ភាគទី39

455 44 5
                                    


“បាទ..ខ្ញុំនឹងប្រញាប់តេឲ្យលឿន!!"នាយតូចនិយាយទាំងសប្បាយចិត្តដោយមិនគិតថាលទ្ធផលចុងក្រោយនឹងទៅជាយ៉ាងណាប្រសិនបើអ្នកស្រីគូយ៉ុនចាប់បាននោះ

“ហេតុអ្វីក៏មីនមិនលើកទូរស័ព្ទចឹង..ហ្ហើយ!!"ជីអ៊ុនព្យាយាមទូរស័ព្ទទៅកាន់ប្អូនជាច្រើនលើកតែគ្មានការឆ្លើយតបពីអ្នកម្ខាងទៀតឡើយមិនដឹងថាពេលនេះគេកំពុងធ្វើអីទេបានជាមិនលើកទូរស័ព្ទរបស់ខ្លួនសោះទាំងដែលស្ថានការពេលនេះវាមិនអំណោយផលឡើយព្រោះបើអ្នកស្រីចាប់បានគេនឹងចប់មិនខានទើបព្យាយាមតេទៅជាង10ដងទៅហើយនៅតែមិនមានអ្នកលើកសោះពេលនេះគេចង់តែយំទេ

រីង~រីង~
សំឡេងទូរស័ព្ទដែលកំពុងរោទន៍នៅលើតុជាងច្រើនដងតែម្ចាស់មិនលើកព្រោះតែម្ចាស់វាមិនបាននៅទីនេះឡើយគឺរាងតូចជីមីនកំពុងតែដើរផ្សារកំចាយលុយរបស់យ៉ុនហ្គីទាំងសប្បាយចិត្តភ្លេចយកទូរស័ព្ទទៅជាមួយជាហេតុធ្វើឲ្យជីអ៊ុនតេមិនចូលសោះហើយស្ថានភាពពេលនេះនៅជ្រុងម្ខាងមានអ្នកកំពុងតែភិតភ័យចំណែកម្ខាងទៀតដើរសប្បាយហ៊ឺហារមិនខ្វល់អ្វីសោះទាំងដែលគ្រួសាររបស់ខ្លួនកំពុងតែធ្លាក់ក្នុងគ្រោះថ្នាក់តែក៏មិនបន្ទោសជីមីនបានដែលព្រោះរឿងដែលកើតឡើងនៅកូរ៉េគេមិនបានដឹងឡើយព្រោះមានអ្នកបិទជិតបានល្អណាស់គ្មានលេចឮដល់ខាងក្រៅឡើយសូម្បីតែយ៉ុនហ្គីក៏មិនបានដឹងដែល។

“ហេតុក៏តេមិនចូល!!..ហើយតើខ្ញុំធ្វើយ៉ាងមិចទៀតទៅមនុស្សម្នាក់ដែលជាទីពឹងក៏ទាក់ទងមិនចូលទៀតតើខ្ញុំត្រូវរស់នៅបែបនេះទៀតមែនទេជំងឺរបស់លោកប៉ាក៏កាន់តែធ្ងន់ធ្ងរទៀត..ហ្អឹម..!!"អស់ជម្រើសទៀតហើយពេលនេះតើឲ្យខ្លួនធ្វើអ្វីបានទៅបើគេទាក់ទងទៅជីមីនមិនចូលផងចង់ប្រាប់ពីអាការះរបស់លោកផាកទៅប្អូនក៏មិនបានចង់ជួយលោកប៉ាក៏មិនបានព្រោះអ្នកស្រីគូយ៉ុនបានហាមមិនឲ្យគ្រូពេទ្យមកមើលជំងឺរបស់គាត់ឡើយមិនដឹងថាជាប្រពន្ធម៉ាកអីទេសុខចិត្តឃើញប្តីស្លាប់ក៏មិនជួយពេលនេះសូម្បីតែទេវតាក៏មិននៅខាងគេឡើយ

“ត្រូវហើយពូយ៉ុនតេទៅគាត់..មានតែគាត់ទេដែលអាចជួយបាន..!!"គិតថាអស់សង្ឃឹមហើយតែសុខៗក៏នឹកឃើញអ្នកដែលត្រូវជាស្វាមីតែឈ្មោះតែការពិតគឺជាលោកពូបង្កើតមានតែនាយទេទើបអាចជួយបានទើបយកទូរស័ព្ទចុចលេខតេទៅទាំងមានសង្ឃឹមជាខ្លាំងក្នុងការរើបម្រាស់ពីក្នុងនរកនេះ រៀបនឹងចុចតេទៅហើយតែក៏មានសំឡេងក្រលររបស់អ្នកណាម្នាក់និយាយឡើងធ្វើឲ្យទូរស័ព្ទដែលកាន់នឹងដៃធ្លាក់ចុះតាមទំនាញព្រោះពេលនេះគេពិតជាភិតភ័យជាខ្លាំងពេលដឹងថាសំឡេងនេះជាអ្នកណា។

ពិសស្នេហ៍ប្អូនថ្លៃ (yoonmin)Where stories live. Discover now