ភាគទី15
"មកណេះ..!!"ជីមីនរវល់តែភាំងទើបមិនដឹងដល់ដៃមាំដែលចាប់ដៃខ្លួនអូសតាណាត់តាណែងនាំចេញពីក្នុងកម្មពិធីដោយគ្មានអ្នកណាសូវចាប់អារម្មណ៍ច្រើនព្រោះពួកគេគិតតែពីនិយាយគ្មានមើលមនុស្ស
"មីន..!!"
"កុំតាម..!!បើឯងទៅតាមនោះផែនការដែលសាកចិត្តវាប្រាកដជាបរាជ័យមិនខាន.."ដោយឃើញកូនប្រុសរកទៅតាមក្មេងប្រុសម្នាក់នោះទើបហាមឃាត់ខ្លាចខូចផែនការដែលគាត់បានត្រៀមឡើងមក ចំណែកនាយកម្លោះវីញគ្រាន់តែងាកមើលដំណើរពួកគេចេញផុតទើបគ្រវាសដៃឪពុកចេញទៅបាត់មិនសូម្បីមើលមុខគាត់ គេមិនយល់ស្របសោះពេលគាត់ចង់យកជីមីនមកជានុយដើម្បីដាក់អន្ទាក់យុ៉នហ្គីព្រោះគេបារម្ភខ្លាចរាងតូចកើតអីព្រោះប៉ាគេមិនគួរឲ្យទុកចិត្ត ទោះបីនាយប្រឹងប្រកែកយ៉ាងណាក៏មិនឈ្នះអំណាចគាត់ដែលចាំពេលគេមានអំណាចខ្លាំងជាងគាត់ចាំយកជីមីនមកឱបក្រសោបវីញ។
"ហ៊ឹស..យើងមិនជឿទេថាលើកនេះយើងចាញ់ឯងទៀត..មីន យុ៉នហ្គី!!"លោកវ៉ាងឈរញញឹមយ៉ាងពិសពុលសម្លឹងមើលកន្លែងដែលរាងក្រាស់ចេញទៅមិននឹង គាត់មិនជឿទេថាលើកនេះគាត់នឹងចាញ់នាយទៀត
ព្រោះគាត់ជឿជាក់លើល្បិចមួយនេះខ្លាំងណាស់ថាអាចទម្លាក់រាងក្រាស់ចេញបាន។
"លែងណា..ប្រាប់ថាអោយលែង!!ហ៊ឹស.."ក្រោយពេលនាយទាញចេញពីកម្មពិធីមកទាំងមិនប្រាប់ទើបមីនរហ័សទាញស្មារតីមកវីញហើយចាប់បេះដៃនាយដែលចាប់ដៃខ្លួនមិនព្រមលែង មើលចុះឡើងក្រហមអស់អាលីងដៃកំពុងសផង"ចង់ទៅណា..!!មកវីញ..ចង់ចូលទៅរកវាណាស់ហ្អេសទើបប្រឹងយ៉ាងនេះ..?"នាយនិយាយផាំងៗគ្មានគិតដល់អារម្មណ៍រាងតូចបន្តិចព្រោះពេលនេះគេខឹងដល់កំពូលទៅហើយពេលដឹងថាជីមីននឹងក្លាយជារបស់អ្នកដទៃ គេក៏មិនយល់អារម្មណ៍មួយដែលដឹងត្រឹមថានាយមិនអាចឲ្យអ្នកណាម្នាក់យករាងតូចចេញពីគេបានឡើយ មិនសូម្បីតែប៉ះមិនចឹងកុំសង្ឃឹមមានជីវីតនៅរស់ឲ្យសោះ
"វាស្អីលោក?..មកខ្វល់អីរឿងរបស់ខ្ញុំ..ជៀសមើលខ្ញុំចូលទៅក្នុងវីញ.."ជីមីននិយាយទាំងមិនដឹងថាខ្លួនកំពុងតែធ្វើឲ្យនាយម៉ាហ្វៀនៅចំពោះមុខកើនកំហឹងទ្វេដងឡើយទើបរហ័សដើរចូលទៅក្នុងតែមិនទាន់ដើរបានបុ៉ន្មានជំហានផងស្រាប់តែ..
YOU ARE READING
ពិសស្នេហ៍ប្អូនថ្លៃ (yoonmin)
Actionរឿងរ៉ាវជំពាក់ជំពាន់គ្នាជាច្រើនដោយមិនដឹងមូលហេតុធ្វើឲនាយត្រូវចូលខ្លួនមកក្នុងគ្រួសារត្រកូលparkដោយត្រូវរៀបការជាមួយមនុស្សប្រុសដូចគ្នាទោះបីនាយមិនមែនជាមនុស្សស្រឡាញ់ប្រុសដូចគ្នាក៏ដោយព្រោះតែហេតុចង់ដឹងរឿងអាថ៍កំបាំងមួយបុ៉ណ្ណោះតែនរណាទៅដឹងថានាយចូលមកក្នុងគ្រួសាររ...