ភាគទី11
“ដូជីន..!!"
“បាទ..បាទចៅហ្វាយ!!មានការអ្វីមែនទេទាន"នាយជំនិតរហ័សបើកទ្វារចូលរួចឱនលំទោនដាក់ចៅហ្វាយនាយដើម្បីរង់ចាំបម្រើ
“ការងារនៅទីនោះយ៉ាងមិចហើយ?.."យុ៉នហ្គីនិយាយដោយភ្នែកសម្លឹងមើលទីក្រុងដែលកំពុងរីកចម្រើនជាលំដាប់រួចងាកមកប្រឈមមុខតទល់ជាមួយនាយជំនិតវីញ
“អ៎..បាទគឺនៅទីនោះគ្មានអ្វីគួរឲ្យបារម្ភឡើយទានសូម្បីពួកដែលធ្លាប់ចូលចិត្តលួចខាំយើងពីមុនក៏មិនទាន់ឃើញមានសកម្មភាពអ្វីឡើយ.."ដូជីនរៀបរាប់តាមអ្វីដែលខ្លួនបានដឹងមកព្រោះកាងារខុសច្បាប់នេះគេអ្នករាប់រងទាំងអស់ចំណែកយុ៉នហ្គីមិនសូវបានបញ្ជេញមុខញឹកញាប់ឡើយ
“ល្អណាស់..យើងទុកចិត្តលើឯងហើយ..សង្ឃឹមថាឯងអាចធ្វើការនេះជំនួសយើងបាន.."រាងក្រាស់យកដៃទះស្មានាយតិចៗបែបផ្តល់ការទុកចិត្តឲ្យដូជីនប្រឹងប្រែងបន្តព្រោះមានតែនាយជំនិតនេះហើយដែលស្មោះត្រង់ជាមួយគេជាងនរណាទាំងអស់។
“បាទ..ចៅហ្វាយ!!"ដូជីនញញឹមយ៉ាងស្រស់ដាក់នាយទើបដកខ្លួនត្រឡប់ទៅវីញព្រោះអស់កិច្ចការតែពេលបើកទ្វារក៏ប្រទះនឹងជីមីនដែលទើបមកពីក្រៅ“អូ..នេះបងជីនរបស់ខ្ញុំមែនទេ!!..នេះបងប្លែកច្រើនណាស់ទៅក្រែសម្ផស្សឬ?"រាងតូចនិយាយទាំងភាំងរួចចាប់បង្វិលនាយចុះឡើងៗគេគោរពស្រឡាញ់ដូជីនដូចបងប្រុសម្នាក់ទៀតចឹងព្រោះនាយនេះហើយដែលតែងតែជួយគេឲ្យបាននៅក្បែររាងក្រាស់ពេលមុន។
“អ្ហើយ..បានហើយអាល្អិតបងវិលមុខណាស់!!"គេក៏ចេះឈឺក្បាលដែលពេលដែលជីមីនបង្វិលគេចុះឡើងបែបនេះទើបអត់នឹងនិយាយមិនបាន
“ហើយ..នេះបងសង្ហាជាងមុនទៀតស្តាយណាស់ដែលបងអាយុច្រើនជាងខ្ញុំមិនចឹងយកធ្វើប្តីបាត់"រាងតូចធ្វើជានិយាយហើយទម្លាក់ទឹកមុខចុះបែបស្រពោនធ្វើនាយជំនិតអត់នឹងខ្នាញ់មិនបានបែករាប់ឆ្នាំមកវីញចរឹកដដែរញ៉ាប់មែនក្មេងនេះ
“ហ្អែម..ហ្អែម!!"ដោយឃើញពួកគេនិយាយគ្នាសើចសប្បាយមិនគិតពីនាយទើបយុ៉នហ្គីធ្វើជាគ្រហែមផ្តាច់រាល់ភាពរីករាយទាំងអស់ទើបជីមីនងាកមកសម្លក់មុខថ្មែរចំណែកឯដូជីនក្រោយឃើញក្រខ្សែភ្នែករបស់ចៅហ្វាយដូចប្រច័ណ្ទទើបរហ័សដកខ្លួនចេញទៅបាត់។
YOU ARE READING
ពិសស្នេហ៍ប្អូនថ្លៃ (yoonmin)
Hành độngរឿងរ៉ាវជំពាក់ជំពាន់គ្នាជាច្រើនដោយមិនដឹងមូលហេតុធ្វើឲនាយត្រូវចូលខ្លួនមកក្នុងគ្រួសារត្រកូលparkដោយត្រូវរៀបការជាមួយមនុស្សប្រុសដូចគ្នាទោះបីនាយមិនមែនជាមនុស្សស្រឡាញ់ប្រុសដូចគ្នាក៏ដោយព្រោះតែហេតុចង់ដឹងរឿងអាថ៍កំបាំងមួយបុ៉ណ្ណោះតែនរណាទៅដឹងថានាយចូលមកក្នុងគ្រួសាររ...