ភាគទី38

403 37 2
                                    

 
ផូស~

“អូយយ៎..!!"សំឡេងស្រែកទាំងឈឺចុកចាប់ត្រង់ផ្នែកក្បាលដែលត្រូវអ្នកដែលខ្លួនហៅថាប្រពន្ធសម្លាញ់មិញនេះគប់មួយអំពូលភ្លើងលើទុកមួយទំហឹងត្រូវចំល្អណាស់ឡើងបែកចេញឈាមតែម្តង

“ហ្ហើយ..ឈាម!!លោកយ៉ុនក្បាលលោកមានឈាម..!!"មីនឈរធឹងស្ទើរព្រលឹងអស់ចេញពីខ្លួនមិញនេះខ្លួនគ្មានចេតនាគប់នាយឡើយមូលហេតុដោយសារតែខឹងខ្លាំងពេកហើយនៅនាយនិយាយញ៉ោះរហូតទៀតទើបទប់កំហឹងមិនជាប់ឃើញអំពូលលើតុទើបយកមកគប់នាយតែម្តងទៅអ្នកណាដឹងថាវាធ្ងន់ធ្ងរឡើងចេញឈាមទៅហើយបើដឹងមុនមិនគប់នាយសោះ។

“នៅឲ្យស្ងៀមខ្ញុំកំពុងលាបថ្នាំឲ្យ..!!"ដោយដឹងថាខ្លួនជាអ្នកធ្វើឲ្យនាយត្រូវរបួសទើបសម្រេចចិត្តជាអ្នកលាបថ្នាំឲ្យតែមើលចុះឈឺបុ៉ន្នឹងហើយនៅរលាមទៀតមិនដឹងថាឈឺពិតឬក៏ធ្វើពុតជាឈឺនោះទេ

“នែ..ដកដៃៗចេញ..ហ្ហើយលោកនៅស្ងៀមខ្លះបានទេ?បើលោកនៅមិនចេះស្ងៀមចឹងមិនបាច់លាបថ្នាំទេចឹង..!!"មីននិយាយឡើងទាំងក្រពុលមុខពេញទំហឹងអាមនុស្សមានចិត្តជួយលាបថ្នាំឲ្យហើយនៅមិនចេះស្ងៀមសោះជាពិសេសអាដៃនេះហើយលូកនេះលូកនោះធ្វើឲ្យខ្លួនប្រឹងទប់អារម្មណ៍ស្រើបស្រាលចង់ងាប់នេះនាយចង់ធ្វើអីឲ្យប្រាកដទៅឬក៏មានល្បិចអីទៀតហើយ។

“ឯងជាអ្នកធ្វើឲ្យយើងត្រូវបែកក្បាលដូចនេះឯងត្រូវតែលាបថ្នាំឲ្យយើងបើមិនចឹងយើងនឹង..!!"យ៉ុនហ្គីញញឹមចុងមាត់សម្លឹងមើលរាងតូចពីលើចុះក្រោមដើម្បីបន្លាចក្មេងឲ្យខ្លាចកុំឲ្យបានចិត្តពេកហើយវិធីនេះក៏បានផលព្រោះអ្នកម្ខាងទៀតខ្លាចឡើងស្លេកមុខទៅហើយ

“ហ្ហើយខ្ញុំធ្វើក៏បានចេញទៅ..!!"មីនរុញមុខនាយចេញបន្តិចព្រោះវានៅជិតពេកខ្លាចល៎យ៉ុនហ្គីប្តូរចិត្តចាំខ្លួនខ្វៃបាត់ព្រោះមុខសស្លេកៗចឹងទេតែព្រានសាហាវតែម្តងទុកចិត្តមិនបានទេ

“អ្ហឹម..!!"ដោយខ្ចិលធ្វើបានក្មេងគេក៏ដកមុខមកវិញដើម្បីឲ្យរាងតូចបានលាបថ្នាំឲ្យមិនចឹងមួយព្រឹកនេះមិនបានទៅធ្វើការអីទេ។

ចំណាយពេលជាងមួយសន្ទុះជីមីនក៏លាបថ្នាំឲ្យនាយរួចទើបយកប្រអប់ដាក់ថ្នាំទៅទុកវិញចំណែកយ៉ុនហ្គីក៏អង្គុយលើពូកចាំមើលសកម្មភាពរាងតូចទៀត

ពិសស្នេហ៍ប្អូនថ្លៃ (yoonmin)Where stories live. Discover now