តុក~តុក
"ចៅហ្វាយទាន..យើងមកដល់គោលដៅហើយ..!!"អង្គរក្សអាវខ្មៅអោនក្បាលគោរពនាយបន្តិចរួចរហ័យរាយការណ៍ប្រាប់អ្នកជាចៅហ្វាយ
"ហឹម..យើងដឹងហើយរៀបចំឡានទៅតែកុំភ្លេចយកវ៉ាលីទៅទុកនៅខនដូរដែលយើងបានកក់ផង..!!"យុ៉នហ្គីក្រហឹមបន្តិចរួចបញ្ជាឲ្យពួកអង្គរក្សយករបស់របរនាយទៅទុកនៅកន្លែងស្នាក់សិនព្រោះគេមិនទាន់ចង់ទៅភ្លាមៗគិតថាទៅសួរសុខទុក្ខជុងគុកសិនហើយចាំទៅសម្រាកនៅខនដូរវីញក៏បានយ៉ាងណាមេឃក៏ជិតភ្លឺហើយដែល
"បាទទាន..!!"នាយទទួលបញ្ជារួចក៏រហ័សទៅធ្វើតាមអ្វីដែលរាងក្រាស់បានបញ្ជា
"ពិតជាលោភដេកមែន..ហេក្រោកឡើងយើងមកដល់ហើយ..!!"ពេលចេញមកក្រៅក៏ឃើញជីមីនគេងផ្អែកនឹងសាឡុងយន្តហោះទាំងហារទឹកមាត់កក្លាក់ប្រឹងដាស់យ៉ាងណាក៏មិនភ្ញាក់ទើបមានតែប្រើវីធីចុងក្រោយបុ៉ណ្ណោះមិនចឹងមិនបានទៅណាទៀតហើយ
"ហឹម..បើឯងមិនក្រោកទេចឹងនៅក្នុងនឹងហើយយើងមិនទទួលខុសត្រូវទេបើសិនជាពួកគេយកឯងទៅលក់នៅបនក្លឹបនោះ..!!"រាងក្រាស់សម្រួលអារម្មណ៍មិនឲ្យខឹងខ្លាំងដាក់មនុស្សទន់ខ្សោយដូចជីមីនទើបយកវីធីផ្សេងមកប្រើតែវាមិនបានផលមីនគិតតែពីគេងមិនសូម្បីតែកម្រើកទើបនាយដាច់ចិត្តចុះពីយន្តហោះសំដៅទៅឡាន តែមិនទាន់ឈានជើងបានមួយជំហានផងក៏ស្រាប់តែមានដៃតូចៗខ្លីៗមកចាប់ដើមដៃនាយជាប់ទើបលើកចិញ្ចើមបែបធុញទ្រាន់ងាកមើលអ្នកម្ខាងទៀតទាំងកែវភ្នែកមិនរាប់ញាតិ
"ពុទ្ធោគ្រាន់តែខ្ញុំធ្វើលេងសោះក៏ចាំបាច់ធ្វើមុខបែបនេះ..!!"ជីមីន
"យើងគ្មានពេលលេងជាមួយឯងទេ..បើមិនចង់ទៅនៅទីនេះហើយ..!!"សម្តីផ្តាច់ការនិយាយទាំងចិត្តដាច់រួចក្រវាសដៃរាងតូចចេញដើរតម្រង់ទៅកាន់ឡានដែលកូនចៅបានរៀបចំអោយចំណែកជីមីនវីញធ្វើភ្នែកម៉ក់ៗតែក៏ក្រោកសម្រួលសម្លៀកបំពាក់ឲ្យរៀបរយរួចរត់យ៉ាងលឿនដើម្បីឲ្យទាន់នាយ
"ឈប់សិនៗ..!!ខ្ញុំទៅដែរ..!!"រាងតូចនិយាយទាំងយកដៃមកគោះទ្វារឡានប៉ូកៗពេលនាយប្រុងបើកឡានទៅចោលខ្លួននេះប្រុងទៅចោលគេបែបនេះឬគ្រាន់តែលេងសើចបន្តិចកុំឲ្យស្រ្តេសសោះក៏ខឹងមួម៉ៅដែលចរឹកម៉ាហ្វៀតែចឹងឬ?
YOU ARE READING
ពិសស្នេហ៍ប្អូនថ្លៃ (yoonmin)
Actionរឿងរ៉ាវជំពាក់ជំពាន់គ្នាជាច្រើនដោយមិនដឹងមូលហេតុធ្វើឲនាយត្រូវចូលខ្លួនមកក្នុងគ្រួសារត្រកូលparkដោយត្រូវរៀបការជាមួយមនុស្សប្រុសដូចគ្នាទោះបីនាយមិនមែនជាមនុស្សស្រឡាញ់ប្រុសដូចគ្នាក៏ដោយព្រោះតែហេតុចង់ដឹងរឿងអាថ៍កំបាំងមួយបុ៉ណ្ណោះតែនរណាទៅដឹងថានាយចូលមកក្នុងគ្រួសាររ...