ភាគទី20

487 47 0
                                    

ពិសស្នេហ៍ប្អូនថ្លៃ♥️

“ចឹងហើយទើបយើងប្រាប់ឯងនោះអី មិនចឹងទេប្រាកដត្រូវគេម្នាក់នោះបោកជាមិនខានទេ"នាយកម្លោះនិយាយទាំងធ្វើទឹកមុខដូចបារម្ភដើម្បីឲ្យរាងតូចជឿខ្លួនស៊ុប

“ហ្អឹម..យើងអរគុណឯងហើយដែលប្រាប់មុនមិនចឹងយើងមិនដឹងពីបំណងរបស់គេម្នាក់ទេ..ល្ហើយ..យើងប្រញាប់ចឹងលាទៅមុនហើយណា.."ជីមីនអរគុណនាយដែលជាមិត្តដ៏ល្អបំផុតមានតែនាយនេះហើយដែលតែងតែជួយខ្លួនមករហូតសូម្បីតែរឿងរបស់យ៉ុនហ្គីដែលចូលមកក្នុងគ្រួសាររបស់គេដើម្បីតែប្រយោជន៍ខ្លួនឯងផងនោះទើបអត់ខឹងនឹងរាងក្រាស់មិនបាន

“នេះឯងទៅលឿនម្ល៉េះមិនទាន់បាននិយាយលេងជាមួយគ្នាច្រើនផង.."

“មិនបានទេយើងប្រញាប់ទៅធ្វើការបើលោកប្រធានអាក្រក់របស់យើងមកអត់ឃើញនោះច្បាស់ជាត្រូវពិន័យមិនខានឡើយ.."រាងតូចប្តូរឈ្មោះហៅយុ៉នហ្គីជាមុនុស្សអាក្រក់ទាំងមិនទាន់ច្បាស់ពិតឬអត់នៅឡើយព្រោះជឿនូវពាក្យដែលអូហ៊ុននិយាយទាំងអស់ ទើបរាងក្រាស់ជាប់ឈ្មោះជាមនុស្សអាក្រក់នៅក្នុងកែវភ្នែកជីមីន

“មិនអីទេចឹង..ឯងទៅចុះ.."នាយកម្លោះនិយាយរួចជីមីនក៏រហ័សដើរចេញទៅដូចប្រញាប់ណាស់ចឹងទើបមិនមាត់អ្វីនាយយកទូរស័ព្ទចុចតេទៅនរណាមើលទៅទឹកមុខនាយដូចតានតឹងណាស់ចឹង។

Skip

ឡានសេ៊រីទំនើបមួយគ្រឿងបានបើកចូលក្នុងបរិវេណភូមិគ្រឹះផាកមួយសន្ទុះនាយសង្ហាដែលមានឈ្មោះជាកូនប្រសារក៏ចេញពីក្នុងឡានដើរចូលក្នុងផ្ទះទាំងមានអង្គរក្សអមដំណើរសងខាង

ក្រាក!!

“អ៎..យុ៉នហ្គីមកដល់ហើយហ្អេស.."លោកផាកកំពុងមើលទៅមេឃសុខៗក៏ឮសំឡេងបើកទ្វារទើបងាកមកឃើញថាជាមនុស្សដែលខ្លួនចង់រកក៏ញញឹមយ៉ាងស្រស់ដាក់នាយ

“បាទ.."នាយកម្លោះក៏ញញឹមដាក់គាត់វីញរួចនាំខ្លួនទៅអង្គុយលើសាឡុងទោះបីលោកផាកមិនទាន់និយាយក៏ដោយ

“ហ៊ឹស..ប៉ាហៅឯងមកនេះគ្រាន់តែចង់ពឹងពាក់រឿងមួយតែបុ៉ណ្ណោះមិនដឹងថាកូនយល់ព្រមឬអត់?"គាត់ញញឹមស្ងួតមិនប្រកាន់នឹងឫកពារបស់នាយឡើយព្រោះយុ៉នហ្គីកើតក្នុងត្រកូលម៉ាហ្វៀទើបមានចរឹកក្រអើតក្រទមបែបនេះហើយ

ពិសស្នេហ៍ប្អូនថ្លៃ (yoonmin)Where stories live. Discover now