ភាគទី35

406 49 3
                                    

  សកម្មភាពទាំងនោះក៏មិនឃ្លាតឆ្ងាយពីភ្នែករបស់បុរសពីរនាក់ដែលកំពុងអើតអើមៗចាំមើលពីសកម្មភាពនៅក្នុងភូមិគ្រឹះចនទាំងអស់ដើម្បីយកអ្វីដែលខ្លួនបានឃើញទៅប្រាប់ចៅហ្វាយនាយខ្លួនដែរ។

“ឯងទៅរាយការណ៍ប្រាប់ចៅហ្វាយទៅយើងនៅទីនេះចាំឃ្លាំងមើលសកម្មភាពពួកវាទៀត.."បុរសដែលមានមាឌរាងឌាំងជាងអាម្នាក់ទៀតរហ័សប្រាប់បុរសម្នាក់ទៀតឲ្យយកដំណឹងដែលខ្លួនបានឃើញនេះទៅប្រាប់ចៅហ្វាយនាយជាបន្ទាន់ដោយទុកឲ្យគេជាអ្នកមើលស្ថានភាពបន្តទៀត

“បាទ..!!"បុរសនោះនិយាយរួចក៏រហ័សដើរលបៗចេញទៅដើម្បីកុំឲ្យមានសំឡេងឮដល់ពួកអង្គរក្សអាវខ្មៅដែលកំពុងយាមនៅមុខភូមិគ្រឹះចនយ៉ាងច្រើននោះមិនចឹងបែកការណ៍អស់ជាមិនខានទេ។

Skip

ព្រះអាទិត្យចាប់ផ្តើមរះឡើងនាំមកនូវអាកាសធាតុអំណោយផលល្អសម្រាប់អ្នកដែលទើបនឹងភ្ញាក់ពីដំណែកឲ្យមានអារម្មណ៍ស្រស់ស្រាយតែម្តង

“ហ្អឹម..!!"សំឡេងក្រហឹមនៅដើមករបស់រាងតូចជីមីនដែលទើបនឹងភ្ញាក់ពីដំណែកក្រោយពីបានគេងយ៉ាងស្កប់ស្កល់រួចមក

“ហ្អឹម..ស្អីគេរឹងៗនឹង..?"ភ្នែកបើកព្រៀងៗព្រោះមិនទាន់ចង់ភ្ញាក់ចង់គេងបន្តទៀតតែក៏ចាប់អារម្មណ៍ថាខ្លួនគេងដាក់ក្បាលនឹងរបស់រឹងៗធំៗស្ទើរពេញក្បាលរបស់គេទៅហើយទើបជីមីនព្យាយាមស្ទាបចុះស្ទាបឡើងចង់ដឹងថាជារបស់អ្វីតែភ្នែកមិនចង់បើកឡើយ

“អុះ.!!.ស្អីគេវែងៗនឹង..ហើយធំទៀត..?"មីនស្ទាបចុះស្ទាបឡើងក៏ប៉ះនឹងរបស់អ្វីម្យ៉ាងមិនដឹងថាជាវត្ថុឬរបស់អ្វីឡើយវែងហើយធំទៀតពេលស្ទាបទៅរាងគ្រើមៗកាន់តែស្ទាបកាន់តែមានអារម្មណ៍ថាព្រឺរោមទាំងម្តង

“សឺត..អឹស..ឯងចង់ធ្វើបាបយើងហេស៎..?"ដៃមាំក៏រហ័សចាំដៃតូចៗដែលព្យាយាមស្ទាបដាស់កូនប្រុសរបស់នាយទាំងដែលវាកំពុងដេកសុខៗសោះឲ្យភ្ញាក់ឡើងធ្វើឲ្យម្ចាស់វាស្ទើរទ្រាំលែងបានវិសទប់អារម្មណ៍មិនចង់រួចទៅហើយតែក៏ព្យាយាមសម្រួលអារម្មណ៍មកវិញ

“អុះ..លោក!!មិចក៏..អាយយយ៎..ស្អីគេនឹង?..!!"រាងតូចដែលត្រូវរាងក្រាស់ចាប់ដៃជាប់ក៏កើតជាចម្ងល់ទើបប្រឹងបើកភ្នែកមកមើលថានាយកើតអីអាមនុស្សរវល់គេងចង់ងាប់មករំខានទៅកើតតែពេលឃើញទឹកមុខដូចពិបាកមើលរបស់នាយពេកទើបកើតជាចម្ងល់ថែមតែក៏ចាប់អារម្មណ៍នឹងដៃម្ខាងដែលកាន់នឹងរបស់វែងៗហើយធំទើបគេចាប់អារម្មណ៍ថាវាជាអ្វីរួចប្រលែងវិញទាំងការរអើមជាខ្លាំង

ពិសស្នេហ៍ប្អូនថ្លៃ (yoonmin)Where stories live. Discover now