ផ្ដើមរឿង

2.5K 61 1
                                    

សូមជូនរឿង..ប្រុសចាស់ប៉ះស្នេហ៍ស្រីក្មេង ហិហិ ថាលេងទេ

ក្រសោបស្នេហ៍ចាស់
ផ្ដើមរឿង៖ នាមជាគូដណ្ដឹង

ត្រឡប់ទៅកាលជាង2ឆ្នាំមុន
ហ្វូ! ហ្វូ..
ខ្យល់បក់រវិចៗនាំយកក្លិនក្រអូបសាយនៃចំការកូលាបហើរប៉ះនឹងច្រមុះអ្នកកំពុងតែអង្គុយស្រស់ស្រូបតែក្ដៅៗឯណោះ កាយមាំទាំអង្គុយចុះ អានកាសែតតាមទម្លាប់ខ្លួនពីដើមមក អារម្មណ៍ក៏ស្រស់ស្រាយដូចជាថ្ងៃធម្មតា អាចនិយាយថាកាន់តែស្រស់ស្រាយថែមទៀត ត្បិតអ្នកដែលគេស្រឡាញ់ពេញចិត្តកំពុងតែបង្ហាញខ្លួននៅនិងមុខទៅមុខ។
"ដេតឌី!" សំឡេងតូចស្រាលបន្លឺឡើងពីមាត់ស្រីក្រមុំធំរូបរាងម្នាក់នោះ ស្រីក្រមុំចារិកដូចជាក្មេងដែលយ៉ុនហ្គីស្រឡាញ់បំផុតនោះ។
"មានការអីបេប៊ី?! អូនត្រូវការអ្វីមែនទេ?" គ្រាន់តែនាងហៅគេភ្លាម រាល់ព័ត៌មានសំខាន់ក្នុងកាសែតក៏លែងសំខាន់សម្រាប់គេទាំងអស់ គេតែងតែផ្ដល់ភាពសំខាន់សម្រាប់នាងជានិច្ច នាងជាមនុស្សពិសេសនិងជាមនុស្សតែម្នាក់ដែលនៅក្បែរនាយកន្លងទៅរាប់ឆ្នាំមកនេះ។
"អឺនែក៎!" អ៊ីលីតាទម្លាក់ដៃបេះកូលាបមួយទងជាប់ដៃរួចបោះជំហានឈានចូលទៅរកគេ នាងតូចដើរត្រុកៗនាំឲ្យនាយសង្ហាដែលកំពុងតែអង្គុយមើលនាងឯណោះអស់សំណើចបន្តិច។
"បេប៊ីនៅតែចារិកដូចជាក្មេងដដែល" ដោយសារតែនាងនៅអេះអុញមិនព្រមនិយាយ នាងដូចជាបង្ខំគេឲ្យរើវមម្រាស់និងហើបខ្លួនលូកដៃទាញចង្កេះនាង ស្រីតូចមិនមានៈក៏បន្ទន់ខ្លួនអង្គុយចុះលើភ្លៅរបស់គេ។
"អូននិយាយមក ហ៊ឹម" យ៉ុនហ្គីងើបថើបស្មាមនុស្សស្រីជាទីស្រឡាញ់បន្តិច រួចច្រត់ដៃនិងកៅអីបែរភ្នែកសំឡឹងចាំស្ដាប់នាងនិយាយ។
"ដេតឌីដឹងហើយថារាល់ពេលដែលអូនមានអារម្មណ៍មិនល្អនោះ វាតែងតែទាក់ទងនិងរឿងអី? ដេតឌីដឹងរឺក៏ធ្វើជាមិនដឹងទៅ?" អ៊ីលីតានិយាយឡើងទាំងអារម្មណ៍ហាក់ស្នើសុំគេឲ្យព្រមស្ដាប់អ្វីដែលនាងតែងតែនិយាយនោះ យ៉ុនហ្គីក៏ចងចិញ្ចើមបន្តិច កាលបើខួរក្បាលគិតឃើញដល់អ្វីដែលនាងលើកឡើងនោះ នាយលើកដៃច្រត់កៅអីមុននោះមកឈ្លីក្បាលខ្លួនឯង ដៃមាំដែលអោបចង្កេះអ៊ីលីតាក៏ដកមកវិញ តែគេក៏មិនអាចគេចពីនាងបានដែរ អ៊ីលីតាទម្លាក់ខ្លួនអោបគេជាប់ អោបស្អិតជាប់សឹងតែក្លាយជាមនុស្សតែមួយតែម្ដង។
"អ៊ីលីតា! លែងបង.."
"អូនមិនព្រមលែងទេ ដរាបណាបងមិនព្រមធ្វើតាមអូនទេ"
"តែបងមិនអាចបោះបង់ការងារនៅមន្ទីរពិសោធន៍នោះបានពិតមែន..អូនឈប់បង្ខំបងបានទេ?" យ៉ុនហ្គីឆ្លើយតបទៅកាន់អ៊ីលីតាបែបធម្មតាទេ តែទឹកមុខនាងក៏ប្រែប្រួលលឿនដូចជារន្ទះ អ៊ីលីតាទម្លាក់ដៃអោបគេនោះចុះ នាងបង្ហាញទឹកមុខខកបំណងបំផុតមកលើគេ។
"ហេតុអីក៏អូនស្អប់ការងារនៅមន្ទីរពិសោធន៍នោះខ្លាំងម៉្លេះ? វាមិនមានអ្វីអាក្រក់ឯណា?"
"មិនអាក្រក់មែនទេ? ការងារនៅជាមួយសារធាតុពុល គ្រឿងអេឡិចត្រូនិចនិងជាតិរំសេវ ប៉ុណ្ណឹងហើយបងនៅគិតថាវាជារឿងល្អមិនមែនរឿងអាក្រក់ទៀតមែនទេ? បងឆ្កួតនិងការងារទាំងនោះហើយបងដឹងទេ?"
"ហ៊ឹស" យ៉ុនហ្គីគ្រហឹមនិងដើមករ មុននិងរំកិលនាងឲ្យអង្គុយលើកៅអី គេជាអ្នកក្រោកឡើងដោយខ្លួនឯងម្ដង។
"បងតែងតែបែបនេះ បងមិនដែលគិតចង់ស្ដាប់តាមគំនិតអូនម្ដងណាទេ បងគិតតែពីខ្លួនឯងប៉ុណ្ណោះយ៉ុន" អ៊ីលីតានាងមិនត្រឹមតែនិយាយស្ដីថាឲ្យគេទេ នាងថែមទាំងគំហកសំឡេងដាក់នាយទៀតផង។
"មិនស្ដាប់តាមអូន? អ៊ីលីតា! អូនកាន់តែហួសហេតុហើយដឹងទេ?" យ៉ុនហ្គីចាប់ទាញដៃនាងឲ្យក្រោកឡើងមកប្រឈមនិងគេ តែនាយក៏រៀងបន្ធូរកម្លាំងដៃ ហាក់បីដូចជាស្មារតីដាស់តឿន នាងជាមនុស្សដែលគេស្រឡាញ់ គេមិនអាចធ្វើលើសលួសលើនាងបានទេ ម៉្យាងអ៊ីលីតានាងក៏មានអតីតកាលមិនល្អទាក់ទងនិងរឿងអស់ទាំងនេះដែរ។
"មុននឹងអូននិយាយថាបងអាក្រក់ មិនស្ដាប់អូន អូនគួរតែគិតដល់អតីតកាល ពេលដែលពួកយើងជួបគ្នាដំបូងរហូតមកដល់ពេលនេះផង បងកែប្រែអ្វីខ្លះដើម្បីអូន?"
"អូនគិត ហើយក៏បានឃើញដែរ បងនៅតែមានៈដដែល មិនថាពេលអូននៅជាក្មេងរបស់បង រហូតពេលនេះពួកយើងជាគូដណ្ដឹងគ្នា បងក៏នៅតែមានៈ កុំធ្វើឲ្យអូនស្អប់បងបានទេ?" អ៊ីលីតាមិននិយាយអីទៀត នាងបោះជំហានឈានទាញកាបូបតម្លៃថ្លៃដែលយ៉ុនហ្គីទិញឲ្យ រួចចាកចេញទៅ យ៉ុនហ្គីទម្លាក់ខ្លួនអង្គុយលើកៅអី ដៃក៏បោកកាសែតលាន់ផស់ លាន់លឺដល់ត្រចៀកអ៊ីលីតាដែលដើរចេញឯណោ។
"កាន់តែហួសហេតុ!" នាងក្រវីក្បាលខ្លួនឯងតិចៗរួចប្រញាប់ទាញទូរសព្ទ័ផ្ញើសារទៅរកមនុស្សម្នាក់ មួយសន្ទុះឡានមួយក៏មកឈប់ចត ខណៈកញ្ចក់ឡានបង្វិលទម្លាក់ចុះ បង្ហាញមុខមាត់មានស្នាមញញឹមរបស់គេ។
"ឈ្លោះគ្នានិងគូដណ្ដឹងទៀតហើយហេ៎?"
"គូដណ្ដឹងតែនាម វាបែបហ្នឹង! ខ្ញុំធុញណាស់ ចេញឡានទៅ" អ៊ីលីតាចូលក្នុងឡានរួចដាក់ខ្សែក្រវ៉ាត់ ទាំងមិនបានដឹងដល់ក្រសែភ្នែកអ្នកមើលពីខាងក្នុងមក ក្រសែភ្នែកបង្ហាញពីភាពមិនសប្បាយចិត្ត។
"អូនប្លែកណាស់អ៊ីលីតា"

អេតមីនមិនសុំច្រើនទេ សុំតែអ្នកអានរួចជួយខមិនម្នាក់មួយផងណា៎ អរគុណណាស់សម្រាប់ការរង់ចាំ៕

ក្រសោបស្នេហ៍ចាស់Where stories live. Discover now