ភាគទី29

439 45 4
                                    


  “ជុងគុក..!!"យ៉ុនហ្គីរហ័សក្រោកទៅរកយ៉ាងលឿនពេលបានឃើញថាមនុស្សដែលដេកស្តូកស្តឹងជាច្រើនថ្ងៃដឹងខ្លួនមកវិញ

“នេះយកទៅ..ផឹកតិចៗប្រយ័ត្នឈ្លក់..!!"ពេលទឹកបានមកមាត់ក៏ប្រញាប់ផឹកយកៗព្រោះគេងយូរថ្ងៃដែលបំពងកវាខះត្រូវការទឹកដើម្បីសន្សើមបំពងកខ្លះ

“យ៉ាងមិចហើយ?មានអារម្មណ៍យ៉ាងមិចដែលមានឈឺកន្លែងណាទៀតទេចាំយើងទៅហើយពេទ្យឲ្យ..!!"ក្រោយអ្នកជំងឺផឹកទឹករួចរាងក្រាស់ក៏ប្រញាប់យកទៅទុករួចត្រឡប់មកវិញមកសួរទៅអ្នកដែលកំពុងអង្គុយលើគ្រែពេទ្យបើកភ្នែកម៉ក់ៗដូចកូនទន្សាយ

“ឯងមានកើតអីទៀតទេជុងគុក..មិចមើលទៅដូចជាថ្មក់ៗចឹង..!!"យ៉ុនហ្គីនិយាយទាំងរាងចម្លែកចិត្តមិត្តគេដឹងខ្លួនលើកនេះដូចរាងប្លែកៗមិនមែនជាជុងគុកពីមុនឡើយព្រោះសូម្បីតែទឹកមុខក៏ខុសគ្នាឆ្ងាយដែរ(យ៉ុនហ្គីអត់ទាន់ដឹងថាជុងគុកប្រែទៅជាចរឹកក្មេងទេ)

“លោកពូជាអ្នកណាគេ?..ហើយមិចក៏អូននៅទីនេះទៅវិញ..អូនចាំបានថាអូនកំពុងលេងនៅសួនច្បារតើ..!!"ជុងគុកដែលពេលនេះត្រឹមជាក្មេងម្នាក់មានអាយុតែ6ឆ្នាំបុ៉ណ្ណោះដូចនេះគេចាំតែលោកប៉ានិងអ្នកម៉ាក់ដែលចិញ្ចឹមខ្លួនប៉ុណ្ណោះសូម្បីតែថេយ៉ុងក៏នាយមិនទាន់ស្គាល់ផងទើបពេលបានជួបមុខយ៉ុនហ្គីរាងចម្លែកព្រោះមិនដែលធ្លាប់ស្គាល់គ្នាឡើយសុខៗខ្លួនក៏មកនៅជាមួយមនុស្សចម្លែកតែពីរនាក់ទៀតទើបខួរក្បាលបែបកូនក្មេងសួរទាំងចង់ដឹង

“ស្អីគេ?ឯងហៅយើងថាពូចឹងឬ?លេងសើចទេដឹងយើងចាស់មិនដល់ថ្នាក់ឲ្យឯងហៅយើងថាពូឡើយ..ប្រហែលខួរក្បាលឯងមានបញ្ហាហើយចាំយើងទៅហៅលោកដុកទ័រឲ្យមកពិនិត្យម្តងទៀត..!!"រាងក្រាស់ញញឹមមិនសមពេលឮជុងគុកហៅនាយថាពូទាំងដែលអាយុពួកគេខុសគ្នាតែបន្តិចសោះ ជុងគុក25 យ៉ុនហ្គី30ឆ្នាំសោះនឹងទើបគិតថាជុងគុកប្រហែលប៉ះពាល់ខួរក្បាលខ្លាំងហើយទើបដល់ថ្នាក់នឹង ទើបគិតចង់ទៅហៅលោកដុកទ័រឲ្យពិនិត្យសារថ្មីតែមិនទាន់ដើរដល់ទ្វារផងដៃមាំរបស់អ្នកដែលអង្គុយលើគ្រែក៏រហ័សចាប់ដៃនាយជាប់ធ្វើឲ្យយុ៉នហ្គីងាកមកវិញទាំងចងចិញ្ចើមដាក់

ពិសស្នេហ៍ប្អូនថ្លៃ (yoonmin)Where stories live. Discover now