៏ប្រែជាក្រហមងាំងព្រោះប្រឹងទប់ទឹកភ្នែកខ្លាំងពេក
"ហ៊ឹស..ត្រូវហើយគ្រប់យ៉ាងបងជាអ្នកខំប្រឹងតែឯងបុ៉ណ្ណោះ..បងឆ្កួតដែលប្រឹងហួងហែងអូន..ហុឹក..ចាប់តាំងពីពេលនេះតទៅបងមិននៅឲ្យថេយ៍ឃើញមុខតទៀតនោះទេហើយរឿងផ្តាច់ពាក្យបងនឹងនិយាយជាមួយលោកប៉ាដោយខ្លួនឯង..ថែខ្លួនផងពេលបងមិននៅ!!"ជុងគុកនិយាយទាំងទឹកមុខស្រពោនសម្លឹងមើលថេយុ៉ងជាលើកចុងក្រោយទើបនាំខ្លួនចេញទៅឡើងឡានបើកទៅទាំងយប់
"ហុឹក..អឹក..ហេតុអីចាំបាច់ឈឺ?ក្រែងឯងមិនស្រឡាញ់គេណាហ្អេ!!"ថេយ៍យកដៃដាក់ត្រង់ផ្នែកខាងឆ្វេងដែលមានជីវីត ហើយពេលនេះវាដូចជាស្រែកថ្ងូរថាឈឺទាំងម្ចាស់វាព្យាយាមបញ្ឈប់

ពិសស្នេហ៍ប្អូនថ្លៃ (yoonmin)Where stories live. Discover now