“មីន/ថេយ៍..!!"រាងតូចទាំងពីរស្រែកហៅឈ្មោះគ្នាព្រមគ្នាទាំងភ្ញាក់ផ្អើល“ហ្ហើយ..ថេយ៍ពិតជាឯងមែន..យើងសប្បាយចិត្តណាស់ដែលបានជួបឯងម្តងទៀត..មើលសុំអោបមួយឲ្យបាត់នឹក..ហិហិ..!!"ជីមីននិយាយទាំងសប្បាយចិត្តសើចញញឹមបាត់អស់អារម្មណ៍ដែលខឹងមួម៉ៅនឹងយ៉ុនហ្គីទៀតព្រោះទើបស្ទុះចូលទៅអោបថេយ៉ុងទាំងក្តីនឹករំលឹកក្នុងនាមជាមិត្តភក្តិដែលបែកគ្នាជាយូរ
“បានហើយយើងថប់ដង្ហើមណាស់..!!"ថេយ៍និយាយទាំងយកដៃមកវៃខ្នងមីនបន្តិចដើម្បីឲ្យបន្ធូរដៃដែលអោបរឹតខ្លួននេះចង់អោបឲ្យថប់ស្លាប់មែនទេ
“ហិហិ..មកពីយើងនឹកឯងពេកនឹងណា..សុំទោសសម្លាញ់..!!"ជីមីនសើចឡើងបាត់ភ្នែកអស់ទើបធ្វើឲ្យរាងតូចថេយ៉ុងអត់នឹងខ្នាញ់មិនបានយកដៃស្រឡូនទាញថ្ពាល់ប៉ោងៗលេងតាមទម្លាប់សម្រាប់ពួកគេទាំងពីរមិនអីនោះទេតែអីនោះគឺនាយកម្លោះចាស់ដែលអង្គុយនៅលើសាឡុងមើលមកទាំងមិនពេញចិត្តព្រោះពួកគេរាក់ទាក់គ្នាមិនសូម្បីមើលថានៅក្នុងនេះក៏មាននាយនៅក្នុងនេះដែលរឿងនេះនាយមិនសូវខឹងណាស់ណាទេអ្វីដែលធ្វើឲ្យយ៉ុនហ្គីកើតចិត្តច្រណែននោះគឺពេលឃើញថេយ៍យកដៃទៅលេងថ្ពាល់ទន់ៗដូចនំម៉ូឈីរបស់ជីមីនលេងយ៉ាងធម្មតាទាំងដែលនាយផ្ទាល់មិនសូម្បីតែបានប៉ះផងបានតែថើបនឹងចឹងនាយមិនសុខចិត្តឡើយ
“ហ្អេម..ហ្អេមៗ..!!"
“លោកយ៉ុនហ្គីកើតអីមែនទេ..?ស្រែកទឹកឬ..ចាំខ្ញុំទៅយកឲ្យ..!!"សំឡេងគ្រហឹមរបស់រាងក្រាស់ធ្វើឲ្យកាត់ផ្តាច់សកម្មភាពរីករាយទាំងអស់ថេយ៍ក៏ងាកមកសួរនាយព្រោះគិតថាយ៉ុនហ្គីប្រហែលស្រែកទឹកព្រោះតាំងពីមកដល់ខ្លួនមិនទាន់បានយកទឹកឲ្យភ្ញៀវផងទើបប្រុងដើរទៅចាក់ទឹកឲ្យនាយទៅហើយតែជីមីនក៏ទាញដៃជាប់ដោយទឹកមុខដូចជាខឹងសម្បារនឹងអ្នកណាម្នាក់ចឹង
“មិនបាច់ទេ..បើគេមិនចេះយកខ្លួនឯងក៏អត់ទៅ..!!"មីននិយាយទាំងទឹកមុខប្រាកដប្រជាចំណែកឯភ្នែកក៏ក្រលាសទៅសម្លក់យ៉ុនហ្គីថ្លែ
“តែ..!!"
“គ្មានតែអីទេ..ជឿយើងទៅ..!!"ថេយ៍រកប្រកែកទៅហើយតែរាងតូចជីមីនរហ័សនិយាយកាត់ទាំងចរឹកឆ្នាស់ឆ្នើមពីកំណើត
YOU ARE READING
ពិសស្នេហ៍ប្អូនថ្លៃ (yoonmin)
Actionរឿងរ៉ាវជំពាក់ជំពាន់គ្នាជាច្រើនដោយមិនដឹងមូលហេតុធ្វើឲនាយត្រូវចូលខ្លួនមកក្នុងគ្រួសារត្រកូលparkដោយត្រូវរៀបការជាមួយមនុស្សប្រុសដូចគ្នាទោះបីនាយមិនមែនជាមនុស្សស្រឡាញ់ប្រុសដូចគ្នាក៏ដោយព្រោះតែហេតុចង់ដឹងរឿងអាថ៍កំបាំងមួយបុ៉ណ្ណោះតែនរណាទៅដឹងថានាយចូលមកក្នុងគ្រួសាររ...