ភាគទី34

418 43 6
                                    


  “បាទ..!!"ជីអ៊ុននិយាយទាំងប្រឹងញញឹមតិចៗដើម្បីបន្លំការភ័យខ្លាចខ្លះ

“ហើយនេះជារបស់ដែលគាត់ឲ្យខ្ញុំយកមកឲ្យលោក..!!"នាយតូចនិយាយព្រមទាំងហុចរបស់ម្យ៉ាងដែលដូចជាសំបុត្រតែរាងធំបន្តិចទំនងជាមានរបស់រឹងភ្ជាប់ជាមួយដែល។

មិនចាំយូររាងចំណាស់ក៏រហ័សយកមកបើកមើលទាំងប្រញាប់ព្រោះចង់ដឹងថាលោកស្រីគូយ៉ុនផ្ញើអីមកឲ្យដល់ពេលបើកមើលក៏ឃើញផ្លាកសញ្ញាដំណាងឲ្យបក្សណាមួយដែលតាងដោយរូបតោកំណាចដែលមើលទៅបក្សនេះក៏មានអំណាចខ្លាំងណាស់ដែលគាត់មើលទាំងផ្ចឹតផ្ចង់រួចក៏យកសំបុត្រមួយដែលភ្ជាប់មកជាមួយគ្នាមកបើកមើលទាំងចង់ដឹងអត្ថន័យនៅក្នុងសំបុត្រនេះជាខ្លាំង។ ក្រោយយល់ពីអ្វីដែលអ្នកម្ខាងទៀតបានសរសេរមកតាមរយះសំបុត្រមកធ្វើឲ្យលោកវ៉ាងញញឹមឡើងមកតែប៉ុន្នែកគាត់អាចស្តារក្រុមហ៊ុននិងអំណាចគាត់មកវិញហើយតាមរយះបក្សដែលដំណាងឲ្យរូបសត្វតោនេះជាមិនខាន។

“ហ្អឹម..!!"លោកវ៉ាងញញឹមយ៉ាងស្រស់រៀបចំរបស់ទុកវិញរួចងាកមកមើលក្មេងប្រុសតូចដែលកំពុងតែសម្លឹងមើលមកគាត់ទាំងធ្វើភ្នែកម៉ក់ៗកំពុងតែរង់ចាំការអនុញ្ញាតពីម្ចាស់ផ្ទះអាលបានត្រឡប់ទៅផ្ទះវិញ

“យើងបានបើកមើលរបស់ហើយដូចនេះឯងអាចត្រឡប់ទៅវិញបាន..តែកុំភ្លេចប្រាប់អ្នកស្រីគូផងថាយើងពិតជាអរគុណគេខ្លាំងណាស់បើយើងបានអំណាចមកវិញពេលណាយើងនឹងសងគុណគេវិញដូចគ្នា..!!"លោកវ៉ាង

“អ៎..បាទ!!"ជីអ៊ុននិយាយរួចក៏អោនក្បាលជាការលាគាត់ទើបរហ័សឆាប់ចេញពីបន្ទប់នេះយ៉ាងលឿនព្រោះតែការភ័យខ្លាចខ្លាំងពេកក៏ភ្លេចមើលមុខក៏ដើរទៅបុកនឹងទ្រូងមាំរបស់នាយកម្លោះដែលទើបដើរចូលមកធ្វើឲ្យគេទប់លំនឹងមិនជាប់វិសដួលទៅហើយតែអ្នកកម្លោះក៏រហ័សចាំទាញមកវិញទើបមុខបុកនឹងដើមទ្រូងមាំពេញៗតែម្តង។

“អ៎ក..អូយ៎..!!"នាយតូចដែលបុកក្បាលនឹងដើមទ្រូងនាយកម្លោះក៏ប្រញាប់យកដៃមកស្ទាបក្បាលតិចៗព្រោះឈឺនេះបុកមួយទំហឹងហើយទ្រូងនាយមាំសុទ្ធតែសាច់ដុំទៀតទើបធ្វើឲ្យវាឡើងក្រហមទាំងម្តង

ពិសស្នេហ៍ប្អូនថ្លៃ (yoonmin)Where stories live. Discover now